
FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ១៩៤ដុល្លារ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក៏ដោយ។
ការប្រកាសដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា «ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២»។
ក្រសួងបានបន្តថា «យោងរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារ អាម៉េរិក។...Read More

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគប្រមាណ៨.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ NEW T&K TEXTILE CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។
២៖ YUAN SHEN TAI CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៧៨កន្លែង។
៣៖ FORTUNE BROAD FOOTWEAR CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៨កន្លែង៕
...
Read More
FN ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។
ការបញ្ជាក់ឲ្យដឹងបែបនេះរបស់បណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល» តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូល៨ខែ យើងអនុវត្ដបាន៦៤.២ភាគរយ នៃច្បាប់ផែនការ កំណត់ដោយច្បាប់ហិរញ្ញវត្ថុ […] អត់គ្រប់ផែនការទេ បើចង់គ្រប់ផែនការ ដល់តែ៦៦.៦៦ភាគរយ […] បើគិតជាប្រាក់ដុល្លារ ប្រមូលបាន១,៥២០លានដុល្លារ»។
បន្ថែមពីនោះទៀត បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការអនុវត្តន៍ប្រមូលពន្ធនាំចូលលើយានយន្ត ជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល គឺជួយបង្កើនចំណូលពន្ធ ដែលធ្លាក់ចុះ ហើយក៏ជាប្រភពមួយ ក្នុងការបំពេញតម្រូវការចំណាយផងដែរ។
បណ្ឌិត គុណ ញឹម បានឲ្យដឹងថា រថយន្តឯកជន ដែលជ្រកក្រោមស្លាកលេខរដ្ឋ ខ.ម និង ន.ប នាពេលបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់មានតួរលេខ នៅក្នុងដៃនៅឡើយនោះទេ ប៉ុន្ដែគ្រាន់តែដឹងថា ប្រភពមកពីណា។
បណ្ឌិត គុណ ញឹម បានបន្ដទៀតថា ប្រភពទាំងនោះដូចជា៖ នៅក្រសួងការពារជាតិ ដែលពន្ធដារ បានឲ្យតួរលេខមកជាបណ្ដើរៗ...Read More

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។
ក្រសួងអះអាងថា ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីការបង្កើតទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលីបាននឹងកំពុង ពិភាក្សាទ្វេភាគីអំពីការផ្តល់ទិដ្ឋាការកសិកម្មអូស្ត្រាលី ជាមួយបណ្តាប្រទេសជាដៃគូនានា រួមទាំងកម្ពុជាផងដែរ។
ក្រសួងការងារបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទំនាក់ទំនងជាមួយរដ្ឋាភិបាលអូស្ត្រាលី ទាំងកម្រិតរដ្ឋ និង រដ្ឋាភិបាលសហព័ន្ធ ដោយក្រសួងបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងមុខរបរ ក្រសួងកិច្ចការនារី និងជារដ្ឋមន្ត្រីទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យសេវាសាធារណៈអូស្ត្រាលី តាមរយៈលិខិតលេខ 029/17M.L.V.T ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជាពិសេសបានពិភាក្សាការងារនេះជាមួយស្ថានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសមាគមកសិកម្ម និងសហគ្រាស ធុនតូចអូស្ត្រាលីជាបន្តបន្ទាប់ផងដែរ។
ក្នុងដំណើរការចរចានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះ ក្នុងដំណាក់កាលដែលរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។
ឆ្លៀតឱកាសនេះ ក្រសួងសូមបញ្ជាក់ថា អនុក្រឹត្យលេខ១៩០ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន បានកំណត់ថាពលករសំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលស្ថិតនៅគ្រប់ដំណាក់កាលទេសន្តរប្រវេសន៍ការងារ ចាប់ពីពេលចុះកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើស រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍។
ទន្ទឹមនឹងនេះ ក៏រាប់បញ្ចូលប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលទៅធ្វើកម្មសិក្សាផង និងធ្វើការងារផងនៅបរទេស ហើយមាន កិច្ចសន្យាត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ អនុក្រឹត្យក៏បានចែងថា «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...Read More

FN ៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគសរុបចំនួន២១១គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក។
តួលេខនៃការវិនិយោគនេះ ត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែសីហានេះ។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ទិន្នន័យយ៉ាងដូច្នេះថា «គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសចំនួន១៤៥គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ២.៨ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៣៤០លានដុល្លារអាមេរិក»។
កិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូនេះ ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះក៏មានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា មានចំនួនប្រមាណ១៣០រូប។
កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
ក្នុងឱកាសកិច្ចប្រជុំលើកទី២២នេះ ភាគីទាំងពីរ បានបន្តពិភាក្សាលើរបៀបវារៈអាទិភាពមួយចំនួន រួមមាន ១៖ ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់ បំណាច់អតីតភាពការងារ,...Read More

