សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយកម្ពុជា ក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជាក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅចំពោះលោក Ingo Karsten សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា និងជូនពរឱ្យបំពេញបេសកកម្មការទូត បានជោគជ័យនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងភាព រីករាយនិងស្វាគមន៍ចំពោះទំនាក់ទំនងល្អ របស់ប្រទេសអាល្លឺម៉ង់ តាំងពីប្រទេសនៅចែកជាពីរ គឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ រហូតមកទល់ពេលនេះ ប្រទេស អាល្លឺម៉ង់ នៅបានបន្តជួយកម្ពុជា ទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាកាន់តែខ្លាំងឡើងបាន ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចដែលនាំផលប្រយោជន៍ សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Ingo Karsten បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីបេសកកម្មការទូតរបស់លោកមកកាន់កម្ពុជាពេលនេះ គឺពិតជាមានកិត្តិយសណាស់ ហើយលោកនឹង ចូលរួម ចំណែកពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យ នយោបាយ សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការអភិវឌ្ឍលើវិស័យផ្សេងៗជាច្រើនទៀត។

លោក Ingo Karsten សម្តែងភាពកក់កក្តៅចំពោះការទទួលរាក់ទាក់ស្និទស្នាល របស់ប្រជាជន និងមន្ត្រីកម្ពុជា ព្រមទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ...Read More


សម្តេចតេជោ៖ កម្ពុជា-ស៊ុយអ៊ែត ឯកភាពជម្រុញកិច្ចសហប្រតិបត្តិការ ដោយផ្តោតពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសាសន៍ថា កម្ពុជានិងស៊ុយអ៊ែត បានឯកភាពគ្នាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្ពស់ឡើង ហើយពិនិត្យមើលសក្តានុពលនានា ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មជាដើម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ អនុញ្ញាតឲ្យ លោកស្រី Maria Sagren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត (Sweden) ថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ បានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានធ្វើការរួមគ្នាលើបញ្ហាកិច្ចផ្ដួចផ្ដើមសកលលើបញ្ហាសិទ្ធពលករ និងបញ្ហាបៀវត្សរបស់ពលករជាដើម។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសស៊ុយអែត ដែលកន្លងមក ធ្លាប់បានជួយប្រទេសកម្ពុជា កាលពីទសវត្សទី៨០បន្ទាប់ពីការផ្ដួលរំលំរបប ប៉ុលពត មក ដែលបានទទួលស្គាល់រដ្ឋកម្ពុជានាពេលនោះ។

ជាមួយគ្នានោះ លោកស្រី Maria Sagren បានគោរពជម្រាបជូន សម្ដេចតេជោ អំពីអារម្មណ៍រំភើបរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ លោកស្រី Maria Sagren ក៏បានអរគុណ សម្តេចតេជោ ដែលបានផ្តល់ពេលវេលា និងផ្តល់កិត្តិយសទទួលរាក់ទាក់លោកស្រី។ ជាមួយគ្នានេះដែរ លោកស្រី Maria Sagren បានជម្រាបជូន សម្ដេចតេជោ អំពីទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ គឺមានតាំងពីឆ្នាំ១៩៦១ មកម៉្លេះ។

លោកស្រីបានបន្តទៀតថា ប្រទេសទាំងពីរបានរក្សាមិត្តភាព និងពង្រីកទំនាក់ទំនងនេះ ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០១០ ទើបប្រទេសស៊ុយអែត បានបើកស្ថានទូតផ្លូវការ នៅប្រទេសកម្ពុជា។ លោកស្រីគឺជា ឯកអគ្គរដ្ឋទូតទី៣ហើយមកកាន់កម្ពុជា។ ឈរលើមូលដ្ឋានទំនាក់ទំនងមានស្រាប់នេះ លោកស្រីនឹងផ្ដោតការយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា ដែលបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីការបំបែកក្រសួងជាពីរ រយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ ដើម្បីអភិវឌ្ឍន៍ការងាររបស់រាជរដ្ឋាភិបាលកាន់តែងាយស្រួល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍ នៃទីផ្សារការងារផ្នែកបច្ចេកទេសកំពុងមានការប្រែប្រួលហើយនាពេលបច្ចុប្បន្ន ពោលទីផ្សារការងារផ្នែក បច្ចេកទេសកាលពីអតីតកាលមិនសូវមាននោះទេ តែបច្ចុប្បន្នទីផ្សារការងារផ្នែកបច្ចេកទេសកំពុងមានតម្រូវការច្រើន។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា សាលាបណ្តុះបណ្តាលបច្ចេកទេសកាលបង្កើតឡើងដំបូងក្រោមជំនួយសហភាពសូវៀតនោះ មិនសូវមានសិស្សរៀននោះទេ ព្រោះទីផ្សារការងារមិនសូវមាន តែបច្ចុប្បន្នមិនដូចពីមុនទៀតនោះឡើយ។

