រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បញ្ជាឲ្យផ្ទេរសំណុំរឿងស៊ើបអង្កេត បទល្មើសព្រៃឈើយ៉ាងក្តៅគគុក នៅតំបន់អូរហ៊ុច ពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញវិញ

FN ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យផ្ទេរសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធការស៊ើបអង្កេតលើបទល្មើសព្រៃឈើយ៉ាងក្តៅគគុក កាលពីពេលកន្លងទៅ ស្ថិតនៅតំបន់អូរហ៊ុច ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ពីសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តមណ្ឌលគិរី បានលួចប្រាប់អង្គភាព Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

មន្រ្តីតុលាការបានបញ្ជាក់ថា «ឥឡូវនេះ សំណុំរឿងមួយនេះ ត្រូវបានក្រសួងយុត្តិធម៌ធ្វើការស្នើឲ្យ លោកប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តមណ្ឌលគិរី ធ្វើការផ្ទេរសមត្ថកិច្ចសំណុំរឿងព្រហ្មទណ្ឌខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្តជាសមត្ថ កិច្ចដោយអនុវត្តស្រប តាមកថាខណ្ឌទី២ នៃមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ»។

បើតាមមន្រ្តីដដែល សំណុំរឿងព្រហម្មទណ្ឌនេះ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

សូមជម្រាបថា ករណីនៃការបង្រ្កាបបទល្មើសព្រៃឈើរបស់កម្លាំង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើឡើងនៅតំបន់អូរហ៊ុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះជនជាតិវៀតណាម ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដកហូតម៉ូតូចំនួន៤គ្រឿង រណាយន្តចំនួន១គ្រឿង រថយន្តប៉ាកុងចំនួន៨គ្រឿង និងឈើចំនួន១៩៧.៥២៤ម៉ែត្រគូប ក្នុងនោះក៏ មានអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ ជាកងកម្លាំងប្រដាប់អាវុធប្រចាំការនៅតំបន់នោះផងដែរ។

ប៉ុន្តែបើតាមប្រភពព័ត៌មានបានទម្លាយថា បើទោះបីសំណុំរឿងព្រហ្មទណ្ឌមួយនេះ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ យ៉ាងណាក្តី នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះមានមន្រ្តីយោធាចំនួន២នាក់ នៅស្រុកកែវសីមា ដែលអាចសង្ស័យជាប់ពាក់ព័ន្ធករណីបទល្មើសព្រៃឈើ នៅចំណុចអូរហ៊ុចនោះត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី គឺលោក សាន សុភះ ហៅមកសួរនាំ។ លោក សាន សុភះ បានប្រាប់ភ្នាក់ងារ Fresh...Read More


មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទឹកប្រាក់ជាង១ពាន់លានដុល្លារ ត្រូវចំណាយក្នុងមួយឆ្នាំៗ

FN ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន។ ជាក់ស្តែងប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨% នៃផលិតផលសរុប (ផសស) ត្រូវបានចំណាយទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រោមប្រធានបទ «ការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងភាពប្រកួតប្រជែង» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB ADB JICA EU UNDP KOICA ILO, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជន មួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ លើបញ្ហាទាំងឡាយ ពាក់ព័ន្ធ នឹងការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ហើយរួមគ្នាកំណត់នូវសកម្មភាពអាទិភាព និងដំណោះស្រាយរួម សម្រាប់ជំរុញការផ្សារភ្ជាប់រវាងគោលនយោបាយ នៃការអភិវឌ្ឍប្រព័ន្ធឡូជីស្ទីក ដែលរួមមានហេដ្ឋារចនាសម័ន្ធដឹកជញ្ជូន និងសេវាដឹកជញ្ជូន តាមផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាសជាដើម ជាមួយនឹងការរៀបចំថវិកាឆ្នាំ២០១៨ សម្រាប់ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា២០១៥-២០២៥ រួមទាំងការសម្រួលដល់ការនាំចេញរបស់កម្ពុជា ជាពិសេសការនាំចេញកសិផល។

លោក វង្សី វិស្សុត ក៏បានលើកឡើងដែរថា សិក្ខាសាលាពិគ្រោះយោបល់ជាលើកទី២ នៅក្នុងឆ្នាំនេះ នឹងធ្វើការពិភាក្សាបន្ថែមផងដែរ អំពីបញ្ហាគន្លឹះៗមួយចំនួន ខាងផ្នែកទន់ ដូចជា៖...Read More


រដ្ឋមន្ត្រីម៉ម ប៊ុនហេង​ ជំរុញដល់មន្ដ្រីរបស់ខ្លួន ពង្រឹងការងារ ផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​លោកម៉ម ប៊ុនហេង បានថ្លែងជំរុញដល់គ្រូពេទ្យមណ្ឌលសុខភាពមាឡៃ ក្នុងការពង្រឹងការងារ ផ្ដល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ ​ ។

