ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

FN ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  • ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅសល់តែ ៧០ថ្ងៃប៉ុណ្ណោះ ឈានដល់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។
  • សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាមួយនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនេះ មិនមែនជាការកើតឡើងដោយចៃដន្យ ឬដោយទេវតាប្រទាននោះឡើយ តែជាសមិទ្ធផលកើតចេញពីការគិតគូរ និងការប្រឹងប្រែងរបស់ប្រជាជាតិកម្ពុជាទាំងមូល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពអប់រំ។ មិនអាចឱ្យមានតែការបណ្តុះបណ្តាល មានសញ្ញាបត្រ ហើយគ្មានគុណភាពនោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងរៀនក្រោមដំបូលសាលាខ្មែររហូតបានចំណេះដឹង តែបែរជាបន្តុះបង្អាប់ការបណ្តុះបណ្តាលនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ថា ការនៅត្រឹង ស្មើនឹងដើរថយក្រោយ ឬអភិរក្ស ដែលជាឧបសគ្គដល់ដំណើរនៃការអភិវឌ្ឍន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។

ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុប ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធានពន្ធនាគាររាជធានី ខេត្ត តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយសមួយចំនួនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ៖

  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ១៩ និងឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។
  • ដោយតាមការវាយតម្លៃសភាពការណ៍របស់សម្តេចតេជោ, សម្តេចបានផ្តល់នូវគោលការណ៍ណែនាំចំនួន៩ចំណុច ដល់ក្រសួងមហាផ្ទៃ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងនៅមូលដ្ឋាន គឺជាកម្លាំងស្នូលក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋ ពេលកើតមានគ្រោះអាសន្នផ្សេងៗ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែលើកទឹកចិត្ត ឱ្យមានការផ្តល់អំណាចទៅថ្នាក់ក្រោមជាតិទាំងហិរញ្ញវត្ថុ និងអំណាច។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ខេត្ត ស្រុក មានស្ត្រីតិចពេកហើយ។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។

ក្នុងឱកាសនោះសម្តេចងតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល រយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាហើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះដំណើររបស់ជាតិ ដែលបានសម្រេចគោលដៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
  • សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅ កម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ការរាតត្បាតជំងឺកូវីដ១៩ គឺជាការលំបាកមួយរបស់សង្គម។ តែការរួបរួមគ្នា បានធ្វើឱ្យកម្ពុជា បានយកឈ្នះលើមេរោគរាតត្បាតនេះ ឈានទៅបើកសង្គមទូលំទូលាយ និងការជួបជុំនានា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង «វិជ្ជាជីវៈដូនតា» រួមមាន តម្បាញ់ ចម្លាក់ គំនូរ និងស្មូនផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។
  • សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។

នៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយសិស្សនិទ្ទេស A រយៈពេលប្រមាណជាង២ម៉ោង, ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ៖

  • សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្តែងការរីករាយជាមួយសិស្សានុសិស្សនិទ្ទេស A ទាំងអស់។
  • សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីលោកគ្រូ អ្នកគ្រូ ចំពោះការលើកពេលប្រលង ព្រោះការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
  • សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីលោកគ្រូ អ្នកគ្រូ និងសិស្ស ចំពោះការយឺតយ៉ាវនៃជំនួបសំណេះសំណាល ព្រោះរង់ចាំការផលិត IPad ពីរោងចក្រ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តចំពោះការធ្វើកំណែទម្រង់ប្រលងបាក់ឌុប ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រលង។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

FN ៖ សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ១០០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្ត បានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ១០០ឆ្នាំ (១៩២៣-២០២៣)»។

ពិធីបើកព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • ជាកិច្ចចាប់ផ្តើមប្រសាសន៍ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំអបអរសាទរនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រិស្តបរិស័ទ បានចូលរួមចំណែកយ៉ាងលើកិច្ចការសង្គមនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។

ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនសរុប៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមហើយ។
  • សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្ស។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះមិនអាចផ្ទេរពីគ្រូទៅសិស្ស ដូចការផ្ទេរឈាមនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យមានកំហុសផ្នែកនយោបាយទៀតនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិត។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសិង្ហបុរីរីកចម្រើន ដោយសារមានធនធានមនុស្សពូកែ។
  • សម្តេចតេជោ...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS៖

  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានធនធានមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នមិនមានកន្លែងអប់រំក្រោមអគារបាក់បែកទៀតនោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនៅកម្ពុជា ផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសជាច្រើនបានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ។ ខុសត្រង់ថា ការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះ បានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលំអចំណុចដែលរបបថ្មីយល់ថាមិនល្អ ប៉ុន្តែនៅកម្ពុជា ត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះទទួលបានការបណ្តុះបណ្តាលពីក្រោមដំបូលសាលារបស់កម្ពុជា ប៉ុន្តែគេបែរជាមើលស្រាលគុណភាពអប់រំនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែមានមោទនភាព ចំពោះការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំទេ កម្ពុជានឹងជួបបញ្ហាផ្តល់ការអប់រំ។
  • សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត។
    សម្តេចតេជោ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។
  • សម្តេចតេជោ...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរ ការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រៅតែពិនិត្យដំណើរការសាងសង់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបសំណេះសំណាលប្រមាណជាង១ម៉ោង ជាមួយក្រុមការងារសាងសង់ កម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យ សរុបប្រមាណ ១,២០០នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុន កម្មករ កម្មការិនី ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០ភាគរយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ១៩ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត១ម៉ឺននាក់។
  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នករចនាប្លង់អគារមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពនៅពេលកូវីដ១៩ រាតត្បាតមិនមានពលរដ្ឋណាម្នាក់ ដេកតាមផ្លូវ ហើយអ្នកស្លាប់មិនមានសពណាអត់ក្តាមឈូស។
  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធាន៥រូប។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចំណាយសម្រាប់ក្រសួងសុខាភិបាល និងអប់រំ មានអាទិភាពខ្ពស់ជាងគេ។
  • សម្តេតេជោ ហ៊ុន សែន សម្រេចឱ្យជ្រើសរើសពេទ្យ ២០០នាក់ សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ «តេជោសន្តិភាព»។
  • សម្តេចតេជោ...Read More

