
FN ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាកសិករនៅតាមបណ្ដាខេត្ត ត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ដោយសារតែនៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៧ (រយៈប្រមាណ២សប្តាហ៍) អាចនឹងកើតមានកូនរដូវប្រាំង ដែលធ្វើឲ្យមានភ្លៀងធ្លាក់តិច ពិសេសតាមបណ្ដារាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់បន្ថែមថា ក្រសួងចង់ឲ្យបងប្អូនកសិករជួយទប់ភ្លឺស្រែឲ្យបានល្អ នៅអំឡុងចាប់ពីសប្តាហ៍ទី៣ទៅ ពីព្រោះចូលសប្តាហ៍ទី៤ ក្នុងខែកក្កដានេះ និងនៅសប្តាហ៍ទី១ ក្នុងខែសីហា ពីព្រោះប្រទេសកម្ពុជារបស់យើង នឹងមានកូនរដូវប្រាំងដែលនាំភ្លៀងធ្លាក់តិចតួច ដូច្នេះបើបងប្អូននាំគ្នាកាប់ភ្លឺស្រែដើម្បីបង្ហូរទឹក នោះអាចជួបបញ្ហាប្រឈមខ្វះទឹកសម្រាប់បង្កបង្កើនផល។
តែយ៉ាងណាក៏ដោយលោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពបែបនេះអាចកើតឡើងតែ២សប្តាហ៍តែប៉ុណ្ណោះ នៅតាមរាជធានី-ខេត្ត មួយចំនួនដូចដែលក្រសួង បានប្រកាសឲ្យដឹងនោះ៕
...
Read More
FN ៖ ស្របពេលប្រជាពលរដ្ឋជាកសិករកំពុងត្អូញត្អែរថាកសិផលពួកគេមិនមានទីផ្សារនោះ ក្រសួងពាណិជ្ជកម្ម ដែលស្ថាប័នទទួលខុសត្រូវខ្ពស់ក្នុងការរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានព្រងើយកន្តើយឡើយ ហើយបានដាក់ចេញយន្តការ និងប្រឹងប្រែងស្វះស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រីកទីផ្សារឲ្យបានកាន់តែច្រើនសម្រាប់កសិផលរបស់ខ្មែរ។
យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ដើម្បីបើកទីផ្សារជូនកសិផលខ្មែរឲ្យកាន់តែទូលាយនេះ ខ្លួនបានដាក់ចេញផែនការជាច្រើនដំណាក់កាល រួមមាន៖ ការចរចាបើកទីផ្សារ, ការជំរុញសកម្មភាពទីផ្សារទាំងក្នុង និងក្រៅប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗ, វិធានការសម្រាប់ដោះស្រាយបញ្ហារាំងស្ទះទំនិញកសិផល និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់សម្រួលដល់ការនាំចេញទំនិញកសិកម្មជាដើម។
ខាងក្រោម គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរកទីផ្សារសម្រាប់កសិផលរបស់ខ្មែរកសិករខ្មែរ៖
...
Read More
FN ៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាឃុំ-សង្កាត់ និងចូលរួមគាំទ្រការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ លោក សេង សក្ដា បានថ្លែងដូចនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយរបបហានិភ័យការងារ របបថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កម្មករ-កម្មការិនីនៅរោងចក្រ Meng Da Footwear Industrial Co.,Ltd ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោកបាននាំដំណឹងដ៏រីករាយមួយប្រាប់កម្មករ-កម្មការិនីឲ្យដឹងថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ លោកបានឲ្យដឹងថា ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖
១៖ លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២៖ លុយថ្លៃសង្គ្រោះបន្ទាន់
៣៖ លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤៖ លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥៖ លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦៖ លុយឧបត្ថម្ភប្រចាំថ្ងៃ ចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
៧៖ ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាពទទួលបានសម្ភារៈ ដូចជា ដៃជើងអវៈយវៈសិប្បនិម្មិត ឈើច្រត់ រទេះរុញ
៨៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ជាងអ៊ុតសក់ ជាងសំអាង ជាងជួសជុលទូរស័ព្ទ ជាងភ្លើង
៩៖ ចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយឧបត្ថម្ភធ្វើបុណ្យសពចំនួន ៤លានរៀល, លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ឆ្នាំ, លុយឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
ជាមួយគ្នានេះ ប.ស.ស បាននិងកំពុងផ្តល់គោលរបបថែទាំសុខភាពដល់កម្មករ...Read More

