
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងជំរុញឲ្យនិស្សិតពេទ្យ ត្រូវរៀនភាសាបារំាងឲ្យស្ទាត់ជំនាញ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទ យ៉ាងមានប្រសិទិ្ធភាព ពិសេសទទូលបានឱកាសច្រើន ទៅសិក្សារៀនសូត្រ នៅប្រទេសបារំាងផ្ទាល់តែម្ដង ។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល នៅថ្ងៃទី២៧មេសា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារំាង ប្រចាំកម្ពុជា លោក Jean-Claude Poimboeuf ,លោកសាស្ដ្រាចារ្យសាផុន វឌ្ឍនៈសាកវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល, លោកបណ្ឌិត Alain Mérieux ប្រធានមូលនិធិមេរីយើ និងជាប្រធានវិទ្យាស្ថានមេរីយើ និងអ្នកចូលរួមជាច្រើនទៀត។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «និស្សិតពេទ្យរបស់យើង គាត់ពិតជាខិតខំប្រឹងប្រែងរៀនសូត្រណាស់ ហើយក៏ចេះនូវភាសាច្រើនផងដែរ ក្រៅពីភាសាកំណើតរបស់ខ្លួនដូច្នេះសូមកូនក្មួយនិស្សិត ត្រូវតែសិក្សាភាសាបារំាង ឲ្យស្ទាត់ជំនាញ ដើម្បីជាជំនួយចម្បង ក្នុងការស្រាវជ្រាវឱសថផ្សេងៗ និងទទួលបានឱកាសច្រើនទៅសិក្សាស្រាវជ្រាវ នៅក្រៅបារាំងផ្ទាល់តែម្ដង ដែលគេមាននូវសម្ភារៈគ្រប់គ្រាន់ជាច្រើនប្រភេទ ដើម្បីយើងជានិស្សិត ក្រេបនូវចំណេះដឹងទាំងនេះ កាន់តែប្រសើរមួយចំណែកទៀត»។
រដ្ឋមន្ដ្រីក៏បានថ្លែងលើកទឹកចិត្ត ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវបន្តពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្តល់ឱកាសដល់មន្រ្តី-បុគ្គលិក ក្នុងការសិក្សាបន្ត រយៈពេលវែង ឬខ្លី ដើម្បីអាចដកស្រង់បទពិសោធន៍ការងារស្រាវជ្រាវទំនើបៗ នៅតាមបណ្តាប្រទេសជឿនលឿន, ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីកៀងគរ ជំនួយបច្ចេកទេស និងថវិកាបន្ថែម ដើម្បីបម្រើដល់ការងារស្រាវជ្រាវ និងត្រូវពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងបណ្តុះបណ្តាល ពិសេសក្រោយប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើនៅកម្ពុជា ដែលត្រូវបានជួសជុលឡើងវិញក្រោមជំនួយឧបត្ថម្ភពីមូលនិធិមេរីយើ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យសាផុន វឌ្ឍនៈ បានថ្លែងផងដែរថា «ការសម្រេចបាននូវសមិទ្ធិផលទាំងនេះរបស់មន្ទីរពិសោធន៍ គឺអាស្រ័យដោយមានការរួមចំណែកសហការបំពេញការងារ ពីសំណាក់ ថ្នាក់ដឹកនាំសាស្រ្តាចារ្យ មន្ត្រីរាជការទាំងអស់...Read More

FN ៖ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ពលករខ្មែរ ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត។ បើទោះបីជាយ៉ាងណា ការដឹកនាំមកទម្លាក់នេះ គឺអាជ្ញាធរថៃបានជូនដំណឹងមកភាគីកម្ពុជាហើយក៏មានការរង់ចាំទទួលពលករទាំងនោះពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ផងដែរ។
បើតាមអាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួនសរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ក្រុមពលករដែលអាជ្ញាធរបញ្ជូនត្រឡប់មកវិញនេះ គឺមកស្ទើរតែពីគ្រប់ខេត្តទាំងអស់។ ក្រុមពលករដែលត្រូវអាជ្ញាធរថៃ ដឹកមកទម្លាក់នៅក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកព័ត៌មានថា ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក៕
...