* ថ្លែងប្រតិកម្មនិងការដាក់ផ្លែផ្កាពីគណបក្សប្រឆាំងជុំវិញពាក្យសម្តីរបស់លោកស្រី អ៊ុង សានស៊ូជី «តោះទៅផ្ទះយើងវិញ», ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំអ្នកដាក់ផ្លែផ្កាឲ្យសម្តេច គឺក្រុមបក្សប្រឆាំងកាប់ថ្មចំណាំថា តើប្រជាពលរដ្ឋមីយ៉ាន់ម៉ា នឹងត្រឡប់ទៅរកការងារនៅប្រទេសកំណើតវិញ ឬអត់ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ ខណៈប្រាក់បៀវត្សរ៍នៅមីយ៉ាន់ម៉ាមានត្រឹមតែប្រមាណពី៦០-៨០ដុល្លារប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ប្រាក់ខែរបស់កម្មករកម្ពុជា មានតម្លៃជាងការងារកម្មករនៅប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ បានលើកឡើងថា កម្មករមីយ៉ាន់ម៉ា នឹងមិនអាចត្រឡប់ទៅធ្វើការងារនៅក្នុងស្រុកវិញទេ ខណៈដែលការងារនៅថៃទទួលបានប្រមាណ២០០-៣០០ដុល្លារ ចំណែកទីផ្សារការងារនៅមីយ៉ាន់ម៉ា មានប្រមាណ៦០-៨០ដុល្លារប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហ្វីលីពីនមានពលរដ្ឋធ្វើការនៅក្រៅប្រទេស១០លាននាក់។ បច្ចុប្បន្នប្រជាពលរដ្ឋ ហ្វីលីពីន ធ្វើការនៅកម្ពុជាមាន...Read More


​សម្ដេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលខេត្តត្បួងឃ្មុំគ្មានមេដាយកីឡាជាតិ និងដាស់តឿនអភិបាលខេត្តឲ្យយកចិត្តទុកដាក់

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះក្រុមកីឡាមកពីខេត្តត្បួងឃ្មុំ ដែលដណ្ដើមមិនបាន មេដាយសូម្បីតែ១គ្រឿងពីការប្រកួតកីឡាជាតិ លើកទី១ ដែលទើបប្រកាសបញ្ចប់ការប្រកួតជាផ្លូវការកាលពីយប់មិញ ហើយសម្ដេចតេជោ បានដាស់តឿនលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្ដ្រីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់កិត្តិយសអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីមន្ដ្រីគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី មកពីរាជធានី-ខេត្តទូទាំងប្រទេសប្រមាណ ៥ពាន់នាក់ រួមទាំងប្រជាពលរដ្ឋ និងយុវជនចូលរួមគាំទ្រជាច្រើនទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីបបច្ចេកទេស ដែលបានសហការបំពេញការងារសម្រេចបាននូវលទ្ធផលយ៉ាងល្អ ហើយក្រុមកីឡាមកពី រាជធានី-ខេត្តភាគច្រើនក៏ទទួលបានលទ្ធផលល្អពីការប្រកួតប្រជែងនេះដែរ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺខេត្តត្បួងឃ្មុំ ដែលគ្មានមេដាយសោះតែម្ដង ។
សម្ដេចបានមានប្រសាសន៍ថា «ខេត្តត្បួងឃ្មុំ គឺជាខេត្តធំមួយ ដោយមានប្រជាជនជិត ១លាននាក់ឯណោះ ប៉ុន្ដែបែរជាគ្មានមេដាយសោះតែម្ដង។ នេះជាការ ដាស់តឿនចំពោះអភិបាល គណៈអភិបាលខេត្តត្បូងឃ្មុំ ដែលត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការទាំងអស់នេះ ហើយក៏ជាការដាស់តឿខេត្ដដទៃទៀត ដែលដណ្ដើមបានមេដាយត្រឹមតែ ១គ្រឿង ឬគ្មានមេដាយមាស ដើម្បីចូលរួមការងារអភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកច្រើនបន្ថែមទៀត» ។

