
FN ៖ ខណៈដែលប្រទេសធំៗនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុបជាដើម កំពុងកើតមានការផ្ទុះជំងឺកូវីដ១៩នោះ សម្រាប់នៅកម្ពុជា សកម្មភាពវិនិយោគថ្មីៗនៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទទួលយកគម្រោងវិនិយោគ បានអនុម័តនូវគម្រោងវិនិយោគថ្មីៗចំនួន១៧ សរុបទុនវិនិយោគជាង៥០០លានដុល្លារ។
យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលកត់ការនូវការអនុម័តគម្រោងវិនិយោគថ្មីៗទាំង១៧នោះរួមមាន៖
១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។
២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤០០កន្លែង។
៣៖ ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។
៤៖ ក្រុមហ៊ុន TOPEC ELECTRIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី (Meter Box)...Read More

FN ៖ នៅរយៈពេល៣ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។
គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅរយៈពេល៣ខែ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៣៦៦៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៥១.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៣ខែឆ្នាំនេះ ទទួលបានចំនួន១៧,៩១៩,៩៣១ដុល្លារ ធ្លាក់ចុះ៥០.១៦ភាគរយ។
សម្រាប់ប្រាក់ចំណូលជិត១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៦ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សូមជម្រាបថា ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖
១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ
ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ។ ក្នុងសំបុត្រ១ត្រូវដក ២ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា៕
...
Read More
FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយច្បាប់ ប្រាប់ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងថ្មី។
ការណែនាំរបស់ក្រសួងសេដ្ឋកិច្ច ដល់អគ្គនាយកដ្ឋានគយនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បាន ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចេញបញ្ជាឲ្យផ្អាកនាំចេញអង្ករស និងស្រូវ តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយចាប់អនុវត្តន៍ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា៕
...
Read More
FN ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News ច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតម្ដងទៀតថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩ (Covid-19)។
ការចេញមកប្រកាសជាថ្មី របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនេះ ក្រោយពីមានការចែកចាយសម្លេងតាម Messenger Facebook និងតាមបណ្ដាញសង្គមមួយចំនួនទៀត នៅរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរ ក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើឲ្យមានការសំរុកទិញទំនិញ មកស្តុកបម្រុងទុកដែលនាំឲ្យជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់ មេត្តាកុំជឿ និងកុំបន្តចែកចាយ នាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើស ឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់»។
ដោយឡែកលោក គាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ក៏បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ថ្ងៃអាទិត្យ ៦ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ គិតត្រឹមម៉ោងនេះ នៅក្នុងទូទាំងខេត្តព្រះសីហនុទាំងមូល មិនមានការបិទក្រុងនោះទេ ប្រជាពលរដ្ឋ និងសាធារណៈជនអាចចេញចូលជាធម្មតាមិនមានការហាមប្រាណអ្វីនោះទេ។ រដ្ឋបាលខេត្ត សូមបដិសេដរាល់សារព័ត៌មាន...Read More

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ»។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្ដក្រុង និងសេវាកាណូត យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នេះទាំងអស់គ្នា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ៩៦នាក់។ អ្នកកើតជំងឺកូវីដ១៩នេះ មានខ្មែរ ៣៨នាក់ ក្រៅពីនោះ ជាជនជាតិបរទេស។ ក្នុងចំណោមអ្នកកើត ៩៦នាក់នេះ ព្យាបាលជាសះស្បើយ ចំនួន ១០នាក់៕
...
Read More
FN ៖ ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ភ្លាម, នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ អនុវត្តការងារនេះ ដោយចុះបិទបៀរហ្កាឌិននានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID-19) ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលលើពិភពលោក និងប្រទេសកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ការបិទនេះ គឺបិទតែទីតាំងបៀរហ្គាឌិន ខារ៉ាអូខេ ទីកន្លែងសប្បាយសុខភាព និងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្ដុំប៉ុណ្ណោះ។ ដោយឡែក សម្រាប់ទីតាំងផ្សារលក់ដូរគ្រប់ប្រភេទ គឺនៅរក្សាដដែល ដោយបងប្អូនប្រជាពលរដ្ឋបន្តជីវកម្មលក់ដូរជាធម្មតា»។
បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសាលាក្រុង ដើម្បីចូលរួមទប់ស្កាត់ និងបង្ការេមរោគ COVID-19 នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដើម្បីចែកម៉ាស និងសាប៊ូលាងដៃជូនមន្រ្តីសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន៩៣នាក់។
លិខិតរបស់ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃនេះ...Read More