FN ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា រោងចក្រ និងសហគ្រានធំៗ ដែលប្រើប្រាស់អគ្គិសនី តាមរយៈតង់ស្យុងមធ្យម ដែលមានកម្លាំងលើសពី 1MW ឡើងទៅ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ទទួលបានការបញ្ចុះតម្លៃពិសេស។
តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា «អគ្គិសនីកម្ពុជា សូមផ្ដល់ការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ជាប្រភេទអតិថិជនតង់ស្យុងមធ្យម ដែលមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ នឹងធ្វើការបញ្ចុះតម្លៃពី ០.១៦៥ USD/kWh មកត្រឹម ០.១៤ USD/kWh សម្រាប់ការប្រើប្រាស់ថាមពល បរិមាណថាមពល ដែលប្រើលើសពីមធ្យមភាគនៃការប្រើប្រាស់៦ខែ ដើមឆ្នាំ២០១៧»។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ថ្លៃអនុគ្រោះនេះចាប់អនុវត្តគិតពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១៧ ដោយឡែកសម្រាប់បរិមាណថាមពល ដែលប្រើប្រាស់ត្រឹមមធ្យមភាគ ឬក្រោម (៦ខែដើមឆ្នាំ២០១៧) គឺរក្សាតម្លៃនៅដដែល ០.១៦៥ USD/kWh៕
...
Read More
FN ៖ អភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្តារលូដែលមានទាំងអស់នៅក្នុងរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ។ ការជំរុញបែបនេះរបស់លោកឃួង ស្រេង ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលសកម្មភាពកាយប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀង។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងប្រឡាយស្ទឹងមានជ័យ ដែលត្រូវអភិវឌ្ឍន៍នោះថា ទោះបីធ្វើប្រឡាយថ្មី យ៉ាងណាក៏ដោយ ពលរដ្ឋដែលនៅតំបន់នោះមិនត្រូវផ្លាស់ប្ដូរទៅលំនៅទេ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ដីថ្មី កន្លែងចាស់តែម្ដង។ នេះជាការងារបម្រើ ផលប្រយោជន៍សាធារណៈជាលើកដំបូងរបស់លោក ខណៈលោកបានមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានចូលនិវត្តន៍។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យមានប្រវែង១៩០០ម៉ែត្រ និងមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងចេញពី តំបន់ព្រលានយន្តហោះ ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ស្ទឹងមានជ័យ ដោយទម្លាក់ទឹកទៅស្ថានីយបឹងទំពុន។
មន្ត្រីរូបនេះក៏បានបញ្ជាក់ថា ប្រឡាយនេះនឹងស្ថាបនាឡើង ដោយមានទទឹងមាត់លើ១០ម៉ែត្រ ស្ថាបនាផ្លូវបេតុងសងខាងប្រឡាយម្ខាង៦ម៉ែត្រ និងម្ខាងទៀត២ម៉ែត្រ ។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅនឹងការអភិវឌ្ឍន៍ប្រឡាយនេះមានចំនួនប្រមាណ១០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់ ក្រោយផលប៉ះពាល់ ហើយនឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ខណៈចុះពិនិត្យមើលស្ថានភាពប្រឡាយស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃ២៧ មិថុនា កន្លងមក លោក ឃួង ស្រេង បានជំរុញឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់គ្រឿងចក្រជាបន្ទាន់ដើម្បីកាយប្រឡាយស្ទឹងមានជ័យរំដោះទឹកចេញ៕
...
Read More
FN ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានជូនដំណឹងឲ្យដឹងថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យស្តីពី ការគ្រប់គ្រង ការធ្វើការរបស់ពលករបរទេស ឆ្នាំ២០១៧ គឺក្នុងគោលបំណងបន្ថែមទំងន់ទោសដល់និយោជក ដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មាន ឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេស មកធ្វើការនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះបានឲ្យដឹងថា «សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជា ដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ»។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានបញ្ជាក់ថា ពលករកម្ពុជាដែលមានបំណងចង់មកធ្វើការនៅប្រទេសថៃ ដើម្បីជៀសវាងការ ចាញ់បោកមេខ្យល់ ដែលឆ្លៀតឳកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារមកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ៕
...
