
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានស្តែងការអបអរសាទរ ដែល «ប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលនេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរពីការអបអរសាទរនេះបង្ហោះក្នុង Facebook ផ្លូវការរបស់សម្តេចថា «នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ»។
សម្តេចសរសេរទៀតថា ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័ត បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាស្ថាពរ នៅពីយប់មិញនេះ។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ...Read More

FN ៖ តាមរយៈទំព័រ Facebook នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែបន្តអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅមុខជានិច្ច ហើយមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមេដឹកនាំដែលបានតស៊ូរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មានតែមេដឹកនាំដែលតស៊ូរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទេ ទើបដឹងច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ថានភាពពិតនៃប្រទេសជាតិពេលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនកើតឡើងមកពីការជប់នោះទេ តែកើតចេញពីការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចសម្តេច និងជនរួមជាតិទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា អ្វីដែលកម្ពុជាកំពុងមានមិនទាន់ល្អឥតខ្ចោះនៅឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច នឹងបន្តខិតខំប្រឹងប្រែងកែលម្អទៅរកភាពល្អប្រសើរ ឡើង ដើម្បីប្រជាពលរដ្ឋកាន់តែមានឱកាស។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះជនមិនចំនួនដែលមិនទទួលស្គាល់នូវសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបន្តបង្អាប់ជាតិរបស់ខ្លួន។ សម្តេចបានបញ្ជាក់ដូច្នេះ «គួរឲ្យសោកស្តាយ ដែលមានបុគ្គលមួយចំនួនទោះបីបានដឹង និងបានឃើញច្បាស់អំពីការរីកចម្រើនយ៉ាងណាក្តី ក៏នៅតែនិយាយអាក្រក់សម្អុយប្រទេសជាតិខ្លួនឯងដែរ។ ទោះបីអ្នកណាៗនិយាយ មិនល្អពីកម្ពុជា ប៉ុន្តែគណបក្សប្រជាជននៅបន្តធ្វើបន្តអភិវឌ្ឍន៍កម្ពុជាទៅមុខទៀត។ ពិតណាស់ អ្នកថា បានត្រឹមតែថាប៉ុណ្ណោះ»។
ទោះបីជាយ៉ាងណាសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងអរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋ យុវជនយុវតី ដែលបន្តគាំទ្រ និងមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះគណបក្សប្រជាជន ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសរបស់កម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវខ្លឹមសារតាមរយៈ Facebook យ៉ាងដូចេ្នះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុក ដាក់ក្នុងការចូលរួមស្តារនិងអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា ដែលក្នុងនោះគឺបានផ្តល់ជំនួយជា សម្ភារៈបច្ចេកទេសបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដំណាក់ កាលទី៧ មកឲ្យមជ្ឍមណ្ឌលជាតិកំចាត់ មីនកម្ពុជា (CMAC) ដែលគិតជាទឹកប្រាក់មាន តម្លៃសរុប ប្រមាណជាង ១១លាន ដុល្លារអាមេរិក ដែលសម្ភារៈទាំងអស់នោះមានដូចជា គ្រឿងចក្រកំទេចមីនធុន ធ្ងន់ចំនួន៩គ្រឿង រថយន្ត CMAC ចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនចំនួន ៧៨៨គ្រឿង ផលិតនៅប្រទេស អាល្លឺម៉ង់ អាវក្រោះ ការពារសុវត្តិភាពចំនួន៤៥០កំប្លេរ និងគ្រឿងបន្លាស់សម្ភារៈមួយ ចំនួនទៀត។ សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” នៅខេត្តសៀមរាប ដើម្បីសែ្វងយល់កាន់តែច្បាស់ អំពីសង្រ្គាម និងកាកសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ដែលប៉ះពាល់ដល់ការរស់រាន និងប្រកបការងារផ្សេងៗរបស់សហគនៅតាមបណ្តាខេត្តនានា»។