សម្ដេចនាយករដ្ឋមន្ដ្រី សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំគ្រប់បណ្ដាខេត្តទាំងអស់ នឹងធ្វើការខិតខំ ដើម្បីហ្វឹកហាត់កីឡាគ្រប់ប្រភេទ ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី២ នៅឆ្នាំ២០១៨ ហើយទទួលយកមេដាយឲ្យបានច្រើន ។ ជាងនេះទៅទៀត សម្ដេចក៏បានជំរុញក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ក្រៅពីក្រសួងមហាផ្ទៃ...Read More


ថ្ងៃនេះ! សម្តេចតេជោ ហ៊ុន សែន បង្ហាញការឈឺចាប់ ដែលមិនអាចបំភ្លេចបានក្នុងជីវិត ពេលបាត់បង់កូនប្រុស «ហ៊ុន កំសត់»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ បានសរសេរនៅលើ Facebook របស់សម្តេចដោយបង្ហាញនូវ ការឈឺឆាប់ ដែលមិនអាចបំភ្លេចបាន ក្នុងឆាកជីវិតរបស់សម្តេច នៅពេលបាត់បង់កូនប្រុសដំបូង «ហ៊ុន កំសត់» ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងអត្ថបទដែលសម្តេចតេជោ ដាក់ចំណងជើងថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន» បានបង្ហាញនូវទុក្ខវេទនា ខ្លោចផ្សា ការព្រាត់ប្រាស់ប្រពន្ធកូន ដែលអានរួចស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈដែលសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃខួប៤០ឆ្នាំ នៃការស្លាប់របស់កូនប្រុស ហ៊ុន កំសត់ របស់សម្តេច។

សូមអានអត្ថបទទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖

ការឈឺចាប់ដែលមិនអាចបំភ្លេចបាន

កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេ គឺដល់ខួប៤០ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៦)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង ‌‌«អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើង ក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ធកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិ ក្តុល ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំង នៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយ...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំចង់ឲ្យត្រាំម៍ ជាប់ខ្លាំងណាស់ បើត្រាំម៍ ជាប់ពិភពលោកមានសភាពការណ៍ល្អ»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានោះ បានថ្លែងគាំទ្រលោក ដូណាល់ ត្រាំម៍ ឲ្យក្លាយជាប្រធានាធិបតីរបស់អាមេរិក។ សម្តេចមើលឃើញថា បើលោកត្រាំម៍ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី សភាពការណ៍ពិភពលោក និងវិវឌ្ឍន៍ទៅរកសភាពល្អប្រសើរ និងគ្មានសង្រ្គាម ដោយសារលោក ត្រាំម៍ ជាអ្នកជំនួញ តែបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះវិញ ពិភពលោកអាចនឹងស្មុគស្មាញខ្លាំង។

ការថ្លែងគាំទ្រលោក ត្រាំម៍ ជាប្រធានាធិបតីអាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលសម្តេចអញ្ជើញធ្វើបឋកថាស្តីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម នៃបណ្ឌិតសភានគរបាលកម្ពុជា ដែលមានចំនួនសរុបជាង១ពាន់នាក់។

ក្នុងកិច្ចផ្តើមបឋកថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ពីការវិវឌ្ឍន៍នៃស្ថានការពិភពលោក ដែលអាចឈានទៅរកសង្រ្គាមត្រជាក់ជាថ្មី។ ក្នុងចំណោមបញ្ហាដែលសម្តេចកត់សម្គាល់នោះ ក៏មានបញ្ហានៃការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលយ៉ាងគំហុក នៃការគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិករវាងលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ត្រាំម៍ មិនមែនជារឿងធម្មតាពេកនោះឡើយ។ តែទោះបីជាយ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា សម្តេចចង់ឲ្យលោក ដូណាល់ ត្រាំម៍ ជាប់ឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិក។ សម្តេចតេជោថា បើលោក ត្រាំម៍ ក្លាយជាប្រធានាធិបតីអាមេរិក ស្ថានការណ៍ពិភពលោកនិងមានភាពល្អប្រសើរ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «សម្រាប់ខ្ញុំនិយាយដោយត្រង់ ខ្ញុំចង់ឲ្យត្រាំម៍ ឈ្នះខ្លាំងណាស់។ បើត្រាំម៍ ឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ដោយសារត្រាំម៍ អ្នករកស៊ី...Read More


