សម្តេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបន្ថែមប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើចំនួន៨ម៉ឺនរៀល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យ ផ្តល់បន្ថែមនូវប្រាក់បំណាច់ប្រចាំខែ ដល់ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើគ្រប់ប្រភេទ ចំនួន៨ម៉ឺនរៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះវរជន ឬជនដែលមានសញ្ញាបត្រខ្ពស់ ឬជនដែលមានប្រយោជន៍ដល់ការងាររដ្ឋ និងមន្ត្រីរាជការស៉ីវិល ដែលរួមមានមន្ត្រីរាជការក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌ នីតិប្រតិបត្តិ ក្របខ័ណ្ឌតុលាការ និងក្របខ័ណ្ឌពិសេសផ្សេងទៀត ព្រមទាំងនគរបាលជាតិ និងយោធិន ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អនុលោមតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលឋានៈស្មើ៕

​សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅរសៀលថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន លោកព្រឹទ្ធាចារ្យ ឆេង ផុន នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀល​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះថា «សូមឲ្យវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» នេះបើយោងតាមការបង្ហាញឲ្យដឹងនៅក្នុង Facebook ផ្លូវការនៅមុននេះបន្តិច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅម៉ោងប្រមាណ១៖០០ នាទីរសៀល ក្នុងជន្មាយុ៨៦ឆ្នាំដោយរោគាពាធ។ លោកព្រឹទ្ធាចារ្យគឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឃោសនាការព័ត៌មាន នៅទសវត្សរ៍ឆ្នាំ៨០ និងធ្លាប់ធ្វើជាប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសម័យបោះឆ្នោតឆ្នាំ១៩៩៧ ហើយលោកក៏ជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ និងវិបស្សនាផងដែរ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្ស ដ៏សំខាន់ម្នាក់របស់ប្រទេសជាតិ។ លោកព្រឹទ្ធាចារ្យ…

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបក្សប្រឆាំងកំណត់គោលនយោបាយ ចំពោះការជំទាស់នឹងការលើកលែងបណ្ណបើកបរដល់អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម

FN ៖ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យគណបក្សសង្រ្គោះជាតិ កំណត់ជាគោលនយោបាយផ្ទាល់ខ្លួនចំពោះការជំទាស់នឹង ការលើកលែងបណ្ណបើកបរសម្រាប់ អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រចាំនៅរដ្ឋសភា។ ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងមួយចំនួន ចេញមុខជំទាស់ទៅ នឹងការធ្វើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចដែលចែងឱ្យលើកលែងមិនឱ្យមាន បណ្ណបើកបរសម្រាប់អ្នកជិះម៉ូតូចាប់ពីកម្លាំង ម៉ាស៊ីន 125 CC ចុះក្រោម។ សមាជិកសភាគណបក្សប្រឆាំងទាំងនោះ បាននិយាយថា ការលើកលែងមិនឱ្យមានបណ្ណបើកបរ សម្រាប់ម៉ូតូបែបនោះ ពុំអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទេ។ លោក ឈាង វុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចឱ្យអ្នកបើកបរម៉ូតូកម្លាំង125 CC ចុះក្រោម ពុំចាំបាច់ធ្វើបណ្ណបើកបរនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងការចំណាយរបស់ពួកគាត់ ដោយសារតែមានសំណូមពរ…