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ជំនួយសម្ភារៈបច្ចេកទេសបោសសម្អាតមីនតម្លៃសរុបជាង ១១លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់ និងទទួលសម្ភារបច្ចេកទេសបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានធ្វើឡើងនៅ ភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ទៀ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ សារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងទីបញ្ជារការស៊ីម៉ាក់ CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។
នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្រៅពីការសាទរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ប្រមាណ១២លានដុល្លារ អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យដឹងពីប្រវត្ថិប្រទេសកម្ពុជាត្រួសៗ ដែលនិយាយពីការកើតឡើង នៃសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹង និងយល់ច្បាស់នូវលទ្ឋ ផលសង្រ្គាម។ ពិតណាស់ គឺកម្ពុជាឆ្អែតនឹងសង្រ្គាម។ ប្រសិនបើគ្មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។
ដោយសារសង្គ្រាមជាច្រើនទសវត្សកន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនកប់ក្រោមដី ដែលធ្វើឲ្យប្រជាពលរដ្ឋបានស្លាប់ និងរបួសពិការ។ ទន្ទឹមនឹងនេះ គ្រាប់មីនគឺបានរារាំងដល់ការដាំ ដុះដំណាំកសិកម្មរបស់ ប្រជាពលរដ្ឋផងដែរ។
កន្លងមកគឺមាន មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា Cambodian Mines Action Center -CMAC បានធ្វើការបោសសំអាតគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះអោយអស់ ដើម្បីប្រជាពលរដ្ឋរស់នៅ និងប្រកបរបរកសិកម្មដោយគ្មានការភ័យខ្លាច។ មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា មិនត្រឹមតែបោសសំអាត មីននៅកម្ពុជាទេ ប៉ុន្តែពេលនេះកំពុងជួយបោសសំអាតមីននៅប្រទេសនានា ក្រោមបេសកកម្មអង្គការសហប្រជាជាតិផងដែរ។
យោងតាម Facebook សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង៣៨ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត, CPP នៅតែបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅលើមាគ៌ាមួយដ៏ល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺរបងការពាររបបរាជានិយមដ៏រឹងមាំ មិនអនុញ្ញាតឲ្យពួកប្រតិកិរិយាដ៏អសិរពិសណាមួយមកផ្តួលរំលំរបបរាជានិយមដូចឆ្នាំ១៩៧០នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលបានហែលឆ្លងនូវឧបសគ្គគ្រប់បែបយ៉ាង ហើយតែងឈរនៅជាប់ជានិច្ចជាមួយប្រជាជន ព្រមទាំងបានពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នាំមកវិញនូវពន្លឺជាថ្មីសម្រាប់ជាតិ និងប្រជាជន។
* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្នុងរយៈជាង ៣៨ឆ្នាំក្រោយការផ្តួលរំលំរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងជម្នះឧបសគ្គបែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ទាំងការហ៊ុមព័ទសេដ្ឋកិច្ចពីខាងក្រៅ។ សម្តេចបន្តថា ទោះមានឧបសគ្គធំៗយ៉ាងណា ក៏គណបក្សប្រជាជនប្រឹងប្រែងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ។
* សម្តេចតេជោ បានបន្ថែមថា បើគ្មានគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលប្រឹងប្រែងបង្រួមបង្រួមជាតិទេនោះ គ្មានថ្ងៃចរចារសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ ហើយក៏គ្មានរដ្ឋធម្មនុញ្ញនោះដែរ ដែលនេះជាសច្ចភាពប្រវត្តិសាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញកិច្ចចរចាសន្តិភាពនេះ គណបក្សប្រជាជនកម្ពុជា តាមរយៈសម្តេចផ្ទាល់បានដាក់ចេញនយោបាយឈ្នះឈ្នះ ឈានទៅបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ...Read More

FN ៖ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅភូមិគ្រឹះរបស់សម្តេចតេជោ ដោយភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហានានាជាច្រើន។ នេះបើតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមបណ្តាញទំនាក់ទំនងសង្គម Facebook នៅមុននេះបន្តិច នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលតំណាងឱ្យសហរដ្ឋអាមេរិក បានសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ នាថ្មីៗនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិក និងកម្ពុជា អាទិភាពនៃការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបញ្ហាដទៃទៀត ដែលមានសារសំខាន់សំរាប់ទំនាក់ទំនងកម្ពុជា អាមេរិក។ នេះបើតាមការអះអាងរបស់ស្ថានទូតអាមេរិក។