Read More
FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងជំរុញ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្ដទៀត ក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាពីភាពចាំបាច់នៃការបង្កើតអនុក្រឹត្យ ស្ដីពីនិតីវិធីលំអិត សម្រាប់វិធីសាស្ដ្រព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន ស្របតាមមាត្រា១០២ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួង សុខាភិបាល ដែលមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិចំនួន១៩ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ដទាំង២៥ ដែលជាសមាជិកនៃគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន ។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «កន្លងមកនេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន តែខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នា នឹងបន្ដកិច្ចខិតខំប្រឹងប្រែងនេះបន្ដទៀត លើបញ្ហានៃការប្រើបា្រស់គ្រឿងញៀន ក្នុងចំណោមកម្មកររោងចក្រ រួមទាំងពិភាក្សាលើយន្ដការត្រួតពិនិត្យ សម្របសម្រួលរបស់ឃុំ/សង្កាត់ ក្នុងការបញ្ជូនការថែទាមបន្ដ និងស្ដារនីតិសម្បទា អ្នកគ្រឿងញៀន ក្នុងសហគមន៍ លើសពីនេះ ត្រូវធ្វើការផ្សព្វផ្សាយផែនការសកម្មភាពថែទាំ ព្យាបាល ស្ដារនីតិសម្បទានិងសមាហរកម្មអ្នកញៀន គ្រឿងញៀន សម្រាប់ឆ្នាំ២០១៧ ដោយលេខាធិការដ្ឋាននៃគ.ព.ស.ញ»។
ក្នុងកិច្ចប្រជុំនោះ ក៏បានសម្រេចរៀបចំអនុក្រឹត្យស្ដីពីនីតិវិធីលំអិត សម្រាប់វិធីសាស្ដ្រព្យាបាល និងស្ដារនីតិសម្បទាអ្នកញឿនគ្រឿងញៀនផងដែរ៕
...
Read More
FN ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពីការបញ្ជូនពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញនោះ នឹងនៅតែបន្ត ដោយពុំមានការបញ្ឈប់នោះឡើយ។ ការបញ្ជាក់យ៉ាងច្បាស់លាស់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមាន សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជាបានសម្រេចបញ្ឈប់កិច្ចព្រមព្រៀង (MOU) ជាមួយនឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។ ព័ត៌មាននេះ បានអះអាងឡើង ក្រោយជំនួបរវាងលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេស អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធនូវព័ត៌មាននេះ។ លោកបានចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាចុះផ្សាយខុសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់បន្ថែមថាជាការពិត កម្ពុជាមានបំណងលើការធ្វើវិសោធនកម្ម នៃកិច្ចព្រមព្រៀងនេះ ដើម្បីឱ្យវាឆ្លើយតបបាន ចំពោះទិដ្ឋភាពពីរ គឺទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ ក្នុងដំណើរការបញ្ជូនប្រជាជនកម្ពុជា មកកាន់មាតុភូមិវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណាដែលប្រព្រឹត្តល្មើស ឱ្យត្រឡប់មកមាតុភូមិវិញ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧ សហរដ្ឋអាមេរិក បានបញ្ជូនពលរដ្ឋខ្មែរជាង៥០០នាក់ហើយ ឱ្យត្រឡប់មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំនៃកិច្ចព្រមព្រៀងនោះត្រូវបានអនុវត្ត៕
...
Read More
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពី កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧ ជាមួយលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពង្រឹងតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការចុះហត្ថលេខាលើកំណត់ហេតុខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារវាងប្រមុខក្រសួងទាំងពីរ និងគណៈប្រតិភូ កម្ពុជា-ឡាវ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងយ៉ាងដូច្នេះថា «កិច្ចពិភាក្សាការងាររវាង កម្ពុជា-ឡាវនេះ គឺដើម្បីជជែកគ្នា ពិនិត្យសភាពការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ ព្រំដែនរវាងប្រទេសទាំងពីរ ថាតើយើងធ្វើបានអ្វីខ្លះ នៅសេសសល់អ្វីខ្លះ និងពិនិត្យវាយតម្លៃលើកិច្ចកាលពី១ឆ្នាំកន្លងមក»។
