សម្តេចតេជោ ហ៊ុន សែន ៖ “យកថ្ងៃ ២១ កញ្ញា ជួបក្មួយៗប្រឡងមធ្យមសិក្សាទុតិយភូមិ បាន និទ្ទេស A”

FB ៖ តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃ ១៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗ ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទីស្រឡាញ់។ ដំបូង ពូសូមចូលរួម​អប​អរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង ៨:៣០ ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។ សូមក្រសួងអប់រំ យុវជន​ និង​កីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេស​សិស្សមក​ពីខេត្ត។ ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់​នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹម​ថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត”៕

សម្តេចតេជោ ហ៊ុន សែន ព្រមានខ្លាំងៗបំផុតថា រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ចំពោះការធ្វើបាតុកម្មរបស់បក្សប្រឆាំង នឹងកំចាត់ចោលកម្លាំងណាក៏ដោយដែលល្មើសច្បាប់

FN ៖​ មន្រ្តីជាន់ខ្ពស់ផុតលេខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនិងព្រមានខ្លាំងៗបំផុតដល់ការបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅពេលខាងមុខនេះ, ដោយសម្តេចតេជោបានព្រមានធ្ងន់ៗថា «ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ»។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Fresh News ថា ទោះជាប្តូរក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មនោះទេ។ សម្តេចបានបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាប មហាបាតុកម្មខុសច្បាប់ របស់គណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា និងបង្កអសន្តិសុខដល់ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលនឹងកំចាត់ចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់។ មន្រ្តីជាន់ខ្ពស់ផុតលេខសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា៖ «២ថ្ងៃហើយ គណបក្សសង្គ្រោះជាតិ បានគំរាមកំហែងដល់រាជរដ្ឋាភិបាល និងស្ថេរភាពរបស់ប្រទេស, ដល់ពេលវេលាដែលត្រូវនិយាយត្រឡប់ទៅវិញថា យើងមិនអនុញ្ញាតទេ,…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិ និងទស្សនាស្តង់កម្ពុជា

FN ៖ បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិព័រណ៍ចិន-អាស៊ាន នៅណាននីញហើយ នាព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ ដែលបាននាំយកផលិតផលខ្មែរ មកតាំងពិព័រណ៍នៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលកំពុងវិនិយោគលើវិស័យកសិកម្ម និងដំណាំកសិផលនានា ដែលបានយកទំនិញកម្ពុជាមកចូលរួមបង្ហាញ និងដាក់លក់នៅក្នុងប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តខិតខំដើម្បីពង្រីកទីផ្សារនៅប្រទេសចិនឲ្យបានទូលាយ ដើម្បីកម្ពុជា យើងអាចនាំចូលនូវផលិតផលកសិម្ម និងទំនិញជាច្រើនមុខថែមទៀតមកកាន់ទីផ្សារមិត្តចិន ក្នុងនោះរួមមានទាំងការអនុគ្រោះលើកលែងពន្ធជាដើម៕