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥

FN ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូវីដ១៩ រយៈពេល ២ឆ្នាំកន្លងមក។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា និងសំណេះសំណាល ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ ប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខានពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបថ្ងៃមិនមែនត្រឹមតែជាជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែក៏ជាជំនួបជាមួយអ្នកផ្តល់ព័ត៌មានមកពីស្ថាប័នផ្សេងៗផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រហែលមានប្រទេសមិនច្រើនទេនៅលើពិភពលោក ដែលផ្តល់អាទិភាពដល់អ្នកសារព័ត៌មានក្នុងការទទួលបានវ៉ាក់សាំង។
  • សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់កិត្តិយសជូនអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្រាប់ការជូនពរទាំងឡាយក្នុងខួប ៣៨ឆ្នាំ ដែលសម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន គឺជាឈ្នាន់នៃការទទួលព័ត៌មានពីក្រោមមកលើ និងទម្លាក់ព័ត៌មានពីលើទៅក្រោម។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពអសកម្មនានាក្នុងសង្គម។
  • សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចទទួលបានព័ត៌មានពាក់ព័ន្ធការឈូសឆាយភ្នំនៅខេត្តតាកែវ ពីប្រជាពលរដ្ឋ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងព័ត៌មាន ដែលធ្វើការងារបានល្អប្រសើរលើការសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
  • សម្តេចតេជោ ហ៊ុន សែន ចែករំលែកភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម

FN ៖ ដើម្បីអភិវឌ្ឍន៍ត្រូវមានសន្តិភាព ដើម្បីរក្សាសន្តិភាពត្រូវមាន ការអភិវឌ្ឍ ជាចំណងពីរដែលចងភ្ជាប់មិនអាចខ្វះគ្នាបានឡើយ។ ឈរលើហេតុផលនេះហើយ ទើបចាប់តាំងពី ប្រទេសត្រូវបានរំដោះ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មិនដែលទម្លាក់ដៃលើកិច្ចអភិវឌ្ឍន៍ជាតិនោះឡើយ។ ការអភិវឌ្ឍជាគោលនយោបាយដ៏ចម្បងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើជាឧត្តមប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ ដំណើរការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមទៀតហើយសម្រាប់កិច្ចស្វាគមន៍ដើមឆ្នាំ២០២៣។ ការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរការ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលប្រមាណមួយម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសអញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះពិតជារីករាយ ដែលបានរួមគ្នាបើកការដ្ឋានពង្រីក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ សម្តេច និងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញរួមគ្នាបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាន ចំនួន៤គម្រោង។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចុងឆ្នាំ២០២២...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជំនះ៧ មករា

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» 

ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ក្រោមការដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះយកជីវិតប្រជាពលរដ្ឋ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះយកជីវិតប្រជាពលរដ្ឋ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ធ្វើឡើងក្នុងពេលដែលកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន និងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សុខសន្តិភាព ហើយបន្តប្រឹងប្រែងក្នុងការកសាងសង្គមជាតិ និងជីវភាពប្រកបដោយក្តីសង្ឃឹម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពឈឺចាប់ និងសោកសៅដោយសារតែភាពព្រៃផ្សៃនៃរបបខ្មែរក្រហម នៅតែបន្តដក់ជាប់ជាមួយប្រជាពលរដ្ឋខ្មែរ។

*សម្តេចតេជោ ហ៊ុន សែន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ

FN ៖ ក្រចេះជាន់ថ្មី ដីសន្តិភាព ផ្លូវស្ពានព្រោងព្រាត រំលេចវត្តមាន។ ជាអំណរក្រៃលែងសម្រាប់ពលរដ្ឋខេត្តក្រចេះនៅដើមឆ្នាំ២០២៣នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់នូវចំណងដៃដ៏ពិសិដ្ឋ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីដោះស្រាយការលំបាក ការធ្វើដំណើរប្រចាំថ្ងៃ។ នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សម្បើមសម្រាប់អ្នកខេត្តក្រចេះ ដែលមិនធ្លាប់មាននោះឡើយ។

ស្ពានឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ គឺជាសមិទ្ធផលកើតចេញពីការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលចិន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ។ មកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយ។
  • សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា សមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣នេះ គឺជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏កំពុងរកឥណទាន ដើម្បីសាងសង់ផ្លូវមួយខ្សែត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេសបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
  • សម្តេចតេជោ ហ៊ុន...Read More

ទៅមុខថយក្រោយ