
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងការផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំតាមអនឡាញនៅតែល្អ បើមានការយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះពលរដ្ឋយល់ច្បាស់អំពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពេលជំងឺកូវីដ១៩ រាតត្បាត។ វិធានការដែលដាក់ចេញ គឺដើម្បីការពារអាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសឈានមុខលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបង្កើតបានភាពសាំខ្ពស់ក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរវិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសម្រេចចិត្ត ឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋ យកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់វិស័យឯកជន ជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធ។ វិស័យឯកជនកាន់តែរីកចម្រើន ការបង់ពន្ធកាន់តែខ្ពស់។
* សម្តេចតេជោ...Read More

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។ ក្នុងឱកាសនោះសម្តេចបានថ្លែងសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយសម្រាប់ការបានជួបសំណេះសំណាលជាថ្មីជាមួយពលរដ្ឋនៅភូមិរុនតាឯក។
* ជាការផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ប្រាប់ពលរដ្ឋពីដំណើរបំពេញការងារនៅក្រៅប្រទេសរួមមានអាមេរិក គុយបា និងជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនគាំទ្ររុស្ស៉ី កាត់យកដី៤ខេត្តរបស់អ៊ុយក្រែននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចអាចនៅលេងកីឡាបានច្រើន តែអត់ចេះឡើងដើមត្នោត អ៊ុទូក និងលោតដូចស្វាទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៥ ខែតុលា ខាងមុខកម្ពុជាប្រារព្ធខួបនៃការយាងសោយទិវង្គត និងទ្រង់ប្រសូត របស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេសថ្មីៗនេះ សម្តេចបាន អានសៀវភៅ «សម្តេចតេជោអ្នកគូសវាសជោគវាសនាកម្ពុជា» បាន ៤០០ទំព័រ ពេលនៅលើយន្តហោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្នើដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗ៖
* សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងាររុះរើសំណង់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ ដែលអាចនាំឱ្យបាត់បង់ប្រយោជន៍ធំសម្រាប់ជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើសម្តេចឈឺក្បាលធ្វើអ្វីក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋាន បើមិនមានភាពចាំបាច់ទេនោះ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកព្រះទ័យទុកដាក់ខ្លាំងណាស់លើតំបន់រមណីយដ្ឋានអង្គរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រះបរមរតនកោដ្ឋ បានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្តេចបានបង្ហាញការគាំទ្រទាំងស្រុង។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលនោះ លោក សឺន សាន បានឆ្លៀតឱកាសកេងចំណេញនយោបាយសឹក ដោយស្នើឱ្យដកកងទ័ពទាំងអស់ចេញពីតំបន់អង្គរ។ ប៉ុន្តែសម្តេចបានចង្អុលមុខ និងបដិសេធភ្លាមចំពោះគំនិតរបស់លោក សឺន សាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់រមណីយដ្ឋានអង្គរពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ហើយនោះ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយកំណត់ដោយអង្គការយូណេស្កូ។
*...Read More

FN៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា ត្រូវបានសម្តេចតេជោដាក់ឈ្មោះឲ្យ «ស្ពានអាកាសព្រះមុនីវង្ស» និងស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។
នៅក្នុងឱកាសបើកការដ្ឋានសាងសង់នោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» និង សម្រេចដាក់ឈ្មោះស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសពីពេលបច្ចុប្បន្ន។ ពេលនោះតម្រូវការខ្ពស់បំផុត គឺស្បៀងអាហារ សម្រាប់បច្ចុប្បន្នពលរដ្ឋមិនមែនខ្វះស្បៀងទេ តែមានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់សង្គមជាតិ បានធ្វើឱ្យប្រែប្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ ពីសម័យកាលមួយ ទៅសម័យកាលមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតពេលបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនវិនិយោគលើកោះពេជ្រទេ នោះមិនមានក្រុងថ្មីនោះឡើយ គឺនៅតែជាតំបន់ដើមត្រែងយោល។ តែការអភិវឌ្ឍនេះ ក៏បានផ្តល់ការងារជាច្រើនកន្លែងដល់ពលរដ្ឋខ្មែរ។
*...Read More

FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចជាថ្មីថា ជំងឺកូវីដ១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែក៏បានធ្វើឱ្យមានកាលនុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ១៩ ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង សុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ១៩។
*...Read More

FN ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ វត្តមានសម្តេចតេជោនាថ្ងៃនេះ គឺជាលើកទី៤ហើយ ដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៥០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់ សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងជម្នះវិបត្តិជំងឺកូវីដ១៩ ឱ្យសាលានៅតែអាចដំណើរការបាន។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងប៉ះពាល់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ១៩ ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលជាង ១០០ថ្ងៃហើយ ដែលកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់បានធ្វើឱ្យមានភាពសាំ និងទប់ស្កាត់បានការឆ្លងរាតត្បាត។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាយក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីរាជការមិនចេះបច្ចេកវិទ្យាព័ត៌មាន មិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តាច់មុខអ៉ីនធើណេតតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានាប្រញាប់តបណ្តាញសេវានៅតាមបុរី។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ។
ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជូនសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នករៀនសូត្រមួយជីវិត ដរាបណានៅមានជីវិត គឺសម្តេចរៀនជារៀងរហូត។
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរកូនៗ ដែលតែងតែស្តាប់ដំបូន្មានរបស់សម្តេច ធ្វើឱ្យសម្តេចក្លាយទៅជាឪពុកដ៏ល្អ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសត្រូវរបស់សម្តេច ដែលពួកគេបានធ្វើឱ្យសម្តេចបានខិតខំ និងផ្តល់ឱកាសឱ្យសម្តេច មានការប្រុងប្រយ័ត្ន និងរិះរកមធ្យោបាយ ដើម្បីការពារខ្លួនឯង និងការពារអាយុជីវិតប្រជាជនកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលប្រទានពរដល់សម្តេច ក្នុងឱកាសខួបកំណើត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារជូនពរសម្តេច
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មូលហេតុដែលយើងអាចរៀបចំកិច្ចប្រជុំអាស៊ានដោយផ្ទាល់បាន...Read More

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។
ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណជាង៣០នាទី, ខាងក្រោមជាខ្លឹមសារទាំងស្រុង៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងការលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសលការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ នៅទូទាំងសកលលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ច ពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន ១០ជុំ រួមទាំងវិធានការនានា នៅឆ្នាំ២០២២នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅធានាលំនឹងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន និងលំនឹងនៃសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍»...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។
ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ លោក អាបេ, សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចបានផ្ញើសារជូនលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីរំលែកទុក្ខចំពោះមរណភាពរបស់ លោក អាបេ ដែលទទួលមរណភាព ក្នុងវ័យ៦៧ឆ្នាំ។
ក្នុងលិខិតរំលែកទុក្ខផ្ញើជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។
ឯកឧត្តម អា បេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ លោក អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ ដោយសារការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។
ក្នុងលិខិតរំលែកទុក្ខផ្ញើជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួង
របស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។
ឯកឧត្តម អា បេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនាមជាមិត្តល្អយូរលង់របស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ ឯកឧត្ដម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប»។
សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ...Read More

FN ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំរបស់ជនពិការ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែអរគុណប្រទេសឥណ្ឌូនេស៊ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីវៀតណាម សុំពន្យារពេលព្រោះវិបត្តិកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាកម្ពុជា ដែលដណ្តើមបានមេដាយទ្វេដងពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខន្ធនៃការគោរពច្បាប់ការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន សម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់មីន...Read More

FN ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនៅថ្ងៃនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។
នៅក្នុងឱកាសចែកចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល ប្រមាណជិត២ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកម្ពុជាបានយកឈ្នះលើជំងឺកូវីដ១៩ ហើយអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីឡើងវិញ តាមបែបគន្លងថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជំងឺកូវីដ១៩ បានរាតត្បាតនៅកម្ពុជា តែមិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ។ ទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាក ដើម្បីការអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន និងទៅខាងមុខច្រើនឆ្នាំទៀត កូវីដ១៩ នៅតែជាបញ្ហាស្មុគស្មាញសម្រាប់សង្គម។
* សម្តេចតេជោ ហ៊ុន...Read More
ទៅមុខថយក្រោយ