FN ៖ រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ ធ្លាក់ចុះ៣២ភាគរយ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់៤.០៥ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ៤.៦១ប៊ីលានដុល្លារ កើនឡើង១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន៤.៥៦ប៊ីលានដុល្លារ។
ផលិតផលភាគច្រើន ដែលកម្ពុជាបាននាំទៅកាន់ថៃ គឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារឹម។
ដោយឡែក ចំពោះទំទិញនាំចូលវិញរួមមាន៖ ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។
គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក។
ក្នុងទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមានតម្លៃ ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕
...
Read More
FN ៖ បណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសកម្ពុជាក្រ តែកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ថិតនៅដូចជាមួយកម្រិតប្រទេសអ្នកមានដែរ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាឈ្វេងយល់ អំពីការកសាងក្រមខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញាវត្ថុ សាធារណៈសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ រវាងគណៈកម្មការទី២ នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
លោកថ្លែងថា «ពិភពលោកគិតជាមធ្យម អ្នកចាក់វ៉ាក់សាំងបាន១ដូសមាន៣២ភាគរយ ផ្ទុយទៅវិញប្រទេសអ្នកក្រទើបបានចាក់១.២ភាគរយទេ ក្រៅពីនោះប្រទេសអ្នកមានល្មម ប្រទេសអ្នកមានគេយកអស់ហើយវ៉ាក់សាំង ប៉ុន្ដែចំណែកកម្ពុជា ប្រទេសក្រ តែកម្ពុជានៅជាមួយប្រទេសអ្នកមាន ចំពោះកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩»។
លោកបញ្ជាក់ថា សម្រាប់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជារយៈពេល២ខែកន្លងមកនេះ កម្ពុជាឡើងមកធម្មតាហើយ ខណៈក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ កន្លងទៅកម្ពុជាជួបការលំបាកខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា បានឡើងមកដំណាក់កាលល្អឡើងវិញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះមានការចាក់វ៉ាក់សាំង និងវិធានការចាំបាច់ផ្សេងទៀត។
លោកថា នៅឆ្នាំ២០២២ខាងមុខ គឺនៅតែមិនប្រាកដប្រជា មិនដឹងថាជំងឺកូវីដ១៩ចប់ពេលណានោះទេ ព្រោះថា ពិភពលោកនឹងមានសុវត្ថិភាព ទាល់តែប្រទេសទាំងអស់មានសុវត្ថិភាព ដូចជាការចាក់វ៉ាសាំង ឲ្យបានទាំងអស់ទើបអាចបន្ថយនូវការឆ្លង។ សម្រាប់កម្ពុជាវិញបើគ្រប់គ្រងបានល្អ ហើយប្រទេសជិតខាងមានបញ្ហា នោះកម្ពុជាស្រួលនោះដែរ។
លោកបញ្ជាក់បន្តថា ប្រសិនបើសមត្ថភាពនៃគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជាបានល្អ នោះជាគន្លឹះសម្រាប់ការងើបឡើងនូវសេដ្ឋកិច្ច និងការស្ដារនូវជីវភាពប្រជាជន តាមរយៈការធ្វើការងារប្រកបរបបឡើងវិញ ពិតជាមានសារៈសំខាន់។
ស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលប្រទេសទីផ្សាររបស់កម្ពុជា មានលក្ខណៈល្អប្រសើរដូចជា ចិន អាមេរិក អឺរ៉ុប និងអង់គ្លេស គឺសុទ្ធតែងើបឡើងវិញទាំងអស់ ហើយជាទីផ្សារនាំចេញរបស់កម្ពុជា ចំណុចខ្លាំងរបស់កម្ពុជា នៅពេលកម្ពុជាងើបឡើងវិញ នោះនឹងបង្កើតឱកាសល្អសម្រាប់វិស័យឧស្សាហកម្ម ខណៈដៃគូប្រកួតប្រជែងជាមួយកម្ពុជា ដូចជា...Read More

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឲ្យលោក PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងជំនួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និងហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី១ និង ២ (Cambodia Agricultural Value Chain Program) ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និងភាពធន់កសិកម្ម ជាដើម។
ក្នុងឱកាសនោះ លោក PABLO KANG បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី នូវវឌ្ឍនភាពនៃគម្រោងនានា ដែលទទួលបានការគាំទ្រ ដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា៖ គំនិតផ្ដួច-ផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្ដាលី (Mekong-Australia Partnership), មជ្ឈមណ្ឌលមេគង្គ-អូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ (Mekong-Australia Centre for Water and Irrigation), ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ ។
ទន្ទឹមនេះ លោកអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់គាំទ្រដល់កម្ពុជា លើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរេសមិទ្ធិ ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម,...Read More

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តចំនួន១៥ទៀត ជាភូមិសាស្រ្តសម្រាប់ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ភូមិសាស្ត្រដែលត្រូវពាក់ម៉ាស់នេះ មានខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។
...
Read More
FN ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយអំពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ពនគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ ត្រូវធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួននូវវិធាន។ «៣ការពារ» (ពាក់ម៉ាស់ លាងដៃឱ្យ ញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង *...Read More

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចលុបចោលបំរាមហាមឃាត់ ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌា ចូលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។
ការលុបចោលបំរាមនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណៈរដ្ឋឥណ្ឌា។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ»៕
...
Read More
FN ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា នេះបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕
...
Read More ទៅមុខថយក្រោយ