ក្រសួងសុខាភិបាល ពន្យល់ពីលក្ខខណ្ឌនៃការអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ

FN ៖ ក្នុងសន្និសីទសារព័ត៌មានរួម រវាងក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌ នៃការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីដាក់អ្នកជំងឺកូវីដ១៩នោះឱ្យព្យាបាល នៅតាមផ្ទះ គឺឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យ និងមានការព្រមព្រៀង។ ក្រៅពីមានសភាពស្រាល ឬមិនចេញរោគសញ្ញា គឺផ្ទះគាត់ត្រូវមានអំណោយផលដោយមានបន្ទប់ដាច់ដោយឡែក មិនមែននៅបន្ទប់នៅរួមគ្នា ឬប្រើបន្ទប់ទឹករួមគ្នានោះទេ។ មុននឹងសម្រេចអនុញ្ញាត ឬផ្ដល់សិទ្ធិឱ្យព្យាបាលនៅតាមផ្ទះ ក៏ត្រូវទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ ចៅសង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុតផងដែរ។
ជាងនេះទៅទៀត លោកអះអាងថា សម្រាប់ការព្យាបាលតាមផ្ទះនេះ ក៏ត្រូវមានអ្នកថែទាំអ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានសុខភាពរឹងមាំ មានការយល់ដឹងពីវិធានសុខាភិបាល ដើម្បីសួរនាំសុខភាពពីអ្នកជំងឺ និងផ្ដល់ព័ត៌មានមកគ្រូពេទ្យវិញ។ អ្នកថែទាំអ្នកជំងឺកូវីដ១៩ មិនត្រូវទៅប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩នោះទេ ដោយគ្រប់ប្រាស្រ័យទាក់ទង ត្រូវតែរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ ត្រូវពាក់ម៉ាស លាងដៃសម្អាតជានិច្ច។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា «សម្រាប់អ្នកពាក់ព័ន្ធនៅក្នុងដំបូងផ្ទះតែមួយជាមួយអ្នកជំងឺកូវីដ១៩វិញ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម មុខរបរ ឬបំពេញកិច្ចការផ្សេងៗ ក្នុងរយៈពេលដែលចាប់ផ្ដើមដាក់អ្នកជំងឺព្យាបាលនៅផ្ទះ ហើយត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងនាមជាអ្នកធ្វើចត្ដាឡីស័ក ឱ្យបានខ្ជាប់ខ្ជូន តាមវិធានការសុខាភិបាល។
ក្នុងឱកាសនោះ លោកក៏បានពន្យល់លម្អិតផងដែរ ពីស្ថានភាពអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដោយករណីគ្មានរោគសញ្ញា គឺគ្មានសញ្ញានៃការបង្កររោគ សុខភាពរឹងមាំ ស្មារតីល្អធម្មតា។ សម្រាប់អ្នកករណីកម្រិតស្រាល មានស្ថានភាពដូចជា៖ ផ្ដាសាយ ហៀរសំបោរ ឈឺបំពង់ករ ឈឺសាច់ដុំ និងសន្លាក់ កំដៅ៣៧ ឬតិចជាង ៣៨អង្សាសេ, កំហាប់អុកស៊ីសែន ចាប់ពី៩៥% ឡើង, ចង្វាក់ដង្ហើមធម្មតា...Read More


ក្រុមហ៊ុនឥណ្ឌាមួយ ដែលប្រើរូបប្រាសាទអង្គរវត្ត លើផលិតផលរបស់ខ្លួន បានយល់ព្រមបញ្ឈប់ ក្រោយមានការតវ៉ាពីកម្ពុជា

FN ៖ ក្រុមហ៊ុនអង្ករបរទេសមួយរបស់ឥណ្ឌា ដែលប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលមានរូបប្រាសាទអង្គរវត្តជានាមសញ្ញា ដោយពុំមានការអនុញ្ញាតពីកម្ពុជា បានបញ្ឈប់សកម្មភាពរបស់ខ្លួនហើយ ក្រោយមានការតវ៉ាតាមផ្លូវការទូតពីកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីជូនព័ត៌មានខាងលើ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។
ជាលទ្ធផល ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕

...Read More

ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់

FN ៖ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩,៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់
* ខេត្តកំពត៖ ១០,០២៤ នាក់
* ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់
* ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់
* ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់
* ខេត្តកណ្តាល៖ ៤,៤០៩ នាក់។
ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលរាជធានី-ខេត្តបានអនុញ្ញាតឱ្យភ្ញៀវ និងប្រជាពលរដ្ឋធ្វើដំណើរក្នុងក្រុងធម្មតា លើកលែងតែតំបន់ហាមឃាត់មួយចំនួនតូចដែលប្រឈមហានិភ័យនៃអត្រាឆ្លងកូវីដ-១៩ខ្ពស់ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង។
ដោយឡែក នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរមានការចូលរួមអនុវត្តបានត្រឹមត្រូវភាគច្រើននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរក្សាគម្លាត និងការប្រមូលផ្តុំតែក្នុងទ្រង់ទ្រាយតូចក្នុងចំណោមសមាជិកគ្រួសារជាដើម៕

...Read More

គម្រោងវិនិយោគ ៨៧ តម្លៃជិត៣ពាន់លានដុល្លារ ត្រូវបានអនុម័តនៅឆមាសទី១ឆ្នាំ

FN ៖ របាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ CDC តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនធ្វើការ វិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ដុល្លារអាមេរិក និងដែលអាចបង្កើតការងារបានចំនួន ៥០ ០២៩កន្លែង។
បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក, គម្រោងរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារអាមេរិក និងគម្រោងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ក្នុងទុនវិនិយោគចំនួន ៣៥០លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងវិនិយោគ៨៧ មានគម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៥៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៩៤១ ៥៩៣ ១៨០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧ ៤២៩កន្លែង, គម្រោងពង្រីកផលិតកម្មចំនួន១១គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១៥៩ ៥៧៣ ៥៤២ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ៨០៣កន្លែង និងគម្រោងវិនិយោគថ្មី ក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន...Read More


សម្រេចចេញថ្លៃសិក្សាជូននិស្សិតយោធាកម្ពុជា ៦នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបន្តបង់ថ្លៃសិក្សារហូតដល់ទីបញ្ចប់ សម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ ដោយសារតែហេតុផលនយោបាយ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្តាច់អាហារូករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ គឺជាសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំចំណាត់ការបន្ទាន់ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិកតែម្តង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងដូច្នេះថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និង នៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ»។
សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រះក្នុងទំនាក់ទំនងកន្លងមក៕

...Read More

កម្ពុជានាំចេញអង្ករបានជាង២៨ម៉ឺនតោន ធ្លាក់ចុះ២៩ភាគរយ

FN ៖ នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន ស្មើនឹង-២៩.៤៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។
តាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញអង្ករ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១ រួមមាន៖
* បរិមាណអង្ករនាំចេញ មានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩.៤៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន
* ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥ ៨៥៦តោន (១៤.០៩%) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១ ៥៦៣តោន។
* អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៩១ ៤៩២តោន ស្មើនឹង ៦៨,២៨% អង្ករសគ្រប់ប្រភេទមានចំនួន ៨៣ ៦៨៣តោន ស្មើនឹង ២៩.៨៤% និងអង្ករចំហុយមានចំនួន ៥ ២៧៥តោន ស្មើនឹង ១.៨៨%
* អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៦៧...Read More


លោក វង្សី វិស្សុត៖ សេដ្ឋកិច្ចកម្ពុជា៥ខែដំបូងឆ្នាំនេះ មានសមត្ថភាពអាចរស់បាន តាមរយៈកំណើនការនាំចេញ ទោះបីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ និងការបិទខ្ទប់ក្តី

FN ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ ទោះបីមានការផ្ទុះឡើង នូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់ទ្រង់ទ្រាយធំក្តី ក៏នៅមានសមត្ថភាពអាចរស់បាន ហើយថែមទាំងអាចធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការនាំចេញផងដែរ។
ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១លានដូស ដែលបានបញ្ជាទិញពីប្រទេសចិន។
លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើងនាំចេញទៅក្រៅដកមាសចេញ នៅតែកើន ១៧ភាគរយ»។
លោកបន្តថា ៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ប្រហាក់ប្រហែលនឹងការនាំចេញ៥ខែដំបូង កាលពីឆ្នាំមុន។ ផ្ទុយទៅវិញទំនិញមិនមែនសម្លៀកបំពាក់ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តាបន្ទះ បន្ទះសូឡាជាដើម កើនឡើង ៥២ភាភាគរយ ដែលបានឆ្លុះបញ្ចាំងអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងបរិបទជំងឺកូវីដ១៩ ខណៈវិស័យពីរដែលជួបបញ្ហាក្នុងវិបត្តិនេះ គឺវិស័យទេសចរណ៍ និងវិស័យលក់រាយ។
លោកបន្តថា «៥ខែនេះបង្ហាញថា យើងនៅតែទប់ទល់បាន ប៉ុន្តែឲ្យដូចអ្វីដែលយើងគ្រោងទុកពីដើមឆ្នាំមក កំណើនសេដ្ឋកិច្ច ៤ភាគរយ មានការប៉ះពាល់ ហើយការប៉ះពាល់នេះ ត្រូវរង់ចាំដល់ចុងឆ្នាំទៀត បើសិនសេដ្ឋកិច្ចយើងងើប បានក្នុងកំឡុងខែកញ្ញា-តុលា យើងនៅតែមានសង្ឃឹម អត្រាកំណើន៤ភាគរយនៅសម្រេចបាន អាស្រ័យលើការផ្ទុះឡើងនៃជំងឺកូវីដ១៩ បន្តទៀតឬយ៉ាងណា ? បើបន្តផ្ទុះដូចសព្វថ្ងៃ គឺពិបាក»។
សូមជម្រាបថា ទោះបីសេដ្ឋកិច្ចកម្ពុជា កំពុងតែជួបការលំបាក ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្តីក៏ស្ថាប័នអន្តរជាតិព្យាការណ៍ថា នៅឆ្នាំនេះកម្ពុជា នៅតែមានកំណើនសេដ្ឋកិច្ច វិជ្ជមាន។Read More