FN ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង នូវសារជាសំឡេងដែលគ្មានប្រភពច្បាស់លាស់ ហើយត្រូវបានចែកចាយ តាមបណ្ដាញសង្គមផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19»។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ វីរុសកូវីដ១៩ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូប ជាអនុប្រធាន រួមទាំង លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល វីរុសកូវីដ១៩។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល។
អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍វីរុសកូវីដ១៩ គឺជាប្រភពចេញពីក្រសួងសុខាភិបាល។ លើសពីនេះទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥ ឬលេខទូរស័ព្ទទាន់ហេតុការណ៍ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ០៧០ ៤០៤ ៩៨៤, ០៨៨ ៧ ០៣៧ ៩៧២, ០៧៨ ៦៣១ ៦៦៩៕
...
Read More
FN ៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបសម្រុកចេញពីប្រទេសថៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យ COVID-19 កាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។
ការចេញមកអំពាវនាវភ្លាមៗ របស់ក្រសួងសុខាភិបាលខាងលើនេះ ក្រោយពីគេសង្កេតឃើញថា ជាពិសេសនៅថ្ងៃនេះតែម្ដង ពលរដ្ឋខ្មែរបានសម្រុកនាំគ្នា ចាកចេញពីប្រទេសថៃ ជាប់ព្រំដែនជាមួយកម្ពុជា ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ លើកលែងតែការដោះដូរទំនិញ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានធ្វើការជាមួយកម្លាំងនគរបាល តាមច្រកទ្វារព្រំដែនទាំងអស់ អនុវត្តនូវវិធានបឋមតាមរយៈការពិនិត្យកំដៅរបស់បងប្អូនពលរដ្ឋខ្មែរ ដែលចេញពីប្រទេសថៃ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ថៃមានអត្រាអ្នកឆ្លងរហូតជិត៦០០នាក់ ដូច្នេះសូមលើកទឹកចិត្តបងប្អូនដែលមកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងទៅកាន់ក្រុមគ្រួសាររបស់គាត់ ហើយត្រូវអនុវត្តវិធានការអនាម័យជាប្រចាំ»។
យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃនេះ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចសុំការបញ្ជាក់តួលេខផ្លូវការ និងថាតើប្រជាពលរដ្ឋខ្មែរ មានចំនួនប៉ុន្មានរយនាក់ ដែលបានសម្រុកចេញពីប្រទេសថៃនោះទេ?។
មន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្ដរជាតិដូង ក្នុងខេត្តបាត់ដំបង ដែលប្រឈមនឹងច្រកឡែម ក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បងប្អូនពលករខ្មែរ បាននាំគ្នាសម្រុកចេញពីប្រទេសថៃ ក្រោយថៃបានប្រកាសបិទព្រំដែន ប៉ុន្ដែមិនមានតួលេខពិតប្រាកដនៅក្នុងដៃនោះឡើយ។
សម្រាប់ការវាយកំដៅក៏ធ្វើឡើងមិនបានគ្រប់គ្នាទាំងអស់នោះទេ ដោយសារតែពលករខ្មែរខ្លះ គាត់ប្រញាប់ស្រូតចូលក្នុងប្រទេស ដើម្បីធ្វើដំណើរបន្ដទៅកាន់ផ្ទះរបស់ពួកគាត់។Read More

FN ៖ កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។
អង្គប្រជុំបានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ៖
១៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។
២៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
៣៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។
៤៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។
យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនេះ ទៅដល់ធុរជនដែលមានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ដោយអនុវត្តតាមវិធានការពារ ដែលណែនាំដោយចត្តាឡីស័ក។
ដើម្បីដោះស្រាយការកកស្ទះនៅព្រំដែន ភាគីទាំងពីរបានសម្រេចអនុញ្ញាតឱ្យអនុវត្តភ្លាម ហើយសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គឺសមត្ថកិច្ចពាក់ព័ន្ធទាំងសងខាង ឯកភាពសម្រួលអនុញ្ញាតឱ្យ ធ្វើប្រតិបត្តិការរហូតដល់ម៉ោង១០យប់។
ដំណោះស្រាយទាំង៤ជម្រើសនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម និងបានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ៕
...
Read More
FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។
ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា។
ការសម្រេចបិទច្រកព្រំដែននេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។
ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម។
ក្រសួងការបរទេសកម្ពុជា បានបន្ថែមថា វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។
...
Read More
FN ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19។
សេចក្តីជូនដំណឹងព្រះបរមរាជវាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនដំណឹង ចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ការបើកឲ្យចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំង នឹងជូនដំណឹងនៅពេលក្រោយ»។
សូមជម្រាបថា គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន៣៥នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញRead More

FN ៖ បន្ថែមលើវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
វិធានការទាំង៥ចំណុចនេះរួមមាន៖
១៖ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។
២៖ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។
៣៖ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។
៤៖ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។
៥៖ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕
...
Read More ទៅមុខថយក្រោយ