រកឃើញករណីកូវីដថ្មី ៩ករណីថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅកម្ពុជាកើនដល់៣៣នាក់

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញករណីកូវីដ១៩ ចំនួន៩ករណីថ្មីទៀត នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៣នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
គិតរហូតមកដល់ថ្ងៃទី១៧ ខែមីនានេះ មានចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនដល់សរុបចំនួន៣៣នាក់ហើយ ខណៈដែលរាជរដ្ឋាភិបាលបានដាក់វិធានការជាបន្តបន្ទាប់។
អ្នកឆ្លងជំងឺកូវីដ៣៣នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ...Read More


រាជរដ្ឋាភិបាល ប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។
ការប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាផ្សេងៗទៀត ហើយចាប់អនុវត្តពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពជំងឺកូវីដមានភាពធូរស្រាល។

...Read More

ក្រសួងសុខាភិបាល ប្រកាសឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

...Read More

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ចំនួន១២នាក់ថ្មីទៀត

FN ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីត១៩ (COVID-19) ចំនួន១២នាក់ថ្មីទៀត។ អ្នកឆ្លងជំងឺថ្មីទាំង១២នាក់ មាននៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា អ្នកឆ្លងថ្មីជាខ្មែរ-ឥស្លាម ១១នាក់ គឺជាជនដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីសរុបចំនួន៧៩នាក់។
ក្រសួងបានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រោមជាតិ កំពុងបន្តតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្ម ជាពិសេសអ្នកដែលបានចូលរួមនៅក្នុងពិធីសាសនាឥស្លាម នៅប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា បូកទាំងករណីថ្មី១២នេះផង អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ។ អ្នកទាំង២៤នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង...Read More


រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩

FN៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ក្រសួងក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។
ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។

...Read More

ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់

FN ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។
ការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។
សេចក្តីណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានណែនាំឲ្យគ្រប់គ្រឹះស្ថានចំណេះទូទៅ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ។ សម្រាប់សាលារៀន ដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សា ត្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១។
ក្រសួងបន្តថា ចំពោះគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ត្រូវអនុញ្ញាតឲ្យនិស្សិត ឈប់សម្រាកចាប់ពីថ្ងៃនេះ ដល់រហូតដល់មានការជូនដំណឹងថ្មី ហើយត្រូវប្រមូលព័ត៌មាន នូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សាទៅកាន់្រទេសផ្ទុះជំងឺ Covid-19 ក្នុងអំឡូងពេល១៤ថ្ងៃ មុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ប្រសិនបើមាននិស្សិតដែលធ្លាប់ចេញទៅក្រៅប្រទេស មានការសង្ស័យបញ្ហាសុខភាព អាចទាក់ទងទៅលេខ ១១៥ ។
ដោយឡែកសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា ក្រសួងតម្រូវឲ្យមចាត់តាំង ក្រុមការងារទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដើម្បីតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើងចំ ពោះបុគ្គលិកអប់រំ និងសិស្សានុសិស្ស និងផ្តល់ព័ត៌មានដល់ក្រសួងអប់រំ រៀងរាល់ថ្ងៃ ។
ចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្រសួងសូមលើកទឹកចិត្ត...Read More


ផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប

FN​ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងអប់រំសូមបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់ នូវជំងឺ Covid-19 លើជនបរទេសមួយចំនួន ហើយជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាបដូចតទៅ៖
១៖ ចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ
២៖ សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទប្រចាំឆមាសទី១
៣៖ ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតាសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការ និងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក
៤៖ ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា គ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សា នៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងវីរុស ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត ដែលមានហានិភ័យឆ្លង Covid-19
៥៖ អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សា៕

...Read More

កម្ពុជាសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ

FN ៖ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។ ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។Read More


ក្រសួងអប់រំចេញប្រកាសព័ត៌មានផ្លូវការអំពីការ «សម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន» នៅតាមគ្រឹះស្ថានអប់រំទាំងអស់ក្នុងក្រុងសៀមរាប

FN​ ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់។
ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់ នៅក្នុងក្រុងសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះ គឺជាវិធានការ ក្នុងការចូលរួមទប់ស្កាក់ ការរីករាលដាល់នៃជំងឺ Covid-19 បន្ទាប់ពីរកឃើញកើតមានលើបុរសជនជាតិខ្មែរម្នាក់ នៅក្រុងសៀមរាបនេះ។
សូមជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ឆ្លងជំងឺនេះ។
ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីត១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជា៕