លោកអគ្គស្នងការរងបានបន្តថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារខាងលើ សម្ដេចក្រឡាហោម ស ខេង និងលោករដ្ឋមន្រ្តីឡាវ ស៊ុមកែវ ស៊ីឡាវង្ស បានធ្វើកំណត់ហេតុស្ដីពី «កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧» ព្រមទាំងបានចុះហត្ថលេខារួមគ្នាតែម្ដង។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ក្នុងការវាយតម្លៃការងារនៅឆ្នាំ២០១៦ កន្លងមកនោះ កម្លាំងនគរបាលការពារសន្តិសុខតាមព្រំដែន រវាងប្រទេសទាំងពីរ បានសហការធ្វើការងារបានល្អជាមួយគ្នាជាច្រើន រួមមាន៖
១៖ កម្លាំងនគរបាលការពារព្រំដែនប្រទេសទាំងពីរ បានប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា តាមការកំណត់ ដើម្បីផ្ដល់ព័ត៌មាន សភាពការជូនគ្នាទៅវិញទៅមក ដែលជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ទាំងថ្នាក់ខេត្ត ថ្នាល់ស្រុក ថ្នាក់វរសេនាការពារព្រំដែននានា។
២៖ ភាគទាំងពីរបានផ្ដល់ព័ត៌មានទៅវិញទៅមក និងសហការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរ ការចរាចរណ៍ និងការដាំដុះគ្រឿងញៀន ដែលឆ្លងកាត់ព្រំដែន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ជាដើម។
៣៖ បានសហការគ្នាចុះអប់រំប្រជាពលរដ្ឋទាំងសងខាង ឲ្យយល់ដឹងពីនីតិវិធីច្បាប់ បទប្បញ្ញត្តិ...Read More

FN ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ចំនួន៤៩នាក់ សហការជាមួយអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ចំនួន២១នាក់ បានចុះទៅពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអប់រំសុខភាពដល់កម្មករ-កម្មការនី នៅតាមបន្ទប់ជួលចំនួន ១៦៩បន្ទប់ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយបានពិនិត្យជំងឺទូទៅជូនពួកគាត់បានចំនួន ៩០នាក់ និងអប់រំសុខភាពទូទៅចំនួន ៥៨១នាក់។ ក្នុងសកម្មភាពមនុស្សធម៌នាចុងសប្ដាហ៍នោះ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី បានឲ្យដឹងថា ជារៀងរាល់ខែ សមាគមតែងតែធ្វើសកម្មភាពសំខាន់ៗ រួមមាន ការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរឡើយ នៅតាមបណ្តាខេត្ត ការព្យាបាលកុមារកំព្រានៅតាមអង្គការ មជ្ឈមណ្ឌលកុមារកំព្រា ការចុះអប់រំសុខភាពតាមខ្នងផ្ទះ ក្នុងសហគមន៍ និងការព្យាបាលជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅតាមរោងចក្រ ដែលមកដល់ពេលនេះ សមាគមបានការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ បានជាង២០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅភ្នំពេញ បានជាង១,០០០នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា សកម្មភាពមនុស្សធម៌នេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាព្យាបាល មកជិតផ្ទះរបស់អ្នកជំងឺ និងចូលរួមលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ កម្រិតជីវភាពរបស់កម្មករ-កម្មការិនី តាមរយៈបេឡាជាតិសន្តិសុខសង្គម ការដំឡើងប្រាក់ឈ្នួលរបស់និយោជិក ការបញ្ចុះតម្លៃភ្លើង តម្លៃទឹក និងអត្ថប្រយោជន៍ផ្សេងៗទៀត។ សកម្មភាពអនុស្សធម៌នេះ ក៏ជាការរួមចំណែកបណ្តុះបណ្តាលដល់សមាជិកសមាគម ជាពិសេសនិស្សិតពេទ្យស្ម័គ្រចិត្តផងដែរ ហើយក៏ជាការផ្តល់ឱកាសឱ្យនិស្សិតបានចូលរួមសកម្មភាពមនុស្សធម៌ ដែលពួកគាត់បានមើលឃើញជាក់ស្តែងពីសកម្មមនុស្សធម៌របស់ TYDA ជួយប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នេះជាសកម្មភាពថ្មីមួយទៀត របស់ក្រុមការងារ TYDA បន្ថែមពីលើការចុះព្យាបាលជំងឺជូនកម្មករ-កម្មការនី ដែលតែងតែធ្វើរៀងរាល់ខែ នៅតាមរោងចក្រនៃបណ្តាខណ្ឌនានា ដែលសកម្មភាពនេះ បានចុះអប់រំ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដល់កម្មករ-កម្មការនី ស្នាក់នៅតាមខ្នងផ្ទះជួល ព្រមទាំងបានបញ្ជូនករណីធ្ងន់ធ្ងរ ទៅព្យាបាលបន្ត ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ...Read More

FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ថ្មីៗ នេះ បានសម្រេចផ្តល់ថវិកាចំនួន ៥០,២៥៦ដុល្លារអាមេរិក (ប្រាំម៉ឺនពីររយហាសិបប្រាំមួយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន ១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៤៩គ្រួសារ ស្មើនឹងមនុស្ស ១,៧៧៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងភូមិចំនួន ៦ ឃុំចំនួន ៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាត ពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១០៥អណ្តូង ដែលបានជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលខ្វះខាតទឹកប្រើប្រាស់ បានរាប់ពាន់គ្រួសារ៕
...
