សម្តេចតេជោ ហ៊ុន សែន៖ វត្តមានមេធាវីបរទេសនៅកម្ពុជា ជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាកាលពីដើមឡើយ កម្ពុជា​មិនអនុញ្ញាតឲ្យជនបរទេស មកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែនៅពេលនេះ ស្របទៅតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះហើយ ហើយវត្តមានរបស់មេធាវីបរទេសនៅកម្ពុជា ក៏ជាចំណែកមួយ ដែលជាការលើកទឹកចិត្ត និងជំនឿចិត្តរបស់វិនិយោគិន មកកាន់កម្ពុជាផងដែរ។ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក​ ម៉ាត់ធ្យូ អែនតូនី ថាយល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ​លោកម៉ាត់ធ្យូ បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុនដន ម៉ូរីស មានអាយុកាល១១៥ឆ្នាំហើយ ដោយបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) ​សហរដ្ឋអាមេរិក មានសាខា៣០ និងមានសមាជិកមេធាវី ប្រមាណ៨០០នាក់។ លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺ​បានដែលនាំ ឲ្យប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀត បានស្គាល់ពីកម្ពុជាផង ហើយគណៈប្រតិភូ របស់លោក បានរំជើបរំជួលយ៉ាងខ្លាំង នៅពេលបានទស្សនា ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជាមួយនឹង ការទទួលស្វាគមន៍យ៉ាងរីករាយ ​ពីប្រជាជនកម្ពុជា បានធ្វើឲ្យប្រតិភូរបស់លោក មានការសប្បាយរីករាយយ៉ាងខ្លាំង។ ​ពីនោះទៅទៀតលោក ក៏បានមានប្រសាសន៍ផងដែរថា លោកក៏មា នភាពរំជើបរំជួល...Read More


សម្តេចតេជោ ហ៊ុន សែន ចាត់តាំងលោក គី តិច ឱ្យរៀបចំបង្កើតក្រុមមេធាវី ដើម្បីការពារក្តីជូនស្រ្តីក្រីក្រនៅកម្ពុជា

FN ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្តចាត់តាំងឱ្យរៀបចំបង្កើតក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។ លោក គី តិច តាមរយៈបណ្តាញព័ត៌មាន Fresh News ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្ត និងឱកាសដល់រូបលោកដើម្បីបង្កើត ក្រុមមេធាវីការពារក្តីជូនស្រ្តីក្រីក្រ ដែលខ្វះលទ្ធភាពរកសេវាមេធាវីជួយការពារក្តី នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះលោកមេធាវីដែលការពារក្តីចំពោះសំណុំរឿងធំៗជាច្រើនខាងលើ ក៏បានប្តេជ្ញារៀបចំ និងដោះស្រាយនូវរាល់រឿងក្តីទាំងឡាយ ដើម្បីផ្តល់យុត្តិធម៌ដល់ស្រ្តីក្រីក្រនៅពេលខាងមុខនេះ។ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជារូបនោះ បានបញ្ជាក់ទៀតថា តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំហានទី១ នឹងឲ្យមានការរៀបចំ មេធាវីចំនួនប្រហែល៣០រូប ដែលភាគច្រើនជាស្រ្តី។

លោក គី​ តិច បានបន្ថែមប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ឥឡូវនេះលោកកំពុងតែញាប់ដៃញាប់ជើងចាត់ចែងរៀបចំក្រុមមេធាវីនេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោដើម្បីឲ្យទាន់ពេលវេលា។ ចំណែកទីស្នាក់ការកណ្តាល «ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន» គឺស្ថិតនៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ហើយនឹងមានមេធាវីតាមបណ្តាខេត្តនានា និងថ្នាក់តំបន់ ដើម្បីត្រៀមជួយដល់ស្រ្តីរងគ្រោះតាមខេត្ត ដែលរងគ្រោះដោយអំពើរំលោភបំពានណាមួយ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...Read More


សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១១ចំណុច ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សំដៅលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី របស់ស្ត្រី !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន១១ចំណុច ក្នុងការចូលរួមអភិវឌ្ឍន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរួមមាន៖

១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងសង្គមស៊ីវិល បន្តផ្សព្វផ្សាយអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធ តាមព្រះរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងបន្តចុះតាមដានការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

២៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗ ដែលចាំបាច់សម្រាប់ការពង្រឹងសម្ថភាពរបស់ស្ត្រី។

៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈត្រូវបង្កើនកិច្ចសហការ ក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិទាក់ទងនឹងផ្នែកមគ្គុទេសន៍ភាព ច្បាប់ និងបទប្បញ្ញត្តិនានា និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស សម្រាប់ថ្នាក់ដឹកនាំនារី ដើម្បីជួយឲ្យពួកគេអាចបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យកាន់តែប្រសើរឡើង ព្រមទាំងរៀបចំវគ្គពិសេស សម្រាប់ស្ត្រី និងស្ត្រីវ័យក្មេង ហើយវាយតម្លៃលទ្ធផលឲ្យបានជាក់លាក់។

៤៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មរបស់ស្ត្រីនៅជនបទ ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ ដោយត្រូវយកមាត្រាទី១៤ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) មកធ្វើជាគោលដើម្បីពិនិត្យ និងតាមដាន។

