ដៃគូសន្ទនាថ្មីសម្តេចតេជោ ហ៊ុន សែន-លោក កឹម សុខា នាំពន្លឺថ្មីនៃឆាកនយោបាយនៅកម្ពុជា ខណៈលោក សម រង្ស៊ី ក្លាយជាតួអង្គក្រៅឆាក

FN ៖ វិមានរដ្ឋសភា ដែលធ្លាប់តែមានសភាពហាក់អួរអ័ព្ទអស់រយៈពេលជាងមួយឆ្នាំមកហើយ ព្រោះតែកិច្ចប្រជុំភាគច្រើនត្រូវបានពហិការដោយតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលជាសំឡេងភាគតិចនោះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលពន្លឺភ្លឺចិញ្ចែងចិញ្ចាចជាថ្មី ដោយសារទទួលបានវត្តមានរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោតទាំងពីរដឹកដៃគ្នាយ៉ាងត្រសងចូលទៅអង្គុយតាមកៅអីរៀងៗខ្លួន ដើម្បីជជែកដោះស្រាយការងារជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៧ នៃនីតិកាលទី៥ នាព្រឹកមិញនេះ តំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសរុប ១០៤រូប បានចូលប្រជុំរួមគ្នា តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺការវិលត្រឡប់ចូលវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្បិតលោក កឹម សុខា បានខកខានចូលប្រជុំសភាអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីរូបលោកត្រូវបានដកចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។ ការវិលត្រឡប់ចូលក្នុងវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា នាពេលនេះ មិនមែនក្នុងនាមជាអនុប្រធានទី១ នៃរដ្ឋសភាដូចពេលមុនទៀតនោះទេ គឺចូលក្នុងនាមជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច ជាតំណែងធ្លាប់គ្រប់គ្រងដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ តំណែងថ្មីនៅក្នុងវិមានរដ្ឋសភាសម្រាប់ លោក កឹម សុខា បានធ្វើឲ្យរូបលោកមានសិទ្ធិជជែកពិភាក្សាការងារប្រទេសជាតិ…

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងកិច្ចប្រជុំសភាថា លោក កឹម សុខា គឺជាដៃគូសន្ទនារឿងប្រទេសជាតិជាមួយសម្តេចផ្ទាល់

FN ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ពន្យល់អំពីការតែងតាំងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិច នៅកិច្ចប្រជុំសភាពេញអង្គថា តំណែងទាំងពីរនេះគឺតែមួយមិនអាចដាច់ពីគ្នាទេ នេះបើយោងតាមមាត្រា៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្តេចក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ លោក កឹម សុខា គឺជាដៃគូសន្ទនាជាមួយសម្តេចផ្ទាល់។ សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា លោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយសម្តេចក្រឡា ហោម ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងសម្តេចផ្ទាល់តែម្តង។ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចពេញអង្គ ដោយមានការចូលរួមពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព។ រដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន…

​សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដែលភាគីចិន បានជួយដល់កម្ពុជា លើវិស័យសុខាភិបាលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់ប្រជាជនកម្ពុជាហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងខណៈសម្តេច អនុញ្ញាតឲ្យឱ្យ លោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។ ជាការឆ្លើយតប លោកស្រី Li bin បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលថ្នាក់ដឹកនាំ កំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។ លោកស្រីបានជំរាបជូនសម្តេចថា ភាគីចិនបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនឹងជួយបណ្តុះបណ្តាល គ្រូពេទ្យ និងជួយដល់កម្ពុជា…