រដ្ឋមន្ដ្រី​ថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យ មណ្ឌលសុខភាពដែលនៅតាមព្រុំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការងារផ្តល់សេវាសុខភាព​ ព្រមទាំងជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាននិង អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុង​មូលដ្ឋានសុខាភិបាលសាធារណ:នៅថ្ងៃទី០៧ ខែកក្កដានេះ។

ទ​ន្ទឹមនឹងនោះ​ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានសំដែងនូវការកោតសរសើរ យ៉ាងស្មោះជូន ដល់បុគ្គលិកពេទ្យទាំងអស់ ចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕

...Read More

ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ, ចៅសង្កាត់មកពីគណបក្សប្រជាជន បន្តកាន់កាប់តំណែង៤អាណត្តិជាប់គ្នា

FN ៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃព្រែកតាសេកជាផ្លូវការ។ លោក អឿន ស៊ីផុន បានជាប់ឆ្នោតជាចៅសង្កាត់ព្រែកតាសេក ក្នុងអាណត្តិទី៤នេះ មកពីគណបក្សប្រជាជនកម្ពុជា ពោលបានកាន់កាប់តំណែង៤អាណត្តិជាប់គ្នាៗ។

ស្ថិតក្នុងឱកាសនោះ អភិបាលខណ្ឌ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួមសាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ និងសង្គមជាតិ»។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់លោកចៅសង្កាត់បន្តការងារកាន់តែខ្លាំង លើការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋជាក់ស្តែងតាមមូលដ្ឋាន និងបង្កើនបម្រើសេវាសាធារណៈកាន់តែប្រសើរ មានប្រសិទ្ធភាពជូនពួកគាត់៕

 

...Read More

នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានដកស័ក្តិ និង​ដកតួនាទីមន្ដ្រីនគរបាលទាំងឡាយណាដែលប្រព្រឹត្តខុស ដោយគ្មានការអត់ឱនទៀតឡើយ​

FN ៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង ស្នងការខេត្តតាកែវថ្មី នៅព្រឹកថ្ងៃ​ទី០៧ ខែ​កក្ដដា ឆ្នាំ​២០១៧នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បាន​ព្រមានមន្រ្តីនគបាលទាំងអស់ ពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបើមានមន្រ្តីណា ដែលប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគបាលជាតិ នឹងត្រូវដកស័ក្ដិ និងដកតួនាទីភ្លាម។

​នាយឧត្តមសេនីយ៍អគ្គស្នងការ ថ្លែងយ៉ាងដូច្នេះថា ​«មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្រ្តីនគបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង»។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានរំលឹកអំពីករណី​មន្រ្តីនគរបាលចរាចរ​ម្នាក់ ដែលបានបើករថយន្តប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេទៀតនោះ គឺជាគំរូស្រាប់ ព្រោះបានបញ្ចុះស័ក្តិ និងដកតួនាទីថែមទៀតផង ដូច្នេះ​លោកស្នងការទាំងអស់ ត្រូវតែធ្វើការអប់រំ ដាស់តឿន និងពង្រឹងវិន័យដល់កូនចៅរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំជៀសវាង​ប្រព្រឹត្តិខុសនាំ​ឲ្យមានបញ្ហាដល់ខ្លួនគេផ្ទាល់ និងប៉ះពាល់កិត្តិយសអង្គភាព។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសជាផ្លូងការដកហូតតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១​៕

...Read More

ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ, ចៅសង្កាត់មកពីគណបក្សប្រជាជន បន្តកាន់កាប់តំណែង

FN ៖ អភិបាលរងក្រុងបាវិតលោក លឹម សៀងហៀង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សមាជិកក្រុមបឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតត្រូវតែ រួមសាមគ្គីគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អ។ ការថ្លែងបែបនេះក្នុងឱកាសដែល លោក លឹម សៀងហៀង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញក្រុងបាវិត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

ចៅសង្កាត់ ដែលជាប់ឆ្នោតនៅសង្កាត់ព្រៃអង្គុញ ក្នុងអាណត្តិទី៤នេះ លោក ខាំ រឿង មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្តេជ្ញាចិត្ត និងបន្តបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ស្ថិតក្នុងឱកាសនោះអភិបាលរងក្រុងបាវិត បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។

លោក លឹម សៀងហៀង បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួម សាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អនិងសង្គមជាតិ។ មិនតែប៉ុណ្ណោះក្រុមប្រឹក្សាសង្កាត់ត្រូវរៀបចំឯកសារដែលពាក់ពន្ធ័ទាំងបំណុល ដើម្បីប្រកាសទ្រព្យសម្បត្តិហើយផ្ញើរ ទៅអង្គភាពប្រឆាំងអំពើពុករលុយឲ្យបានឆាប់ផងដែរ៕