Read More
FN ៖ លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ បានលើកឡើងថា យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិកបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យមាតុភូមិយើងនេះ មានភាពរីកចម្រើន និងមានភាពសម្បូរសប្បាយបាន បើប្រៀបធៀបនឹងអតីតកាល។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចូលរួមជួយប្រជាពលរដ្ឋ ទោះបានច្រើនក្តីតិចក្តី ក៏ជាការយកចិត្តទុកដាក់យ៉ាងគាប់ប្រសើរដែរ។ ជាក់ស្តែងថ្ងៃនេះ សមាគមកសិកម្មក្រុម៨ បានផ្ដល់ជូននូវបច្ចេកទេសថ្មី ពូជថ្មី របៀបដាំដុះថ្មី និងជួយជាគំនិតថ្មីៗមួយចំនួន ក្នុងការបង្កបង្កើនផលកសិកម្មជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិចបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យប្រទេសមានភាពរីកចម្រើន មានភាពសម្បូរសប្បាយ បើប្រៀបធៀបនឹងអតីតកាល»។
ជាក់ស្តែងរាជរដ្ឋាភិបាលបានខិតខំលើកស្ទួយសេដ្ឋកិច្ចជាតិនិងជួយដល់ប្រជាពលរដ្ឋ។ រដ្ឋមិនយកពន្ធលើដីកសិកម្ម និងសម្ភារកសិកម្ម ខិតខំស្វែងរកអ្នកវិនិយោគគិនបរទេស បង្កើតរោងចក្រ បង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ ស្វែងរកទីផ្សារលក់កសិផល រដ្ឋបានទម្លាក់ ការប្រាក់ ១៨% ក្នុងមួយឆ្នាំ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋដែរថា កុំពឹងលើការសន្យា និងសំណាងក្រៅខ្លួន ត្រូវពឹងលើខ្លួនឯងព្រោះប្រទេស មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនហើយ មានឱកាសវិនិយោគច្រើននៅក្នុងប្រទេស កូនចៅប្រជាពលរដ្ឋមានឱកាស ការងារធ្វើ។ ទាំងនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។
នៅក្នុងរយៈពេល៣០ឆ្នាំ ប្រជាពលរដ្ឋបានជ្រើសរើសត្រូវ បានផ្លាស់ប្តូរត្រូវ បានផ្លាស់ប្តូរពីប្រទេសមានសង្រ្គាមមកជាប្រទេស មានសុខសន្តិភាព ពីជីវភាពលំបាកមកមានជីវភាពធូរធា និងក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើន ក្រោមដំបូលសន្តិភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជ្រើសរើស គាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។
លោកបន្តថា «ទាំងនេះ គឺជាការផ្តល់ភាពយុត្តិធម៌ ជូនអ្នកដែលខិតខំធ្វើពិតប្រាកដ យើងរួមគ្នាអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនថែមទៀត ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ...Read More

FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បាននាំថ្នាំពេទ្យ និងដឹកនាំក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២១៦នាក់ ចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន១៩៩៦នាក់ ក្នុងនោះស្រ្ដីមានចំនួន១៤១៧នាក់ នៅវិទ្យាល័យអ៉ីតិយិគិវាលពង់ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ ដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដំណើរដោយ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក នួន ថារ័ត្ន សមាជិកអចិន្ដ្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា, លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ, លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់, លោក លី ចាន់តុលា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំវាលពង់, សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាធានីភ្នំពេញ, លោក ឆាយ សត្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងផែនការ, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ, លោក...Read More

FN ៖ រយៈពេល៣ខែឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម បានចំណាយថវិកាជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះ កម្មករ និយោជិត ដែលរងគ្រោះក្នុងពេលបំពេញការងារដូចជាដួលសន្លប់ ឬជួបគ្រោះថ្នាក់ចរាចរពេលធ្វើដំណើរទៅបំពេញការងារជាដើម ។ នេះបើតាមការបញ្ជាក់របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខ គណបក្សប្រជាជនកម្ពុជា និង ជាប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។
