ការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាព នាំឱ្យវិស័យអប់រំកម្ពុជា ឈានចាប់យក និងអនុវត្តការអប់រំបែបឌីជីថល មុនការរំពឹងទុក

FN៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការរាយការណ៍ពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ជាពិសេសក្នុងដំណាក់វិបត្តិកូវីដ-១៩ ដោយសង្កត់ធ្ងន់លើការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាពក្នុងការបង្កើតការអប់រំឌីជីថល។
ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញពីសមិទ្ធផលធំៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមករួមមាន៖ ការអប់រំឌីជីថល ការអប់រំពីចម្ងាយ ការបង្កើតជាវេទិកាឌីជីថល ការរៀបចំតម្លើងកម្មវិធីស័យសិក្សា MoEYS E-Learning ព្រមទាំងការទទួលជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះផងដែរ។
ជាមួយនឹងសមិទ្ធផលខាងលើ លោករដ្ឋមន្ត្រី បានយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនទាំងអស់ដែលបានចូលរួមសហការគ្នា រួមគ្នាដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញមួយជីវិតជូនសិស្សានុសិស្ស។
លោកបានលើកឡើងថា៖ «បើគ្មានកូវីដ-១៩ ប្រហែលក្រសួងមិនអាចទាន់ឈានដល់ការអនុវត្តការរៀន និងបង្រៀនតាមបែបឌីជីថលនៅឡើយ។ ចាប់ផ្តើមពីការឯកភាពគ្នា លោកគ្រូអ្នកគ្រូជំនាញ របស់យើងបានសហការ និងសុខចិត្តធ្វើការបង្រៀនដោយមិនយកម្រៃ ដែលអនុញ្ញាតឲ្យក្រសួង អាចដំណើរការការអប់រំតាមបែបឌីជីថលបាន»។
លោក ហង់ជួន ណារ៉ុន បានបន្តថា ជាក់ស្តែង លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីប្រសិទ្ធភាពនៃការបង្រៀនតាមបែបឌីជីថល គុណភាពនៃការរៀនពីចំម្ងាយរបស់សិស្ស និងខិចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស ក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ៕

...Read More

កម្ពុជាទទួលចំណូលជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

FN៖ ខែដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
របាយការណ៍ បានបញ្ជាក់ថា ចំណូលខែដំបូងឆ្នាំនេះ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួ១៣៥,៥៨២ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតខែមករា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៨៦ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារ ក្នុងមួយតោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែមករា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

...Read More

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បាន២៨៨លានដុល្លារកើនឡើង ៣២.៧០%

FN ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%), អាករលើតម្លៃបន្ថែមមានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%), អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%), ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលានរៀល ស្មើនឹង ២០.៨៦%), និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)។
សម្រាប់ឆ្នាំ២០២២នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួន ១១ ៤១៩.១៣ ប៊ីលានរៀល...Read More


កម្ពុជានាំចេញផលិតផលកាត់ដេរមានទឹកប្រាក់ជាង ១១ ៣៨៩ លានដុល្លារកើនឡើង១៥%

FN៖ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ដែលស្មើនឹង១៥.២% បើធៀបនឹងកាលពីឆ្នាំ២០២០ បើទោះបីជាកាលពីឆ្នាំ២០២១ កម្ពុជាជួបប្រទះការឆ្លងរាលដាលខ្លាំង ដែលនាំឱ្យមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងការរំខានដល់ខ្សែច្រវ៉ាក់ផលិតកម្មក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អនៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរនឹងកើនឡើងប្រមាណពី១៥% ទៅ២០%។
ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគម ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកុម្ភៈនេះថា ការនាំចេញផលិតផលកាត់ដេរកើនឡើងនេះ ដោយសារកំណើននៃការបញ្ជាទិញកើន ដោយអ្នកទិញមួយចំនួន បានបង្វែរការបញ្ជាទិញពីប្រទេសជិតខាងមកកម្ពុជា។
ដោយសារមានការឆ្លងរីករាលដាលខ្លាំង នៅប្រទេសថៃកាលពីឆ្នាំមុន បានធ្វើឱ្យអ្នកបញ្ជាទិញបង្វែរមកកម្ពុជា ហើយបណ្តាអ្នកបញ្ជាទិញមួយចំនួន ដែលបានបញ្ជាទិញនៅប្រទេសភូមា ក៏បានបង្វែរការបញ្ជាមកកម្ពុជាវិញផងដែរ។ ព្រមជាមួយគ្នានេះ ដោយសារការចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសជាច្រើន និងការបើកឱ្យមានការធ្វើដំណើរឡើងវិញ នាំឱ្យអ្នកបញ្ជា ដាក់ការបញ្ជាទិញលើផលិតផលទាំងនេះច្រើនពីកម្ពុជា។
លោកបន្តថា ទីផ្សារដែលបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាជាច្រើនជាងគេ គឺទីផ្សារអឺរ៉ុប មានចំនួន២៧ប្រទេស អង់គ្លេស អាមេរិក ជប៉ុន កាណាដា និងប្រទេសមួយចំនួនទៀត។
លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំគិតថាឆ្នាំ២០២២នេះ ការបញ្ជាទិញនឹងកើនឡើងយ៉ាងតិច ប្រហែល១៥% ទៅ២០% ដោយសារកម្មករ កម្មការនី និងប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំងយ៉ាងតិច៣ ទៅ៤ដូស ក៏ដូចជាការអនុវត្តវិធានការ ៣កុំ ៣ការពារ ការថយចុះនៃចំនួនឆ្លងតិចជាងប្រទេសជិតខាង និងការដំណើរល្អនៃរោងចក្រនីមួយៗ ដែលធ្វើឱ្យអ្នកវិនិយោគ និងអ្នកបញ្ជាទិញមានការទុកចិត្ត គេឃើញទីផ្សាររបស់យើង ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលរបស់យើងមានស្ថេរភាព គ្មានការរាំងស្ទះ ដើរបានល្អ...Read More