...Read More

គ.ជ.ប សូត្រមន្តឡើងអគារទីស្តីការថ្មីរបស់ខ្លួន នៅរសៀលថ្ងៃនេះ មានទីតាំងនៅទល់មុខវិមានរដ្ឋសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង៣រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងរៀបចំពិធីសូត្រមន្តឡើងអគារទីស្តីការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅទល់មុខ ពុទ្ធសាសនបណ្ឌិត្យ និងវិមានរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីសូត្រមន្តឡើងអគារថ្មី ទីស្តីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រៀបចំឡើងក្រោមអធិបតីភាព លោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។

សូមជម្រាបថា អគារទីស្តីការ គ.ជ.ប ចាស់មានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងមហាផ្ទៃ៕

...Read More

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រៀបចំសិក្ខាសាលាស្ដីពី តួនាទី-ភារកិច្ចរបស់ប្រធានសាលាដំបូង

FN ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រៀបចំសិក្ខាសាលាមួយ ស្ដីពីតួនាទី-ភារកិច្ច របស់ប្រធានសាលាដំបូង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីប្រធានសាលាដំបូងរាជធានី-ខេត្តទាំង២៥ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

...Read More

​ថ្ងៃនេះខួបឆ្នាំទី៩, តើប្រាសាទព្រះវិហារ មានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក ?

FN ៖ ថ្ងៃទី៧ ​ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបឆ្នាំទី៩ ដែលប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ដែលប្រាសាទព្រះវិហារ បានក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក។

តើប្រាសាទព្រះវិហារមានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាជាទូទៅប្រទេសនីមួយៗដែលមានសម្បត្ដិវប្បធម៌ និងមានបំណងស្នើសុំចុះឈ្មោះរមណីដ្ឋានវប្បធម៌ ណាមួយរបស់ខ្លួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺត្រូវគោរពតាមគោលការណ៍ និងបំពេញនូវលក្ខណៈវិនិច្ឆ័យណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទំាងនេះ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានជាអាទិ៍៖

១៖ តំណាងឲ្យស្នាដៃឯក មានតម្លៃលេចធ្លោជាសាកល នៃទេពកោសល្យច្នៃប្រឌិតរបស់មនុស្សជាតិ។
២៖ ជៈឥទ្ធិពលខ្លាំងក្លា លើការរីកចំរើននៃស្ថាបត្យកម្មប្រាសាទ សិល្បៈ ព្រមទំាងការរៀបចំទឹកដីក្នុងរយៈពេលមួយ និងក្នុងតំបន់ពិសេសមួយ។ និង
៣៖ ជាសក្ខីភាពដាច់ដោយទ្បែកពីគេ នៃអារ្យធម៌ពីអតីតកាល ជាដើម។

ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យខាងលើនេះ ចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានអង្គប្រជុំ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ប្រកាសជាផ្លូវការបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដានោះ គឺប្រាសាទព្រះវិហារបានគោរពតាមលក្ខណៈវិនិច្ឆ័យជា«ស្នាដៃឯក» មានតម្លៃលេចធ្លោជាសាកល។

ទន្ទឹមនិងនេះ ប្រាសាទព្រះវិហាក៏នៅមានគុណតម្លៃបីយ៉ាងទៀតផងដែរ ជាអាទិ៍៖

ទីមួយ៖ ប្រាសាទព្រះវិហារបង្ហាញ «ទ្វិកភាព» មានន័យថា ទីខ្ពស់ធៀបនិងវាលរាប, ទីខ្ពស់ធៀបនិងផ្ទៃទឹកសមុទ្រ និងចម្រាក់ភ្នំ ជានិមិត្ដរូប «មេនិងបា»។
ទីពីរ៖ ប្រាសាទព្រះវិហារមានតម្លៃខាងស្ថាបត្យកម្ម។ និងទីបី៖ ប្រាសាទព្រះវិហារមានតម្លៃខាងសោភណ្ឌ តុបតែងលម្អ និងបរិស្ថានធម្មជាតិ។
បើឈរលើប្រវត្ដិសាស្រ្ដ លោក រត្ន័ សណ្ដាប់ បានរៀបរាប់ថាប្រាសាទព្រះវិហារ ជាស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានកសាងទ្បើងចាប់ពីស.វ.ទី៩ ដល់ទី១២ នៃគ.ស. មានរយៈពេលប្រមាណ៣០០ឆ្នាំ។ នេះបានន័យថា ក្នុងការកសាងមានច្រើនដំណាក់កាលនិងរចនាបទ ក្នុងនោះ មានព្រះរាជាជាស្ថាបនិកសំខាន់ៗបីព្រះអង្គគឺ៖១៖ ព្រះបាទយសោវរ្ម័នទី១, ២៖ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២។ដោយហេតុនេះ បើផ្អែកតាមប្រវត្ដិស្ដីពីការកសាង និងការបរិច្ឆេទទំាងនេះ គឺមានរយៈពេលមុនការកកើតរដ្ឋសៀមប្រមាណ៥០០ឆ្នាំ ឯណោះ។