Read More
FN ៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាននៅកម្ពុជា មានប្រមាណជាង៤ពាន់លានដុល្លារអាមេរិក កើនឡើង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង២០ម៉ឺននាក់ ក្នុងមួយថ្ងៃ។
លោកទេសរដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាលំនៅដ្ឋានថ្នាក់ជាតិ ជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅសណ្ឋាគារអ៊ីនធឺរខន់ ធីណេនថល នាថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៧។
លោក ជា សុផារ៉ា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងក្នុងរង្វង់៧ភាគរយ ហើយបើតាមការព្យាករណ៍ នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ បន្តទៀត ដែលកត្តានេះ វិស័យអចលនទ្រព្យ និងសំណង់លំនៅដ្ឋាន ជាសសរស្តម្ភស្នូលមួយដ៏សំខាន់ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោកថ្លែងយ៉ាងដូច្នេះថា «ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន ក្នុងឆ្នាំ២០១៦ កន្លងទៅ មានប្រមាណ៥,៥៨០លានដុល្លារអាមេរិក។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានប្រមាណ ៤,៣៦២លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ គឺមានកំណើនប្រមាណ២០ភាគរយ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង២០ម៉ឺននាក់ ក្នុងមួយថ្ងៃ»។
លោកបន្តថា តាមការសិក្សាអំពីក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងនៅកម្ពុជា ឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន នៅឆ្នាំ២០១៤ មានចំនួនប្រមាណ៤.៥លាននាក់ ស្មើនឹង២៧.១ភាគរយ និងបន្តកើនឡើងដល់៧.៩២លាននាក់ ស្មើនឹង៤៤ភាគរយ នៅឆ្នាំ២០៣០។ ទិន្នន័យនេះបង្ហាញថា សម្រាប់រយៈពេល១៥ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅដ្ឋានសម្រាប់តំបន់រាជធានី ទីក្រុង និងទីប្រជុំជន មានប្រមាណ ៨០ម៉ឺនលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំ។
ឆ្លើយតបនឹងតម្រូវការនេះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី បាននិងកំពុងអនុវត្តគោលនយោបាយជាតិស្ដីពីលំនៅដ្ឋាន ផ្សារភ្ជាប់ទៅនឹងគោល...Read More

FN ៖ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលកំពុងធ្វើការផ្នែកប្រែប្រួលអាកាសធាតុនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិភាក្សាបង្កើតយន្តការសម្របសម្រួលគោលនយោបាយប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាកង្វល់ដ៏ធំសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ក្រោមការសម្របសម្រួល និងដឹកនាំដោយលោក ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
លោក ទិន ពន្លក លើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ មិនមែនតែរបស់វិស័យណាមួយឡើយ ហើយជារឿងឥតប្រយោជន៍ប្រសិនរៀបចំកម្មវិធីប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងកម្មវិធីទាំងនោះតាមវិធីដាច់ដោយឡែកតែឯង។ លោកបន្តថា វិធីតែមួយដែលអាចសម្រេចលទ្ធផលបាន គឺការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងវិធី ដែលកំពុងអនុវត្តនៅក្នុងវិស័យរៀងៗខ្លួន។
លោកបន្តថា មានកិច្ចការជាច្រើនដែលត្រូវកែលម្អ ដើម្បីធានាថាការប្រែប្រួលអាកាសធាតុអាចបន្ស៊ីជាមួយអាទិភាពជាតិ និងការសម្របសម្រួលបានប្រសើរជាងមុន ក្នុងចំណោមដៃគូនានាដើម្បីបញ្ជៀសភាពត្រួតស៊ីគ្នា និងការរៀបចំសំណើគម្រោងសម្រាប់មូលនិធិអាកាសធាតុបៃតង គឺជាគំរូដ៏ល្អសម្រាប់តម្រូវការសម្របសម្រួលដៃគូ។
ជាចុងក្រោយ អគ្គលេខាធិការ បានស្នើដៃគូពាក់ព័ន្ធធ្វើការជាមួយវិស័យឯកជន និងគ្រឹះស្ថានសិក្សា ក្នុងការដោះស្រាយប្រែប្រួលអាកាសធាតុថា «យើងត្រូវបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគឆ្លាតខាងអាកាសធាតុ ប៉ុន្តែក៏ត្រូវធ្វើការតាមរយៈភាពជាដៃគូសាធារៈឯកជនផងដែរ ដើម្បីសាកល្បង និងបង្កើតគំរូធុរកិច្ចថ្មីៗដែលពុំទាន់បានបង្ហាញភស្តុតាងពេញលេញនៅឡើយ ជាពិសេសបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ»។