សូមបញ្ជាក់ថា ជំនួបខាងលើនេះ គឺជាជំនួបដ៏កម្រមួយរវាងស្ថានទូតអាមេរិក និងសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ត្រូវបានប្រកាសលទ្ធផលផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលដឹកនាំឃុំ/សង្កាត់ ភាគច្រើនបំផុត នៅក្នុងប្រទេសកម្ពុជា។
លទ្ធផលផ្លូវការនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ក្នុងចំណោម ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩ ហើយគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរីកចម្រើនរបស់សាលាភូមិន្ទរដ្ឋបាល ហើយក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំណែទម្រង់ក្នុងវិស័យអប់រំទាមទារនូវការគ្រប់គ្រងដ៏ល្អ ជាពិសេសនាយកសាលាដែលធ្វើការនៅទីនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទ្រឹស្តី គឺត្រូវផ្សារភ្ជាប់ការអនុវត្តន៍ជាក់ស្តែង ដូច្នេះកម្មសិក្សាទាំងអស់ទាំងក្នុងសាលាភូមិន្ទរដ្ឋបាល សាលាពេទ្យ និងសាលាកសិកម្ម គឺសុទ្ធតែទាមទារឲ្យមានការចុះអនុវត្តន៍ជាក់ស្តែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានទេទីបញ្ចប់សម្រាប់អ្នកសិក្សា សូម្បីតែមន្រ្តីរាជការ ក៏ត្រូវបន្តសិក្សារៀនសូត្របន្ថែម។ សម្តេចតេជោ បានបន្ថែមថា មន្រ្តីដែលប្រកាន់ភាពអភិរក្សនិយម ដែលធ្វើឲ្យមន្រ្តីថ្នាក់ក្រោមជួបឧបសគ្គ ដែលប្រៀបដូចគ្រាប់ពូជដុះក្រោមថ្ម។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសិស្សដែលបញ្ចប់ការសិក្សា នឹងឈានចូលទៅបម្រើការងារជាមន្រ្តីថា ខ្លួនគឺជាខ្ញុំបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋ គឺជាចៅហ្វាយ ហើយត្រូវរកវិធីបម្រើចៅហ្វាយ ឲ្យមានការពេញចិត្ត។ សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកទ្រឹស្តីនេះ មិនត្រឹមតែប្រើក្នុងក្របខណ្ឌមន្រ្តីសាធារណៈនោះទេ សូម្បីតែក្នុងចង្វាក់ផលិតកម្មរបស់វិស័យឯកជន ក៏ប្រើប្រាស់ទ្រឹស្តីនេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការលើកឡើងរបស់ក្រុមហ៊ុន CP ថា កសិករ គឺជាដៃគូជីវិតរបស់ក្រុមហ៊ុន ហើយអ្នកប្រើប្រាស់ គឺជាចៅហ្វាយ។
*...Read More

FN ៖ ក្នុងឱកាសអញ្ជើញចូលរួមអាហារស្រាយបួសជាមួយខ្មែរ-អ៉ីស្លាម ជិត ១ពាន់នាក់នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារ ២ខ្នង កម្ពស់ ៤ជាន់ ស្មើនិង ៤០បន្ទប់ ជូនបងប្អូនខ្មែរ-អ៉ីស្លាម សម្រាប់សិក្សា និងសម្រាប់គណៈចាងហ្វាងខ្មែរ-អ៉ីស្លាមធ្វើការងារផងដែរ។
អគារនេះ ១ខ្នង នឹងត្រូវសាងសង់ឡើងនៅក្នុងបិវេណវិហារអ៉ីស្លាម ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ និង១ខ្នងទៀត ស្ថិតភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អគារសិក្សានេះ គឺត្រូវឲ្យបងប្អូនខ្មែរ-អ៉ីស្លាម ជាអ្នកចេញប្លង់ ហើយក្រុមការងារសាងសង់របស់សម្តេចជាអ្នកសាងសង់។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំនោះ បានថ្លែងរំពឹងថា អគារសិក្សាដែលសម្តេចផ្តល់ជូននេះ នឹងជួយពង្រឹងការអប់រំចំណេះដឹងបងប្អូនខ្មែរ-អ៉ីស្លាម បានកាន់តែល្អប្រសើរថែមទៀត។
បងប្អូនប្រជាពលរដ្ឋខ្មែរ-អ៉ីស្លាម ដែលទទួលបានចំណងដៃថ្មីពីសម្តេចតេជោ ហ៊ុន សែន បានសម្តែងការសប្បាយរីករាយ និងទះដៃសាទរយ៉ាងកងរំពង។ ក្រៅពីការផ្តល់អគារសិក្សាហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាប្រមាណ ៥០លានរៀលសម្រាប់ចាត់ចែងរៀបចំកម្មវិធីអាហារស្រាយបួសរបស់បងប្អូនខ្មែរ-អ៉ីស្លាមនៅល្ងាចមិញផងដែរ។
ក្នុងជំនួបជាមួយបងប្អូនខ្មែរ-អ៉ីស្លាមនៅល្ងាចមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួយសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅក្នុងវិហារអ៉ីស្លាមនេះផងដែរ ដើម្បីយកដីទៅពង្រីកវិហារបម្រើសេចក្តីត្រូវការរបស់បងប្អូនខ្មែរ-អ៉ីស្លាម៕
...