ក្នុងការកសាងនេះទៀតសោត...Read More


រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលថៃ មិនដាក់ទោសពិន័យចំពោះក្រុមហ៊ុនថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជាដែលគ្មានឯកសារនោះទេ ហើយក៏មិនបណ្តេញពលករកម្ពុជាចេញដែរ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹងថា រាជរដ្ឋាភិបាលថៃ មិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

នៅក្នុងសេចក្តីប្រកាសនេះក៏បានបន្ថែមថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដើម្បីទទួលបានភាពស្របច្បាប់បណ្តោះអាសន្ន រង់ចាំការបញ្ជាក់សញ្ជាតិក្លាយទៅជាពលករស្របច្បាប់អចិន្ត្រៃយ៍។

...Read More

សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យ​​អភិបាលរាជធានី-ខេត្តផ្សេងៗ ត្រូវទាក់ទង​អាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីដឹកពលករ​ដែលមានទីលំនៅក្នុងដែនដីរបស់ខ្លួន មកលំនៅឋានវិញ

FN ៖ ​​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តផ្សេងៗ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីដោះស្រាយដឹកពលករ មានលំនៅក្នុងដែនដីរបស់ខ្លួន ពីព្រំដែនមកកាន់លំនៅឋានវិញ។

ក្នុង​លិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តពាក់ព័ន្ធ រឿងពលករខ្មែរ​ដែលអាជ្ញាធរថៃ បានចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ សម្ដេចក្រឡាហោម ស ខេង បញ្ជាយ៉ាងដូច្នេះថា «រាជធានី-ខេត្តដទៃទៀត ត្រូវទំនាក់ទំនង និងចូលរួមសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភ និងដោះស្រាយ ការដឹកជញ្ជូនពលករខ្មែរ ដែលមានទីលំនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីព្រំដែន ទៅកាន់លំនៅឋានរបស់ពួកគាត់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព សុខភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ»។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ត្រូវពង្រឹងតួនាទី និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន និងប្រធានអង្គភាព តាមច្រករប្រៀងនានា ក្នុងការគ្រប់គ្រងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវ តួនាទី ភារកិច្ចរបស់ខ្លួន ដោយខិតខំជួយសម្រួលគាំទ្រដល់ ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រលប់មកកម្ពុជាវិញ

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យមន្ទីរ អង្គភាពជំនាញនានា​​ត្រូវសហការរៀបចំជម្រកបណ្ដោះអាសន្ន ថ្នាំពេទ្យ គ្រូពេទ្យសង្គ្រោះបន្ទាន់ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្រ្ដីមានផ្ទៃពោះ ចាស់ជរា និងអ្នកមានជំងឺ ព្រមទាំងសហការជាមួយ​​រាជធានី ខេត្តពាក់ព័ន្ធ ចាត់ចែង និងសម្របសម្រួលការដឹកជញ្ជូនពលករខ្មែរ ពីព្រំដែនទៅកាន់ទីលំនៅឋានរៀងៗខ្លួន ប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយល្អ៕

...Read More

សេចក្តីជូនដំណឹង! ក្រសួងមហាផ្ទៃ ប្រកាសជាថ្មីលើតម្លៃសេវាលិខិតឆ្លងដែនធម្មតា, ២០ថ្ងៃ១០០ដុល្លារ, ១០ថ្ងៃ១៥០ដុល្លារ និង១ថ្ងៃ២០០ដុល្លារ

FN ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសសារជាថ្មីម្ដងទៀត នូវតម្លៃសេវាលិខិតឆ្លងដែនធម្មតា ដោយក្នុងនោះរួមមាន ទី១៖ សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារអាមេរិក ទី២៖ សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារអាមេរិក ទី៣៖ សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាល ២០០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ បានបញ្ជាក់ថា «ដោយឡែកចំពោះពលករ ទៅបំពេញការងារស្របច្បាប់​នៅ​ក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់លិខិតធ្វើដំណើរ ត្រូវផ្ដល់ដោយឥតគិតថ្លៃដោយអាករជាបន្ទុករបស់រដ្ឋ»។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីតម្លៃសេវាលិខិតឆ្លងដែន​ធម្មតានៅពេល​នេះ ដោយសារតែនៅស្ថានភាព នៅពេលនេះ អាជ្ញាធរថៃ បាននិងកំពុងចាប់បញ្ជូនពលករខែ្មរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានរកឃើញថា ពលករខ្មែរទាំងនោះ ពុំមាន​ឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ​។

...Read More

ទៅមុខថយក្រោយ