សូមជម្រាបថា កិច្ចពិភាក្សាសំខាន់ៗ ក្នុងអង្គប្រជុំនោះបានផ្តោតទៅលើ៖
* សេចក្តីព្រាងលក្ខខណ្ឌការងារសម្រាប់កិច្ចប្រជុំរវាងក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍
* ការស្វែងយល់រួមគ្នាអំពីអាទិភាពនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ក្របខណ្ឌផែនការនិងស្ថាប័ន និងតំណភ្ជាប់ទៅនឹងដំណើរការអន្តរជាតិ (តួយ៉ាងដូចជា ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, ផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យ ការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្ត UNFCCC និងដំណើរការផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
* ដៃគូអភិវឌ្ឍន៍ដឹងពីកន្លែង ដែលត្រូវរាយការណ៍ព័ត៌មានកម្មវិធី ការងារប្រែប្រួលអាកាសធាតុរបស់ពួកគេ និងដឹងពីកន្លែងដែលអាចស្វែងរកព័ត៌មាន សកម្មភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា
* ការស្វែងយល់រួមគ្នា ទៅលើក្របខណ្ឌ និងវិធានសម្រាប់អភិវឌ្ឍ ពិនិត្យ និងអនុម័តហិរញ្ញវត្ថុកាបូន, គម្រោងបង់ថ្លៃផ្អែកលើលទ្ធផល
* ការស្វែងយល់រួមគ្នាទៅលើដំណើរការ ដែលអាចភ្ជាប់កម្ពុជាទៅនឹងមូលនិធិអាកាសធាតុបៃតង ដោយរួមបញ្ចូលទាំងកម្មវិធីត្រៀម និងការរៀបចំនីតិវិធី៕
...
Read More
FN ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ហ៊ុន សែន រួមជាមួយក្រុមការងារចុះជួយឃុំពោធិ៍រំចាក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសហការគ្នាចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សកម្មភាពមនុស្សធម៌ ប្រកបដោយការយកចិត្តទុកខ្ពស់នេះ ត្រូវបានដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ និងលោក ហេង សួរ អនុប្រធានគណៈពង្រឹងស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រំចាក។
ការផ្ដល់សេវាពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក នាថ្ងៃនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចូលរួមពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនកុះករ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣,០០០នាក់។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាទេ តែបានធ្វើគ្រប់បែបយ៉ាង ដើម្បីបម្រើជូនប្រជាពលរដ្ឋគ្រប់ៗគ្នា តួយ៉ាងដូចការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នាពេលនេះជាដើម។
លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តជាមួយគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនបេក្ខជនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងទៅ។
តាមមតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពួកគាត់មានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃបែបនេះ។
ពួកគាត់បានបញ្ជាក់ថា សេវាពិនិត្យព្យាបាលជំងឺនេះ គឺក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ចំពោះពួកគាត់បានយ៉ាងល្អ ខណៈថ្នាំសង្កូវដែលទទួលបាន ក៏គ្រប់គ្រាន់តាមវេជ្ជបញ្ជាផងដែរ។
សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឲ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានយ៉ាងច្រើនជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត ក្រោមការទំនុកបម្រុងយ៉ាងដិតដល់ ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ប្រជាពលរដ្ឋមួយចំនួន ដែលអ្នកខ្លះកើតជំងឺដល់ដំណាក់កាលចុងក្រោយហើយនោះ ក៏ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ យ៉ាងយកចិត្តទុកដាក់ រហូតដល់ជាសះស្បើយផងដែរ។
...