អនុម័តគម្រោងវិនិយោគថ្មី៣ ទុនវិនិយោគជិត១៥លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ សរុបទុនវិនិយោគប្រមាណជិត១៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៥៣កន្លែង។
២៖ ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៨កន្លែង។
៣៖ ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕

...Read More

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងស្ដីពីការកើនឡើងជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញចេញសេចក្តីជូនដំណឹង ស្ដីពីការកើនឡើងជំងឺគ្រុនឈីក ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្រសួងសុខាភិបាលកម្ពុជា សូមគោរពសូមជម្រាបសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ពីស្ថានភាពជំងឺគ្រុនឈីក នៅកម្ពុជាគិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ មានដូចខាងក្រោម៖
១៖ ស្ថានភាពជំងឺគ្រុនឈីក
យោងតាមប្រព័ន្ធអង្កេត តាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ត្រូវបានរាយការណ៍ តាមរយៈប្រព័ន្ធឃ្លាំមើល ជំងឺគ្រុនឈាមពីចំនួន១៣ ដែលក្នុងនោះ ៨៦% នៃករណីទាំងនេះ មកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។
ការចម្លងជំងឺគ្រុនឈីក មានសមាមាត្រខុសគ្នា តាមក្រមអាយុ និងយោងតាមរបាយការណ៍ បានបញ្ជាក់ថា ៦៤,៥២% (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១% (១៣៧នាក់) ជាកុមារ និង ៨,៧៧% (៤៥នាក់) ជាកុមារអាយុក្រោម៥ឆ្នាំ។ គួរកត់សំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៤៩,៤២% (២៦០នាក់) និងភេទប្រុសដែលមាន ៥០,៥៨% (២៥៤នាក់)។ អ្នកជំងឺ ១០០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។
លទ្ធផលធ្វើការសិក្សាបាណកសាស្រ្ត បានបង្ហាញថា នៅក្នុងនិងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាមមាន៣២ % ក្នុងពាងមូល និងក្នុងកំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ...Read More


កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

FN​ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តក្រចេះ៖ ១០,២២៥ នាក់
* ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់
* ខេត្តកំពត៖ ៩,២៩២ នាក់
* ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់
* ខេត្តសៀមរាប៖ ៦,៩៧៩ នាក់
* ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។
លោកបណ្ឌិត ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។
រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។
ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា...Read More


អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឡងបញ្ចប់បឋមសិក្សា និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទរៀងៗខ្លួន

FN​​ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា២០២០-២០២១ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។
តាមរយៈលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផល នៃការប្រឡងនេះ នឹងធ្វើអធិការកិច្ចប្រសិនបើចាំបាច់៕

...Read More

ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជាង៣ពាន់លានដុល្លារ កើនឡើងជិត២០% !

FN ៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ៤ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានចំនួន៣,០០៤,៣៧១,៩៧៨ដុល្លារ កើនជិត២០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,៥០៨,៩០៦,៤០៥ដុល្លារ។
ខណៈការនាំចេញទំនិញ របស់កម្ពុជា ទៅកាន់ប្រទេសចិន នៅរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៤២៣,៩៦០,៤១៧ដុល្លារ កើនឡើងជាង៤២% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន២,៥៨០,៤១១,៥៦០ដុល្លារ កើនឡើងជាង១៦%។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក កើនឡើង៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ។
កម្ពុជា និងចិន បានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ រួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ក្រោយពីភាគីទាំងពីរ បញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។
កសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។
ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស...Read More


ទៅមុខថយក្រោយ