សេចក្តីដកស្រង់សង្កថា, ពិធីសម្ពោធអគារទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម​សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីស្តីការ​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកែតម្រូវ​បន្តិច​ទៅ​លើ​បញ្ហាដែលឯកឧត្តម ត្រាំ អ៊ីវតឹក​ បាននិយាយថា ខ្ញុំមកកាន់ទីនេះចំនួន ២ ដង។ លើកទី ១ នៅឆ្នាំ ២០០០ ហើយលើកទី ២ នៅថ្ងៃនេះ។ ប៉ុន្តែ បើខ្ញុំមិនច្រឡំទេ កាល​ពីសម្ពោធ Intersputnik នេះ នៅ ទសវត្សរ៍ ៨០ ពេលនោះគឺឯកឧត្តម ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តី ខ្ញុំក៏មកទីនេះ។ ថ្ងៃមួយ ខ្ញុំមកពិនិត្យ Intersputnik របស់យើងនៅខ្វះខ្ចៅណាមួយនោះ។ អញ្ចឹង ខ្ញុំបានមកទីនេះ ៤ ដង ​យ៉ាងហោច។ ពីគណៈកម្មការ ទៅជាក្រសួង ខ្ញុំពិតជាមានការរីករាយ ដោយសារតែអគាររបស់ទីស្តីការក្រសួង ត្រូវបានកកើតឡើងជា​រូបរាង​តាម​គំ​និត​ផ្តួចផ្តើម របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន។ ខ្ញុំគួរ​​តែរំលឹកបញ្ហានេះបន្តិច ដើម្បីយើងអាចចងចាំអំពីប្រវត្តិ​នៃការ​កកើត​នៃស្ថាប័ន​​នេះឡើង។ ស្ថាប័ន​ប្រៃស​ណីយ៍ និងទូរគមនាគមន៍នេះ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ FN

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។ អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមានជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់៤ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីទីតាំងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី ប្រសិនបើសម្តេចមិនម៉ឹងម៉ាត់ទេ មិនអាចរក្សាបាននោះទេ ព្រោះមានក្រុមហ៊ុនជាច្រើន បានព្យាយាមទិញយកដីនេះ តែសម្តេចមិនព្រម ព្រោះរក្សាទុកសម្រាប់ធ្វើអគាររបស់រដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការរីកចម្រើន និងការវិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យប្រៃសនីយ៍ និងទូរគមនាគមន៍នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

MOU ចំនួន៤ បានចុះហត្ថលេខា នៅរសៀលនេះ ក្នុងជំនួបពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីហ្វីលីពីន

FN ៖ នៅក្នុងជំនួបពិសេសពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉ូឌ្រហ្គោ ឌូតឺតេ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន បានយល់ព្រមចុះកិច្ចព្រមព្រៀងចំនួន៤ជាមួយគ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនោះ។ អនុស្សារណៈនៃការយោគយល់គ្នាទាំង៤នោះ រួមមាន៖ ១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។ ២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។ ៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។ ៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន៕