កម្ពុជាទទួលបានចំណូល ជាង២៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅរយៈពេល១១ខែ ឆ្នាំ២០១៨

FN ៖ រយៈពេល១១ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ សរុបចំនួនជាង១៨ម៉ឺនតោន ទទួលបានចំណូលជាង២៥០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។ របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូចំនួន១៨៧,៧០៣តោន កើតឡើង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ តម្លៃកៅស៊ូបានធ្លាក់ចុះផងដែរ ដោយតម្លៃជាមធ្យមក្នុងរយៈពេល១១ខែកន្លងមកនេះ ក្នុងកម្រិត១,៣៣៦ដុល្លារអាមេរិក ក្នុង១តោន ធ្លាក់ចុះ១៧ភាគរយ។ កៅស៊ូរបស់កម្ពុជានាំចេញទាំងស្រុង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង។ ក្រុមហ៊ុនដែលកំពុងរកស៊ី និងដាំដុះកៅស៊ូនៅកម្ពុជាចំនួន១២៩ក្រុមហ៊ុន ក្នុងនោះមាន៣០ក្រុមហ៊ុនហើយដែលប្រមូលផល និងធ្វើការនាំចេញ។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជិត៤៣ម៉ឺនហិកតា ក្នុងផ្ទៃដីដែលចៀរជ័របានមាន២០ម៉ឺនហិតកា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំងជាង២២ម៉ឺនហិកតា ស្មើនឹង៥៣ភាគរយ៕

បុណ្យសមុទ្រថ្ងៃទី១ នៅខេត្តកោះកុង មានភ្ញៀវទេសចរចូលរួមកម្សាន្ដ ប្រមាណ៦ម៉ឺននាក់ ខណៈសន្ដិសុខ និងសណ្ដាប់ធ្នាប់ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ

FN ៖ របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យសមុទ្រ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្ដសប្បាយលើក្រោម ប្រមាណ៦ម៉ឺននាក់។ របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ស្ថិតិចំនួនភ្ញៀវទេសចរ និងសន្ដិសុខសណ្ដាប់ធ្នាប់នេះ គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៤ ដល់ថ្ងៃម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ខណៈគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់។ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន១៨៤នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅល្ងាចថ្ងៃនេះ សម្ដេចតេជោ…

កម្ពុជាប្រមូលចំណូលពន្ធបានជាង២ពាន់លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០១៨ លើសផែនការកំណត់ !

FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១១ ខែឆ្នាំ២០១៨នេះ ខ្លួនប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន៨,២២២.៨៧ប៊ីលានរៀល ដែលស្មើប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល ស្មើប្រមាណជា ១៣២.៣៣លានដុល្លារអាមេរិក។ ការបង្ហាញពីចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥០.០២ ប៊ីលានរៀល ស្មើប្រមាណជា១៨៧.៥០លានដុល្លារអាមេរិក។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សរុបក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក) ស្មើនឹង១០៦.៨៨%…