​សម្តេចតេជោ ហ៊ុន សែន៖ ផែនទី UTM ខ្នាត 1/50,000 ងាយស្រួលបោះបង្គោលព្រំដែន ជាងផែនទីខ្នាត 1/100,000

FN ៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ក្រុមអ្នកលេង Facebook ថា ផែនទីបោនខ្នាត 1/100,000 ដែលទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញមានការលំបាកក្នុងការរកចំណុច ដើម្បីបោះបង្គោលព្រំដែន ព្រោះតែផែនទីនេះមានទំហំតូចពេក។ ចំណែកផែនទី UTM ខ្នាត 1/50,000 វិញ មានភាពប្រសើរច្រើនដែលងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។ ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តសៀមរាប (CLV) នាថ្មីៗនេះ ក្នុងការស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំផ្ទេរផែនទីបោនពីខ្នាត 1/100,000 មកជាផែនទី UTM ខ្នាត 1/50,000 វិញ។ ឆ្លើយនឹងសំណួរអ្នកលេង Facebook ដែលបានចូលទៅ Comment លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា…

សម្ដេចតេជោ៖ សក្ដានុពលនៃតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងនាំមកនូវប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញសារ នៅលើទំព័រ Facebook របស់សម្ដេច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «សក្តានុពល នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។ សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «មិនថាតែកម្ពុជាទេ គឺប្រទេសទាំងអស់ត្រូវការសន្តិភាព។ ដោយសារសន្តិភាពនេះហើយ ទើបធ្វើឲ្យកម្ពុជារីកចម្រើនទៅមុខឥតឈប់ឈរ។ សក្តានុពល នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា»។ សូមជម្រាបថា រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមាន ចំនួន៤ខេត្ត និងប្រទេសវៀតណាម មានខេត្តចំនួន៥។ គណៈកម្មការ ឬគណៈកម្មាធិការការពារជាតិ និងសន្តិសុខប្រទេសទំាងបី តែងតែជួបប្រជុំគ្នាដើម្បីគំាទ្រ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជាផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមួរ៉ា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីកត់ស្លុត នៃមរណភាពដ៏គយរឲ្យសោយស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»។