Read More
FN ៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ ក្រោយមកព្រះតេជគុណ ប៊ុត ប៊ុនតេញ ប្រធានសមាគមព្រះសង្ឃឯករាជ្យ ដែលធ្វើការរិះគន់រាជរដ្ឋាភិបាលយ៉ាងចាស់ដៃនោះ ចេញមុខអះអាងថា កាំភ្លើងដែលព្រះសង្ឃកាន់ ហើយត្រូវបានសមត្ថកិច្ចចាប់ជាកាំភ្លើងជ័រ។
ឆ្លើយតបការលើកឡើងនេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ថា «ព្រះតេជគុណ ប៊ុត ប៊ុនតេញ កំពុងបង្កើតឲ្យមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការ ហើយសកម្មភាពដែលបង្កើតឲ្យមានការភ័ន្តច្រលំ ឬដាក់សម្ពាធលើស្ថាប័នតុលាការ ពុំផ្តល់ផលប្រយោជន៍ណាមួយដល់ជនត្រូវចោទនោះទេ ផ្ទុយទៅវិញសកម្មភាពនេះអាចប្រឈមនឹងបទល្មើស!»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ថា «ប្រសិនដូចការចោទប្រកាន់របស់តេជគុណថា លេងកាំភ្លើងជ័រមានទោស ប្រហែលពេលនេះតេជគុណ ក៏កំពុងស្ថិតក្រោមចំណាត់ការរបស់សមត្ថកិច្ចផងដែរ!»។
យ៉ាងណាមិញ លោកថា តំណាងអយ្យការផ្តើមចោទប្រកាន់ទៅលើជនសង្ស័យដែលមានពាក់ព័ន្ធថា បានប្រព្រឹត្តអំពើល្មើសព្រហ្មទណ្ឌណាមួយ ហើយចៅក្រមស៊ើបសួរជាអ្នកស្វែងរកភស្តុតាងដាក់បន្ទុកផង និងដោះបន្ទុកផងពាក់ព័ន្ធនឹងអំពើរបស់ជនត្រូវចោទនោះ។ ដោយឡែកករណីជនត្រូវចោទឈ្មោះ ហន សុផាន្នី កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់តុលាការ មានន័យថា ពុំទាន់មានការកាត់ទោសនៅឡើយទេ ដែលផ្ទុយពីការអះអាង របស់តេជគុណទាំងស្រុងថា «កាត់ទោសដោយគ្មានការស៊ើនអង្កេត»។
អ្នកច្បាប់រូបនេះ បន្ថែមថា ហេតុនេះព្រះតេជគុណ ប៊ុត ប៊ុនតេញ គួរផ្តល់នូវសច្ចៈភាពពិតក្នុងរឿងនេះ ក្នុងនាមជាអ្នកបួស និងគួរផ្តល់នូវភស្តុតាងនានា ដែលយល់ថាជាការដោះបន្ទុកដល់តុលាការតាមរយៈមេធាវី ដើម្បីជាប្រយោជន៍ដល់ជនត្រូវចោទពិតប្រាកដ ជៀសជាងធ្វើសកម្មភាពទាំងឡាយណា ដែលបង្កើតឲ្យមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការបែបនេះបន្តទៀត។
សូមជម្រាបថា កម្លាំងនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃ១អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ...Read More

FN ៖ ថ្លែងចេញពីខេត្តកោះកុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តកោះកុងទាំងអស់ ធ្វើការស៊ើបអង្កេតចំពោះការជួញដូរអាវុធ ក្រោយពីមានករណីនាំអាវុធខុសច្បាប់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសភូមា ឆ្លងកាត់ប្រទេសថៃ ដោយចេញតាមច្រករបៀងខេត្តកោះកុង។
ក្នុងពិធីប្រកាសតែងតាំងអភិបាលថ្មីខេត្តកោះកុងជូនដល់លោកស្រី មិថុនា ភូថង, នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចក្រឡហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយភាគីថៃ ធ្វើការស៊ើបអង្កេតករណី រត់ពន្ធអាវុធខុសច្បាប់នេះ ដែលចេញពីកម្ពុជាតាមច្រករបៀង ឆ្ពោះទៅភូមា ដែលកំពុងមានសង្គ្រាមនៅទីនោះ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានលើកឡើងទៀតថា កម្ពុជាជាប្រទេសមានសន្ដិភាព ហើយអាវុធជាច្រើនត្រូវបានកម្ទេចចោល ចុះហេតុអ្វីបែរជាមានការជួញដូរអាវុធចេញពីប្រទេសកម្ពុជា ទៅក្រៅប្រទេសយ៉ាងដូច្នេះ។ សម្តេចក្រឡាហោម បានថ្លែងថា តាមចម្លើយនោះគឺអាវុធវាចេញពីខេត្តកោះកុង ចេញតាមច្រករបៀង នៃខេត្តកោះកុង មិនមែនច្រកទ្វាអន្តរជាតិទេ។ សម្តេចក្រឡាហោម បានអះអាងថា ពេលនេះលោក នេត សាវឿន កំពុងទាក់ទងជាមួយនឹងអគ្គស្នងការនគរបាលប្រទេសថៃ ដើម្បីស្រាវជ្រាវរឿងនេះ តើវាចេញពីណាទៅណា ហើយអ្នកណាជាអ្នកធ្វើរឿងនេះ?