កម្ពុជាទទួលចំណូលពន្ធពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានជិត១ពាន់លានដុល្លារ នៅឆ្នាំ២០២១

FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ បានពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានចំនួន ៣,៩៩៨.៨ប៊ីលានរៀល ប្រមាណ ៩៧៥លានដុល្លារ នៅឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រនេះ ស្មើ នឹង៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅឆ្នាំ២០២១។
ការនាំចូលយានយន្ត ជា ប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ ប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ ដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្ត ចូលមកកម្ពុជាទៀត។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឲ្យដឹងថា ចំណូលពន្ធបានពីការនាំចូលយានយន្ដ គឺជាចំណូលសំខាន់ សម្រាប់ជួយដល់ថវិកាជាតិ។ លោកថា ការនាំចូលយានយន្ត និងគ្រឿងចក្រនេះ គឺបង្ហាញថា ប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍ។
លោកបន្ថែមថា សន្ទុះនៃការកើនឡើង ការប្រើប្រាស់យានយន្ដ ជាពិសេសរថយន្តគ្រួសារ គឺសំដៅលើការលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សបានផ្លាស់ប្តូររបត់ ពីការរស់នៅតាមបែបជិះកង់ ជិះម៉ូតូ មកមានយានយន្ដ និងរបស់ប្រើទំនើបប្រើគ្រប់គ្នា ដែលនេះបង្ហាញអំពីកំណើនសេដ្ឋកិច្ច។
សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអត្រាអនុគ្រោះ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។
ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕

...Read More

កម្ពុជាអនុម័តគម្រោងវិនិយោគ សរុបចំនួន២៥គម្រោង ទុនវិនិយោគជិត២៣០០លានដុល្លារ

FN ៖ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥គម្រោង ក្រោមទុនវិនិយោគជិត ២៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍របស់ CDC បានឲ្យដឹងទៀតថា ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៨គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែចេក និងកសិដ្ឋានដំណាំចេក, រោងចក្រវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហារ ចំនួន៤គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃក្តារបន្ទះ និងផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ, ផលិត និងផ្គុំដំឡើងបន្ទះសូឡា ចំនួន២គម្រោង, គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាល និងគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ចំនួន២គម្រោង, គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា និងរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ ចំនួន៣គម្រោង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ពិតមែនតែកម្ពុជាជួបនូវបញ្ហាកូវីដ១៩ ប៉ុន្ដែកំណើននៃការវិនិយោគ នៅតែមានការកើនឡើង។

ឧកញ៉ាបន្តថា កម្ពុជាត្រូវអនុវត្ដកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយនឹងប្រទេសចិន, កូរ៉េ និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ RCEP, EBA ជាមួយនឹងសហគមន៍អឺរ៉ុប និង GSP ជាមួយអាមេរិក និងអង់គ្លេស ដូច្នេះនឹងធ្វើឲ្យវិនិយោគិន សំដៅមកប្រទេសកម្ពុជា ព្រោះថា ប្រទេសកម្ពុជាជាជម្រើសដ៏ល្អសម្រាប់ការវិនិយោគ នាពេលបច្ចុប្បន្ន និងពេលអនាគត៕