បើតាមលោក អ៉ិត សំហេង ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បេឡាជាតិរបសសន្តិសុខសង្គមចំណាយថវិកាសរុបជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះដល់កម្មករនិយោជិតដែលមានគ្រោះថ្នាក់ការងារដួលសន្លប់ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ។ល។
លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា ឆ្នាំ២០១៦ បេឡាជាតិរបបសន្តិសុខសង្គមបានចំណាយថវិកាជួយសង្រ្គោះ ការព្យាបាល និងអត្ថប្រយោជន៍ ផ្សេងៗ រួមទាំងហានិភ័យការងារ បានជាង ៣.៤ម៉ឺននាក់ ហើយចាប់ពីខែមិថុនា ឆ្នាំ២០១៦ បេឡាជាតិរបប សន្តិសុខសង្គម បានអនុវត្តរបបថែទាំសុខភាព ដោយបានពង្រីកដល់សហគ្រាស គ្រឹះស្ថានចំនួន៦០៣ ដែលមានកម្មករនិយោជិតជាង ៦០ម៉ឺននាក់ និងបន្តពង្រីកនៅទូទាំងប្រទេស ព្រមទាំងបានសិក្សាស្រាវជ្រាវ រៀបចំដាក់ឱ្យដំណើរការប្រាក់សោធននិវត្តន៍ នៅឆ្នាំ២០១៧នេះផងដែរ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបន្ថែមថា បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រមូល សមាជិកជាសហគ្រាស គ្រឹះស្ថាន បានចំនួន ៨,៧៣១សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតជាង ១.១៤លាននាក់នៅ ទូទាំងប្រទេស។...Read More

FN ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តសន្តិភាព (ហៅវត្តខ្លាហើរ) ដែលស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។
ឆ្លៀតក្នុងឱកាសនោះលោកស្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ។ ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈដែលប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅទៅរៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព»។
លោកស្រី ម៉ែន សំអន ក៏បានរំលឹកនូវព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិតជាបានបង្កភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង បានជាច្រើនម៉ឺននាក់ ដែលជារៀបចំឡើង ដោយសហភាពសហពន្ធ័យុវជនកម្ពុជា និងរដ្ឋបាលខេត្តស្វាយរៀងនេះ ចាត់ទុកជាលើកទី១ហើយ ដែលមានសង្ក្រាន្តស្វាយរៀង ហើយក៏សូមឲ្យមានសង្ក្រាន្តស្វាយរៀងនេះ ជារៀងរាល់ឆ្នាំផងដែរ។
លោកស្រីក៏សំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ត និងបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជៀសផុតពីគ្រឿងញៀន៕
...
Read More
FN ៖ នាឱកាសនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៧ ក្រសួងបានចេញផ្សាយនូវសៀវភៅចំណេះដឹងទូទៅ ដ៏មានសារសំខាន់អំពីការផលិតទឹកស្អាត និងកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ ជៀសវាងការចាញ់បោកការឃោសនារបស់ជនឆ្លៀតឱកាសមួយចំនួនតូច ដែលបានលើកយកបញ្ហាទឹកស្អាតមកធ្វើជាប្រធានបទ សម្រាប់វាយប្រហារមួលបង្កាច់មកលើរាជរដ្ឋាភិបាល ជាពិសេសនៅអំឡុងពេលមុនការបោះឆ្នោតម្តងៗ។
សៀវភៅចំណេះដឹងទូទៅ ដ៏មានសារប្រយោជន៍មួយក្បាលនេះ មានបកស្រាយអំពីដំណើរការនៃការផលិតទឹកស្អាត ប្រព័ន្ធផលិតកម្មទឹកស្អាត អំពីប្រភពទឹក (ទឹកឆៅ) គ្រោះថ្នាក់នៃការប្រើប្រាស់ទឹកឆៅ ការផ្គត់ផ្គង់ទឹកនៅទីប្រជុំជន និងជនបទ ការកំណត់ថ្លៃលក់ទឹកស្អាតដែលឈរលើមូលដ្ឋានគណនាជាលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងសុក្រឹត្យ និងព័ត៌មានសំខាន់ៗផ្សេងៗ ទៀតទាក់ទងនឹងវិស័យទឹកស្អាតនៅកម្ពុជា និងជាពិសេសបានបង្ហាញពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ទឹកស្អាតទីប្រជុំជន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់នូវទស្សនវិស័យយ៉ាងច្បាស់លាស់ សម្រាប់វិស័យទឹកស្អាត “ប្រជាជនគ្រប់រូបត្រូវទទួលបានទឹកស្អាត ដែលមានគុណភាពល្អ ថ្លៃសមរម្យ និងមានចីរភាព នៅត្រឹមឆ្នាំ២០២៥។
សាធារណជនទូទៅអាច download ឯកសារដ៏មានប្រយោជន៍នេះ និងឯកសារសំខាន់ៗដទៃទៀតជាច្រើន ជា File PDF នៅលើគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕
...
Read More ទៅមុខថយក្រោយ