គិតត្រឹមឆ្នាំ២០១៩ ពលករខ្មែរនៅក្រៅប្រទេសមានជាង១.២៨លាននាក់

FN ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន១,២៨៨,០០០នាក់។ ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ហេង សួរ បានបញ្ជាក់ថា ចំនួនពលករនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រូបនេះបានអះអាងទៀតថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា បានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេស ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធពលករយើងទៅធ្វើការនៅក្រៅប្រទេសនេះ ក្នុងឆ្នាំ២០១៩យើងមានសរុប ចំនួន១,២៨៨,០០០នាក់ ហើយធៀបនឹងឆ្នាំ២០១៨ គឺយើងមាន១,២៣០,០០០នាក់ ចឹងនៅក្នុងឆ្នាំ២០១៩នេះ យើងមានការកើនឡើងប្រមាណជាង៥ម៉ឺននាក់។ តាមរយៈបងប្អូន ដែលធ្វើការនៅក្រៅប្រទេសនេះ យើងឃើញបងប្អូនបានផ្ញើប្រាក់ដែលសល់ពីការចាយវាយជាក់ស្ដែង នៅប្រទេសនោះ មកស្រុកយើងវិញ ប្រហែលជិត២,៨០០លានដុល្លារក្នុងមួយឆ្នាំ»។
លោក ហេង សួរ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ពលករខ្មែរភាគតិចណាស់ ដែលចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៉ី ក៏ព្រោះតែលុយនៅប្រទេសនោះ បានចុះថោក ខណៈការងារកាន់តែសម្បូរបែបនៅប្រទេសកម្ពុជា។ លើសពីនេះ រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ៕

...Read More

ពន្ធដារអនុវត្តន៍ ការសម្រេចលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

FN ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។
ការសម្រេចលើកលែងពន្ធមួយចំនួននេះ ធ្វើឡើងដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះឡើងនូវជំងឺខូវិដ-១៩ និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA។
ការសម្រេចលើកលែងពន្ធរបស់រាជរដ្ឋាភិបាលលើវិស័យទាំង៣នោះរួមមាន៖
១៖ វិស័យទេសចរណ៍
* លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។
* អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចពន្ធ ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
* មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆទឆ្នាំ២០២០ ចំពោះសហគ្រាស ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប។
២៖ វិស័យកាត់ដេរ
* លើកលែងពន្ធ (Tax Holiday) អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ ជាក់ស្ដែងរោងចក្រនីមួយៗ ដែលបណ្ដាលមកពី ការខ្វះវត្ថុធាតុដើមផលិត និងការព្យូរ EBA។ ក្រសួងសេដ្ឋកិច្ច...Read More


គម្រោងវិនិយោគថ្មីៗ៦ទៀត ទុនវិនិយោគជិត៧០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ

FN​​ ៖ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៦ដូចខាងក្រោម៖

១៖ ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១,៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។

២៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

៣៖ ក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO., LTD គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៤៖ ក្រុមហ៊ុន CAMINA INDUSTRIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។

៥៖ ក្រុមហ៊ុន V & J...Read More


ខែដំបូង កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន បានចំណូលជិត៤០លានដុល្លារ

FN ៖ ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈនេះ។
របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន២៩,២០៣តោន កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៤៣៣ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៧ភាគរយ។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

...Read More

រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនគ្រប់សង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ

FN​ ៖ អ្វីដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនដល់បណ្ដាលសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់គ្រប់ចំនួនអស់ហើយ ជាមួយនឹងការប្រគល់ម៉ូតូដឹកសំរាម ១គ្រឿងទៀត ទៅឲ្យរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរនោះ ដោយសរុបទាំង ១០៦គ្រឿង។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ក្នុងពិធីប្រគល់ម៉ូតូកង់បីដឹកសម្រាមបែបទំនើប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់ឲ្យដឹងថា ម៉ូតូដែលប្រគល់ជូននាល្ងាចនេះមានចំនួន ២៨គ្រឿង ហើយនេះជាលើកទី ៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់មួយចំនួន ១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើកចុងក្រោយផងដែរ
ដើម្បីយកទៅធ្វើសកម្មភាពដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។
គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន ៣លើកមកហើយ ក្នុងលើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។
លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាមនេះជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង និងលើកទី៣នេះលោក កើត ឆែ បានប្រគល់ម៉ូតូ...Read More


អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន៩៥៦.៧៦ប៊ីលានរៀលនៅខែដំបូង ឆ្នាំ២០២០

FN ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរក្នុងនោះ អ្នកជាប់ពន្ធធំកើនឡើង ១២.៩៨%, អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩.១២%, និងជាពិសេស អ្នកជាប់ពន្ធតូច កើនឡើង៦០៧.៩៧%។

លោកបានណែនាំបន្ថែម ដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែង នៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព (១) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និង (២) វិធានការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផលនិងទាក់ទាញការវិនិយោគ។

ជាមួយគ្នានេះ លោក គង់ វិបុល ក្រើនរម្លឹកនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្កាទប់ស្កាត់ចំពោះជម្ងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ហើយសិក្សាអំពីផលប៉ះពាល់ដល់ចំពោះសកម្មភាពសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១,៥៤៣.៣១ប៊ីលានរៀល (ប្រមាណ២ ៨៨៥.៨៣លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម ៖