សូមបញ្ជាក់ថា កាលពីពេលថ្មីនេះសមត្ថកិច្ចរបស់ប្រទេសថៃបានរកឃើញអាវុធជាច្រើនដើម នៅក្នុងរថយន្ដរបស់យោធាថៃដែលបើកធ្លាក់ផ្លូវ ប៉ុន្ដែរហូតមកដល់ពេលនេះ គេពុំទាន់ទទួលបានព័ត៌មានលម្អិតនេះនៅឡើយទេ៕
...
Read More
FN ៖ លោក GREGORY THOMAS HARRIS តំណាងក្រុមហ៊ុន BlueScope ដ៏ល្បីរបស់អូស្រ្ដាលី បានបង្ហាញពីមោទនៈភាពក្រៃលែង ចំពោះភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ។ លើសពីនេះ លោកក៏បានកោតសរសើរពីសមត្ថភាពរបស់កូនខ្មែរ ដែលអាចបើកក្រុមហ៊ុនផលិតផលិតផលផ្សេងៗ ដើម្បីផ្គត់ផ្គង់លើទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ជាក់ស្ដែងដូចជាក្រុមហ៊ុន ISI STEEL ជាដើម ដែលអាចផលិតផលិតផលដែកដ៏មានគុណភាព សម្រាប់អតិថិជនរបស់ខ្លួនប្រើប្រាស់នាពេលបច្ចុប្បន្ន ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធផលិតផលថ្មីមួយរបស់ក្រុមហ៊ុនកែច្នៃដែក ISI STEEL នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី២៣ ខែមិថុនានេះ គឺផលិតផលស័ង្កសីពណ៌ ISI PALM ។ លោកថា ទោះពីក្រុមហ៊ុននេះ មានថ្នាក់ដឹកនាំ និងបុគ្គលិកសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ប៉ុន្ដែសមិទ្ធិផលចេញមក គឺមិនចាញ់ផលិតផលបរទេសឡើយ ហើយមានការទទួលស្គាល់ត្រឹមត្រូវពីអន្ដរជាតិថែមទៀត ។ ដូច្នេះហើយ ទើបលោកសម្រេចសហការ ដើម្បីជំរុញអភិវឌ្ឍន៍បន្ថែម តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសរបស់ខ្លួន ។
ជាមួយគ្នានោះលោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន ISI Group បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួនបានចាប់កំនើតក្នុងឆ្នាំ១៩៩៧ ជាលក្ខណៈគ្រួសារ ប៉ុន្ដែឈរលើគោលការណ៍សំខាន់ៗមួយចំនួន ទើបជំរុញឲ្យក្រុមហ៊ុនដឹកនាំដោយកូនខ្មែរមួយនេះ មានការរីកចម្រើន និងពង្រីកទីផ្សារកាន់តែធំ ។ លោកថា «ទាំងអស់នេះ គឺស្ដែងចេញពីការប្ដេជ្ញាចិត្ត ប្រកាន់យកគុណតម្លៃជាស្នូរទាំងបី រួមមានភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតឆ្នៃប្រឌិត ។ ពិសេសគឺគុណភាព ដែលគន្លឹះនាំឲ្យក្រុមហ៊ុនទទួលបានការគាំទ្រពីអតិថិជន» ។
ចំពោះការសម្ពោធផលិតផលថ្មី ស័ង្កសីពណ៌ ISI PALM លោក កាំង ឡេង ក៏រំពឹងថា នឹងទទួលបានការគាំទ្រដូចផលិតផ្សេងៗ ដែលក្រុមហ៊ុនបានផលិតនាពេលកន្លងមកផងដែរ ដូចជាផលិតដែកទីបគ្រប់ប្រភេទជាដើម ៕
...
Read More ទៅមុខថយក្រោយ