...Read More

ក្រសួងការងារជូនដំណឹង អំពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន នូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ នៅក្រុងសៀមរាប

FN ៖ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ត្រូវបិទផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងថ្មី។
វិធានការនេះធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹ Covid-19 បន្ទាប់ពីបានរកឃើញមេរោគនេះលើបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីសៀមរាម ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

...Read More

ក្រសួងការងារ អំពាវនាវ ៤ចំណុចដល់រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានារបស់រាជរដ្ឋាភិបាល

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលឹក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះវត្ថុធាតុដើមដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានារបស់រាជរដ្ឋាភិបាល។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដូចតទៅ៖
១៖ អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការងារ
២៖ អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើការគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមខូវីដ១៩
៣៖ អនុវត្តតាមសេចក្តីណែនាំ ០១៤/២០ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩
៤៖ មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ចសន្យាការងាររើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំងឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហគ្រាស គ្រឹះស្ថានកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ នឹងចូលរួមអនុវត្តច្បាប់ស្ដីពីការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់៕

...Read More

កូរ៉េខាងត្បូង អរគុណកម្ពុជា ដែលមិនចាត់វិធានការហួសហេតុចំពោះពលរដ្ឋខ្លួន ក្រោយផ្ទុះ COVID-19

FN ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្តែងការពេញចិត្តចំពោះកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនរើសអើង ឬចាត់វិធានការហួសហេតុទៅលើបប្រជាពលរដ្ឋកូរ៉េខាងត្បូង ក្នុងការចេញចូលប្រទេសកម្ពុជា បន្ទាប់ពីប្រទេសមួយនេះរងការវាយប្រហារដោយមេរោគ COVID-19។
លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យ Fresh News ដឹងនៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានអរគុណដល់កម្ពុជាចំពោះកាយវិការមិនរើសអើង និងរឹតបន្តឹងហួសហេតុលើការធ្វើដំណើររវាងប្រទេសទាំងពីរ។ ផ្ទុយទៅវិញ បានជ្រើសវិធានការម៉ឺងម៉ាត់ក្នុងការតាមដានរោគសញ្ញារបស់អ្នកដំណើរតាមច្រកទ្វារអន្តរជាតិប្រទេសទាំងពីរ។
បើតាមលោក ឡុង ឌីម៉ង់ ការថ្លែងអំណរគុណរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានធ្វើដោយផ្ទាល់មាត់តាមរយៈរូបលោក ក្នុងពេលចូលរួមកិច្ចប្រជុំជាលើកទី៣រវាងលោកស្រីរដ្ឋមន្ត្រី និងអង្គទូតនានាលើបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅប្រទេសកូរ៉េខាងត្បូង។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានចែករំលែកពីស្ថានភាពវិវឌ្ឍន៍នៃជំងឺ COVID-19, ពីវិធានការទប់ស្កាត់ការឆ្លង។ លោកស្រី ក៏បានបញ្ជាក់ពីគោលជំហររបស់កូរ៉េខាងត្បូង ចំពោះការប្រឈមទៅនឹងការចាត់វិធានការហួសហេតុពីបណ្តាប្រទេសមួយចំនួន ក៏ដូចជាវិធានការណ៍ជាទីទុកចិត្តរបស់កូរ៉េក្នុងការគ្រប់គ្រងប្រទេសក្នុងកាល:ទេស:មានវិបត្តិ សំដៅធានារក្សាបាននូវសុខមាលភាពទាំងជនបរទេស ក៏ដូចជាប្រជាជនកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយដែលកំពុងវាយប្រហារធ្ងន់ធ្ងរពីជំងឺ COVID-19 បន្ទាប់ពីប្រទេសចិន។ មកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ មនុស្ស ៦,៥៩៣នាក់ ហើយបានកើតជំងឺ COVID-19 ហើយមនុស្ស ៤៣នាក់ បានស្លាប់បាត់បង់ជីវិត។
ព្រោះតែខ្លាចការឆ្លងជំងឺនេះពីប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះ ប្រទេសមួយចំនួនបានចាប់ផ្តើមរិតត្បិតការធ្វើដំណើរទៅមកជាមួយប្រទេសកូរ៉េខាងត្បូង។ មានប្រទេសខ្លះ បានចាត់វិធានការតឹងរឹងចំពោះប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលធ្វើដំណើរទៅកាន់ប្រទេសទាំងនោះថែមទៀតផង ដូចជាការចាប់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាដើម៕

...Read More

ទៅមុខថយក្រោយ