* បន្តពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី ស្របតាមប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ។
* បន្តរៀបចំយន្តការពិនិត្យ និងតាមដានការគេចវេះពន្ធ...Read More


រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកស្ថានភាពចរាចរណ៍នៅលើកំណាត់ មហាវិថីសហព័ន្ធរុស្សី ចាប់ពីចំណុចប្រសព្វ ក្តាន់ពីរ រហូតដល់ស្តុបបេកាសេ មានការកកស្ទះខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ ។
ដោយពិនិត្យឃើញ អំពីបញ្ហានេះ និងដើម្បីធានាលំហូរចរចរ ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង និងមហាវិថីសាធា រណរដ្ឋឆេក និងមហាវិថីស៊ីធីសេនធ័រ នៃទី ក្រុងរណបភ្នំពេញ ស៊ីធីសែនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការងារដូចខាងក្រោម៖
*ទី១ ៖ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។
*ទី២ ៖ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និង មហាវិថីសាធារណរដ្ឋឆេក ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួល សូនច្បារ ក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្ដាន់ពីរ និងស្ថាបនាផ្លូវជុំវិញរវង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរឲ្យដដែល៕

...Read More

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃកើនដល់ជិត១០ពាន់លានដុល្លារ, កម្ពុជានាំចេញទៅថៃបានជាង២ពាន់លានដុល្លារ កើនជិត២០០ភាគរយ នៅឆ្នាំ២០១៩

FN ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងតែមួយ បានកើនឡើងជិតដល់១០ពាន់លានដុល្លារហើយ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង១៥ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង៩.៤១ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨.៣៨ពាន់លានដុល្លារអាមេរិក។
ទំហំពាណិជ្ជកម្មជាង៩.៤១ពាន់លានដុល្លារនេះ ក្នុងនោះមានថៃនាំចូលមកម្ពុជាចំនួន៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ៦ភាគរយ ដែលឆ្នាំ២០១៨ មានដល់៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង២.២ពាន់លានដុល្លារ កើនឡើង១៩៥ភាគយ ដែលឆ្នាំ២០១៨ មានតែ៧៦៨លានដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នៅទីក្រុងបាងកក កាលពីចុងឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីទាំងពីរចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា-ថៃ កើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក៕

...Read More

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជានាំចេញស្វាយជិត ៦ម៉ឺនតោន នៅឆ្នាំមុន

FN ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាបាននាំចេញស្វាយជិត៦ម៉ឺនតោន កាលពីឆ្នាំ២០១៩។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្លែស្វាយ យើងនាំបានក្នុងឆ្នាំ២០១៩ គឺជាង៥ម៉ឺន៨ពាន់តោន (៥៨,១៦២.១៦តោន) ដែលនាំទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបូរី បារាំង រុស្ស៉ី និងចិន»។
បើតាមន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាយើងមានទីផ្សារប្រទេសចិន អឺរ៉ុប អាស៊ាន និងមានទីផ្សារមួយចំនួនទៀត មានថៃ វៀតណាម ម៉ាឡេស៉ី ជប៉ុន បារាំងជាដើម។
លោកថ្លែងថា កម្ពុជាយើងក៏មានទីផ្សារសំខាន់ដូចជា អង់គ្លេស ណូវែលហ្សេឡង់ ឆែក ប៊ែលហ្សិក អូស្ត្រាលី ស្វីស កាណាដា កាហ្សាក់ស្តង់ និងរុស្ស៉ីផងដែរ។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា សម្រាប់ផ្លែស្វាយ ការនាំចេញខ្លះធ្វើដោយផ្ទាល់ ហើយការនាំចេញខ្លះធ្វើដោយប្រទេសជិតខាង។ ការនាំចេញស្វាយនេះទៀតសោត បើពេលខ្លះយើងមិនអាចនាំចេញស្រស់បាន តែយើងធ្វើជាដំណាប់ស្វាយ ដើម្បីនាំចេញវិញ។
លោកបន្ថែមថា នៅថ្ងៃអនាគតប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ នឹងប្រឹងប្រែងធ្វើការចរចាបើកទីផ្សារថ្មីៗ និងពិពិធកម្មទីផ្សារបន្ថែមទៀត៕

...Read More

ខែដំបូង ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង២២ម៉ឺននាក់ ចូលទស្សនាអង្គរ បានចំណូលចូលជាតិជាង១០លានដុល្លារ

FN ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។
បើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំ
សម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។
សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕

...Read More

ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យអនុវត្តនូវវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ អនុវត្តវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី។
ក្នុងគោលបំណងជំរុញការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺនេះ ស្របតាមសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្ថែមលើខ្លឹមសារសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាឱ្យអនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺនេះ។

...Read More

កម្ពុជានាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន បានចំណូលជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩

FN ៖ រយៈពេលពេញ១ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករានេះ។
របាយការណ៍បញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៨៧,៦៣៨តោន កើនឡើងចំនួន៦៧,៥៣៨តោន កើនឡើង៣១ភាគរយ ធៀបនឹងឆ្នាំ២០១៨។
បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៨២,០៧១តោន កើតនឡើង៦៤៥៧០តោន ស្មើនឹង៣០ភាគរយ ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៩ភាគរយ។
ក្រសួងបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា ស្មើនឹង៦១%។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

...Read More

ទៅមុខថយក្រោយ