សម្តេចតេជោ ហ៊ុន សែន ចាត់ទុករុស្ស៉ី ជាមិត្តចាស់តាំងពីទសវត្សរ៍ស៥០មកម្ល៉េះ

FN ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី និង លោក Rustam Minnikhanov ប្រធានរដ្ឋកាតាកស្តែនរបស់រុស្ស៉ី កាលពីម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមានរបស់សមមិត្តរុស្ស៉ី ហើយសម្តេចចាត់ទុកថា រុស្ស៉ីគឺជាមិត្តចាស់របស់កម្ពុជា តាំងពីទសវត្សរ៍ ៥០មកម្ល៉េះ។

នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន បានសរសេរថា «សម្តេចតេជោ ចាត់ទុកសហព័ន្ធរស្ស៉ី ជាមិត្តចាស់តាំងពីទសវត្សរ៍ ៥០ មកម៉្លេះ។ ប្រទេសរុស្ស៉ី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជួយកសាងកម្ពុជា។ មានសមិទ្ធផលជាច្រើនដែលជាជំនួយរបស់រុស្ស៉ី ដូចជាផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្សីជាដើម»។

សម្តេចបានបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រទេសទាំងពីរកំពុងបោះជំហានទៅមុខ។

លោក Nikolay និង លោក Rustam Minnikhanov​ បានដឹកនាំប្រតិភូក្រុមហ៊ុនធំៗមួយចំនួនមកពីប្រទេសរុស្ស៉ី ដូចជាក្រុមហ៊ុនតាត់ណេស ដែលជាក្រុមហ៊ុនតេឡេខមធំ, ក្រុមហ៊ុនកាសាន់ហ៊ីលីខុបធ័រ (ក្រុមហ៊ុនផលិតឧទ្ឋម្ភាគចក្រ) ក្រុមហ៊ុនរថយន្តកាម៉ាស់, និងអ្នកវិនិយោគគិនជាច្រើនទៀត​ មកជួបពិភាក្សាការងារជាមួយ សម្តេចតេជោ។

សម្តេចតេជោ ស្វាគមន៍ចំពោះវត្តមានរបស់បណ្តាក្រុមហ៊ុនធំៗ ដែលមកជាមួយគណៈប្រតិភូ និងបានឯកភាពខិតខំបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ទាំងកំរិតនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កន្លងទៅថ្មីៗនេះក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ក៏មានការចុះកិច្ចព្រមព្រៀងមួយចំនួនអំពីកិច្ចសហការ និងការងារវិនិយោគរវាងប្រទេសទាំងពីរ។

ជំនួបពិភាក្សាការងារថ្ងៃនេះ គឺបានពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការបានកាន់តែប្រសើរខ្លាំងឡើង ថែមទៀតរវាងកម្ពុជា និងរុស្ស៊ី។ ទន្ទឹមនឹងនេះ មន្រ្តីរុស្ស៊ីក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ពាក់ព័ន្ធមួយចំនួនរបស់កម្ពុជាផងដែរ នៅក្នុងទិសដៅជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ពាណិជ្ជករ និងអ្នកវិនិយោគគិនរុស្ស៊ី នឹងអញ្ជើញមកធ្វើទស្សនៈកិច្ចជាថ្មីទៀត នៅកម្ពុជា ដើម្បីរកមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទ នៅខេត្តត្បូងឃ្មុំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះ​ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។ អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។

* សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា ការបញ្ចប់សង្គ្រាមកសាងសន្តិភាពជារឿងមួយ, ការស្ថាបនាផ្លូវថ្នល់តាមទីជនបទ ជារឿងដ៏សំខាន់សម្រាប់ការ ធ្វើដំណើរ និងការរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោបានបញ្ជាក់ថា នឹងព្យាយាមស្នើសុំជំនួយដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធ បន្ថែមទៀត ដើម្បីបង្កភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ សម្តេចតេជោ អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាសមិទ្ធផលដែលបានកសាងនេះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយប្រើប្រាស់បន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្នកុំលើសល្បឿនកំណត់ ព្រមទាំងកុំដឹកទំនិញលើសទម្ងន់ជា ការបង្កឲ្យមានការខូចខាតផ្លូវថ្នល់របស់យើង ចូលរួមថែទាំទាំងអស់គ្នា។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ស្ពានឆ្លងទន្លេមេគង្គ​តភ្ជាប់ពីស្រុក​ក្រូចឆ្មារ ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងលេចចេញជារូបរាងនៅពេលខាងមុខនេះ។

* នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនដូចប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀននោះទេ, កម្ពុជាបានអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀនដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋខ្មែរទូទៅ មិនមានភាពរើសអើសនោះ...Read More


សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជាអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនចូលសាលារៀន ខុសពីប្រទេសមួយចំនួនមិនអនុញ្ញាតនោះទេ

FN ៖ ខណៈថ្លែងសុន្ទរកថានៅក្នុងពិធីបើកការដ្ឋានកសាងផ្លូវ និងសម្ពោធផ្លូវជនបទនៅឯខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនដូចប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀននោះទេ, កម្ពុជាបានអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀនដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋខ្មែរទូទៅ មិនមានភាពរើសអើសនោះ នេះជានយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ជនបរទេសវៀតណាម មករស់នៅកម្ពុជា តាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនជំនាន់នេះទេ

FN ៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

...Read More

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប ៨ខ្នង ១២១បន្ទប់ ដល់កូនចៅប្រជាពលរដ្ឋនៅត្បូងឃ្មុំ

FN ៖ ឆ្លៀតក្នុងពេលអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវ ជនបទក្រាលកៅស៊ូ និងបេតុងជំហានទី២ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានពិនិត្យស្ថានភាពអគារសិក្សា នៅក្នុងសាលាជាច្រើន ថែមទាំងបានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប ៨ខ្នង ស្មើ ១២១បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សាលាដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាជូននោះរួមមាន៖

១៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ទ្រា ផ្តល់ អាគារសិក្សាថ្មី ២ខ្នង ១ខ្នងកំពស់ ៣ជាន់ ២១បន្ទប់ ស្មើនឹង ៤២ រួមទាំងទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ ហើយបានចាត់ចែងឲ្យដំឡើងកម្រិតសាលាទៅជាវិទ្យាល័យផងដែរ។

២៖ វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្ថិតចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលាកំពង់ទ្រា បានផ្តល់អគារសិក្សាថ្មី ១ខ្នង កំពស់៣ ជាន់ស្មើនិង ៣០បន្ទប់ អគារស្នាក់នៅគ្រូ ១ខ្នងកំពស់ ២ជាន់ ស្មើនិង ១០បន្ទប់ និងជួសជុលអគារចាស់ឡើងវិញ ហើយរៀបចំតារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលា ធ្វើរបងព័ទ្ឋជុំវិញនិងផ្តល់ជូន ម៉ាស៊ីនកុំព្យួទ័រ ២គ្រឿង ម៉ាស៊ីន Copy ១គ្រឿង និងម៉ាស៊ីន Printer ២គ្រឿង។

៣៖ សាលាបថមសិក្សាពាមជីលាំង សម្តេចផ្តល់អគារសិក្សា ២ខ្នងពីរជាន់ស្មើ ៣២បន្ទប់ និង ១ខ្នងទៀតមាន ៤បន្ទប់សម្រាប់មត្តេយ្យសិក្សា។

សម្តេចតេជោ ហ៊ុន...Read More


សម្ដេចតេជា ហ៊ុន សែន បញ្ជាឲ្យអរជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់រហ័ស-មានប្រសិទ្ធភាព និងបញ្ឈប់ការជួលដីឲ្យវៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងឡើងក្នុងឱកាសដែល សម្តេចអញ្ជើញចុះសំណេះសំណាលជាមួយ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។

ក្នុង Facebook របស់សម្តេចតេជោ បានបញ្ជាក់ថា « កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ ត្រូវយកចិត្តទុកដាក់ការពារ តំបន់អភិរក្សឡូត៌នេសាទ និងតំបន់ការពារមួយចំនួន ឲ្យបានល្អ រួមទាំងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព»។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញអាជ្ញាធរខេត្តកណ្តាល ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម៕

...Read More

ទៅមុខថយក្រោយ