...Read More

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០%

FN ៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកប្រាក់ជិត៨ពាន់លានដុល្លារ កើនឡើង១០% ខណៈរដ្ឋាភិបាលថៃ ដាក់ផែនការបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានពី៥%ទៅ៧%។ នេះបើតាមរបាយការរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈនេះ។
របាយការណ៍នេះបានបញ្ជាក់ថា «យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ទឹកប្រាក់សរុបនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២១ មានតម្លៃ៧.៩៧ពាន់លានដុល្លារអាមេរិក កើនប្រមាណឡើង១០% ធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃ ៧.២៣ពាន់លានដុល្លារអាមេរិក»។
ការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ ៨៩៤លានដុល្លារអាមេរិកបានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ ១.១៥ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ បានកើនឡើង១៦% ពីទឹកប្រាក់ ៦.១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ដល់៧.១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។
ប្រភេទមុខទំនិញដែលកម្ពុជា បានលក់ទៅកាន់ប្រទេសថៃ មានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ហើយបានទិញចូលមកវិញនូវថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់។
នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលថៃគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនពី៥% ទៅ៧% ថែមទៀតបន្ទាប់ពីសម្រេចបានទឹកប្រាក់១.៧ទ្រីលានបាតនៅឆ្នាំ២០២១ កើនឡើង៣០% បើធៀបនឹងឆ្នាំ២០២០។ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន រដ្ឋាភិបាលនឹងបន្តធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកំណត់ពីសក្តានុពល និងទីតាំងរបស់អតិថិនជនក្នុងទីផ្សារថ្មី។
លើសពីនេះ រដ្ឋាភិបាលថៃក៏គ្រោងនឹងបើកច្រកទ្វារអន្តរជាតិទាំង១២ទីតាំងជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីបានបិទដោយសារតែជំងឺកូវីដ១៩ នាពេលកន្លងមក បន្ថែមលើច្រកទ្វារអន្តរជាតិចំនួន៣៨ ដែលកំពុងដំណើរការ៕

...Read More

ចំណូលជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

FN ៖ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១,៧៧០,៨១៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០,២៥៥,៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,៥១៥,០១៤.៨៤ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន កើនឡើងចំនួន២៨,០០០តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១,៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

...Read More

សម្រេចបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុង១ខែ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យកាត់ដេរ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
សេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្តើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។
ក្រសួងបានបន្តថា៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត៕

...Read More

គម្រោងវិនិយោគចំនួន៩ ទុនវិនិយោគជាង៣៨លានដុល្លារ បង្កើតការងារថ្មីជាង១ម៉ឺនកន្លែង ត្រូវបានអនុម័ត

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៩ទៀត ដែលមានទុនវិនិយោគជាង៣៨លានដុល្លារ ឱ្យបោះទីតាំងវិនិយោគនៅកម្ពុជា ដោយបង្កើតបានការងារជាង១ម៉ឺនកន្លែង។
ក្រុមហ៊ុនទាំងនេះ វិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គម្រោងបង្កើតរោងចក្រផលិតកាបូប, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ។ ក្នុងរយៈពេល១១ខែនេះ គម្រោងវិនិយោគឯកជនសរុបមានចំនួន ១០៧គម្រោង ធ្លាក់ចុះ៣៤គម្រោង លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មី ប្រមាណ៨៩ពាន់នាក់ធ្លាក់ចុះ ២០.៣% និងទុនវិនិយោគសរុបមានចំនួន១ ៧១៦ លានដុល្លារធ្លាក់ចុះ ៧២.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

...Read More

ចំណូលសម្រាប់ថវិកាជាតិបាន ២៥៦០លានដុល្លារ កើនលើសផែនការ១៤% នៅរយៈពេល១១ខែឆ្នាំនេះ

FN ៖ រយៈពេល១១ ខែឆ្នាំ២០២១នះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ២ ៥៦០.១២លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ។
លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០.២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤.៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៤៩.៣១ ប៊ីលានរៀល (ប្រមាណជា ១២.១៧ លានដុល្លារអាមេរិក) ស្មើនឹង ៥.,២៤%។
សរុបរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០ ៣៦៨.៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០.១២ លានដុល្លារអាមេរិក) ស្មើនឹង ១១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា កត្តាដែលធ្វើឱ្យលទ្ធផលប្រមូលចំណូលពន្ធកើនឡើងក្នុងខែវិច្ឆិកា និងឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ ១១ខែ ឆ្នាំ២០២១ រួមមាន៖
*...Read More


រដ្ឋប្រមូលចំណូលចរន្តបានជិត ៤ពាន់លានដុល្លារ !

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលចរន្ត (ចំណូលពន្ធអាករ) បាន ១៥ ៨៩៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣៨០០លានដុល្លារ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.)។
តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមានវឌ្ឍនភាពល្អប្រសើរគួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះ ត្រូវបានខកខានអនុវត្តដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។
ជាក់ស្តែង, ក្នុងរយៈពេល៩ខែ នៅឆ្នាំ ២០២១, ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ១៥ ៨៩៥ ប៊ីលានរៀល) ច្រើនជាងការប្រមូលចំណូល នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានត្រឹម៦៣%ធៀបនឹងច្បាប់។ ដោយឡែក, គិតត្រឹមត្រីមាសទី ៣, ទោះបីជាការអនុវត្តចំណាយថវិកាជាតិ មានការយឺតជាងផែនការបន្តិចក្តី តែការអនុវត្តជារួមមានការកើនឡើងពី៥៧% ធៀបនឹងច្បាប់ (ទំហំ ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ ២០២០ ដល់៦១% ធៀបនឹងច្បាប់ (ទំហំ ២៧ ៤២៥ ប៊ីលានរៀល) នៅឆ្នាំ ២០២១។
ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តចំណូលចំណាយ ចាប់ផ្ដើមកែលម្អ តាមរយៈការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្រ្ត កៀរគរចំណូល...Read More


ទៅមុខថយក្រោយ