Read More
FN ៖ ថ្លែងចេញពីព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ទីតាំងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដើម្បីរំដោះប្រទេសកម្ពុជាចេញរបបប៉ុលពត, សម្តេចតេជោបានប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកបំផុតសម្រាប់ប្រជាជនកម្ពុជា។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលសម្តេចបានអញ្ជើញទៅកាន់ទីតាំងស្លាកស្នាម អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅវាយរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត កាលពី៤០ឆ្នាំមុន ហើយការប្រកាសកម្ចាត់ជនបំផ្លាញសន្តិភាពនេះក៏បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ នាពេលថ្មីៗនេះ បានបង្ហោះខ្លឹមសារមួយនៅលើ Facebook ជាសំណួរបញ្ជាក់សួរពីសម្តេចថា «តើយល់ព្រមបោះបង់គម្រោងដែលចង់ កម្ចាត់មនុស្ស១០០ ឬ២០០នាក់ ដើម្បីរក្សាអំណាច»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅមុខអ្នកសារព័ត៌មាន និងឈរជុំវិញពោរពេញដោយមន្រ្តីជាន់ខ្ពស់កំពូលៗ និងមេទ័ពធំៗរបស់កម្ពុជាថា ក្នុងតម្លៃណា ក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឲ្យជាប់ នឹងកម្ចាត់ចោលជនណាក៏ដោយ ទាំង១០០-២០០នាក់ រួមទាំងអ្នកចោទសួរក៏ដោយ (សម រង្ស៊ី) ផងដែរ ប្រសិនមាន បំណងចង់បំផ្លាញសន្តិភាព ដែលខំកសាងដោយលំបាកជាទីបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយសម្តេចបានបញ្ជាក់ កងទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនកងទ័ពសម្រាប់លម្អទីក្រុងនោះទេ៕
...
Read More
FN ៖ ជុំវិញការបង្ហោះសារសំងាត់បញ្ជាទ័ពនៅលើ Facebook ផ្លូវការរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរត់ចោលស្រុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានចោទប្រកាន់ថា នេះជាសារបទបញ្ជាសំងាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នៅពេលត្រឡប់ចូលប្រទេស។ ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗត្រឡប់វិញថា នេះការជាចោទប្រកាន់បែបមនុស្សល្ងង់ និងឆ្កួតៗតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ ថា៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះថាជារបស់ខ្ញុំ, កន្លែងណាដែលថាជារបស់ខ្ញុំ មានត្រានិង ហត្ថលេខាអត់ ពិតជាល្ងីល្ងើមែន…ប៉ុន្តែខ្ញុំសូមសរសើរអ្នកសរសេរបទបញ្ជាទ័ពនេះ ព្រោះការបញ្ជាទ័ពក៏ខ្ញុំប្រើវិធីបែបនេះដែរ, អ្នកសរសេរនេះដូចជា យល់ចិត្ត របស់ខ្ញុំមែន, ការបញ្ជាទ័ពគឺត្រូវតែអញ្ជឹងហើយ, បើអ្នកក្លាហានឯង មិនហ៊ានចូលស្រុក កុំសន្យា, ខ្ញុំបញ្ជាក់ហើយស្តាប់ឲ្យច្បាស់ បើចូលត្រូវតែចាប់វៃខ្នោះ ដល់ក្នុងយន្តហោះ ហើយបញ្ជូនទៅគុកតែម្តង កុំព្រហើនមែនអាល្ងង់»។
មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ, សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះទៀតថា «រង្ស៊ី ចូលចិត្តប្រើប្រាស់ភាសាមួលបង្កាច់ លាបពណ៌ គេបែបនេះ បានចេះតែជាប់គុក បង្កើតរឿងមិនពិតថាជារឿងពិត រាល់កំហុសរបស់រង្ស៊ី គឺកើតឡើងពីទង្វើរបស់ខ្លួនឯង, សារបទបញ្ជាអ្នកណាក៏សរសេរបាន មកចោទថាជារបស់នាយករដ្ឋមន្រ្តី សំណាងដែរខ្ញុំមិនប្តឹងផ្តល់ទេ ព្រោះរង្ស៊ីជាមនុស្សដែលមានទោសស្រាប់ទៅហើយ។ ខ្ញុំបញ្ជាក់ឲ្យច្បាស់ឡើងវិញថា ខ្ញុំនឹងអនុវត្តយុទ្ធវិធីនេះ នៅពេលរង្ស៊ី ចូលស្រុក...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសា អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៉ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៉ីស្លាមជាច្រើនរូប ផ្សេងទៀត។
ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៉ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៉ីស្លាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ។
ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថេរភាព។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ-អ៉ីស្លាម ដែលបានប្រឹងប្រែងចូលរួមថែរក្សានូវសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនខ្មែរ-អ៉ីស្លាមថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាបានប្រែក្លាយ ពីប្រទេសមានចំណូលតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលនេះ កើតចេញពីការរួមសាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ-អ៉ីស្លាម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប។ សម្តេចតេជោថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនខុសពីការបោះឆ្នោតជូនព្រះអាឡោះ និងបងប្អូនខ្មែរ-អ៉ីស្លាម ខ្លួនឯងតែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញចែកសញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះនិស្សិត ដែលបានប្រឹងប្រែងធ្វើការងារពេលថ្ងៃ ហើយឆ្លៀតពេលប្រឹងប្រែងរៀនសូត្រនៅពេលយប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងយុវជនជំនាន់មុនឈឺចាប់ណាស់ ដោយសារភ្លើងសង្រ្គាម តែយុវជននាពេលបច្ចុប្បន្នមានឱកាសច្រើនសម្រាប់ការសិក្សា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យុវជននាពេលបច្ចុប្បន្នមានសំណាងច្រើន ដូច្នេះត្រូវរៀបចំផ្លូវសម្រាប់បណ្តុះបណ្តាលយុវជន ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរបុរសពិការម្នាក់ ដែលបានប្រឹងប្រែងដើរចាប់សរសៃ ដើម្បីរកថវិកាឲ្យសិក្សាប្រមាណ៨០០ដុល្លារក្នុងមួយឆ្នាំ នៅសាលាប៊ែលធី។ ទីបំផុតសម្តេច ក៏បានស្នើសុំឲ្យសាលានេះផ្តល់អាហារូបករណ៍ជូនកូនបុរសពិការម្នាក់នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែង របស់បុរសពិការនេះថា ជាការចូលរួមចំណែកដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។ សម្តេចតេជោ ថ្លែងថា គ្មានជោគជ័យណាមួយកើតឡើង ដោយគ្មានការចូលរួមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើវិស័យអប់រំ នៅតែជាកត្តាដ៏ចាំបាច់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះភាពរីកចម្រើនលូតលាស់នៃធនធានមនុស្សនៅកម្ពុជា ហើយក៏បានថ្លែងកោតសរសើរលោក ហង់ ជួនណារ៉ុន ដែលបានប្រឹងប្រែងធ្វើកំណែទម្រង់លើវិស័យអប់រំ។
* នៅថ្ងៃនេះក្មួយរបស់សម្តេចម្នាក់ ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាត់បន្ថយគម្លាតធនធានគឺជារឿងដែលលំបាក តែការកាត់បន្ថយគម្លាតចំណេះដឹងគឺជារឿងដែលត្រូវតែយកចិត្ត ទុកដាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្តើមចេញពីជីវិតជាយុវជនម្នាក់ ដែលចូលសមរភូមិនៅអាយុ២៥ឆ្នាំ កាន់មុខតំណែងជារដ្ឋមន្រ្តីការបរទេស ២៧ឆ្នាំ និងនាយករដ្ឋមន្រ្តី...Read More
ទៅមុខថយក្រោយ