៥៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌បន្តពង្រឹងកិច្ចសហការល្អ រវាងមន្ត្រីនគរបាល និងតុលាការក្នុងការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវទៅតាមសមត្ថកិច្ច និងតួនាទីដែលបានកំណត់ក្នុងនីតិវិធីច្បាប់...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ការពារបានសុខសន្តិភាពដែលប៉ុនប៉ងបំផ្លាញ របស់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន។ ជាពិសេសបានប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានដំណើរការទៅប្រកបដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់កងកម្លាំងនគរបាលត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព អធិបតេយ្យ បូរណភាពទឹក និងប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌។

* សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីពាក់ព័ន្ធប្រឹងប្រែងក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាព។ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿង ទប់ស្កាត់បទល្មើសនេសាទ…។

* សម្តេចនាយករដ្ឋមន្ត្រី បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ដើម្បីបង្ក្រាបទប់ស្កាត់ភេរវកម្ម ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យទប់ស្កាត់ជនអន្តោប្រវេសន៍ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងគ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះជនបរទេសនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ឲ្យបានគ្រប់គ្នាទៅតាមច្បាប់នៅខែឧសភា ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ធ្វើយ៉ាងណាឲ្យការផ្តល់សេវានេះបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ និងកម្លាំងត្រៀមខ្លួនចុះដឹកទឹកចែកជូនប្រជាពលរដ្ឋនៅក្នុងរដូវប្រាំងឆ្នាំនេះ ដែលប្រទេសប្រឈមអាកាសធាតុក្តៅហួងហែង។

* សម្តេចតេជោ ហ៊ុន...Read More


សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឥណ្ឌូនេស៊ី ពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យកម្ពុជា និងឥណ្ឌូនេស៊ី ពង្រឹងពង្រីកទំនាក់ទំនងជាមួយគ្នាកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ពាន់ មហារ៉ានី រដ្ឋមន្រ្តីសម្របសម្រួលអភិវឌ្ឍន៍មនុស្សជាតិ និងកិច្ចការវប្បធម៌របស់ឥណ្ឌូនេសុី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យ លោកជំទាវ នៅវិមានសន្តិភាព។

បើតាមលោកលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនោះលោកស្រី ពាន់ មហារ៉ានី បានគោរពជម្រាបជូនសម្តេចតេជោពីគោលបំណងរបស់លោកស្រីមកកាន់កម្ពុជា។ លោកស្រ្តី បានលើកឡើងថា ដំណើរមកកាន់កម្ពុជានៅពេលនេះ ដើម្បីចូលរួមកម្មវិធីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះ បានបន្សល់ទុកដល់ជំនាន់ក្រោយដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផង និងអតីតប្រធានាធិបតីស៊ូកាណូ។

លោកស្រី បានអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះការចូលរួមយ៉ាងច្រើនអធិកអធ័ម អំពីថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីនៃខួបនៃទំនាក់ទំនងការទូតនេះ។ លោកស្រី បានជម្រាបជូនសម្ដេចតេជោផងដែរថា ពីការជ្រើសរើសយកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ព្រោះតែកាលពី ៦០ឆ្នាំមុន ថ្នៅងៃនេះ (១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩) ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកស្រី ដែលបានមកចូលរួមកម្មវិធីនេះហើយនាំមកនូវសិល្បករ សិល្បការនី ចូលរួមកម្មវិធីធ្វើឲ្យកម្មវិធី ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ញ៉ាំងឲ្យមានភាពអធិកអធម និងពោរពេញទៅដោយការចងចាំ។ សម្ដេចតេជោ ក៏បានប្រសាសន៍ថា ថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់នូវទំនាក់ទំនងនេះ ដល់អ្នកជំនាន់ក្រោយ ហើយក្រោយរយៈពេល៦០ឆ្នាំនេះ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី បានរីកធំធាត់ ដុះដាល និងរឹងមាំជាលំដាប់។

លើសពីនោះទៅទៀត...Read More


សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យលុបចោលសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» អនុវត្តន៍ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈតទៅ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរំសាយសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» ដែលចាប់អនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។ នេះបើតាមអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជា បាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែការលុបនេះដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ដែលមករកស៊ីនៅកម្ពុជា ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេសអាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង៕

...Read More

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួម​ជំរឿនទូទៅប្រជាជនកម្ពុជា ដែលចាប់ផ្ដើមនៅថ្ងៃទី០៣ ដល់ ១៣ ខែមីនាខាងមុខនេះ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ​រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

សារអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ជំរឿនប្រជាជ​ន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។​ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មានអំពីប្រជាជន ក្នុងមូលដ្ឋាន​រហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។

សម្ដេចបានគូសបញ្ជាក់ថា ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។

សូមជម្រាបថា ជំរឿនទូទៅប្រជាជននៅ​កម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ គឺជាជំរឿនលើកទី១ ដែល​ប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយមានចំណូលមធ្យមកំរិតទាប។ នេះជាជំរឿនប្រជាជន របស់ប្រទេសកម្ពុជាលើកទីបី បន្ទាប់ពីជំរឿនលើកទីពីរ នៅឆ្នាំ២០០៨ គឺ​រយៈពេលដប់មួយឆ្នាំគត់ ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ
ត្រូវចូលរួមសហការក្នុងការធ្វើជំរឿន៕

...Read More

សេចក្តីថ្លែងការណ៍៖ សម្តេចតេជោ ហ៊ុន សែន បានសច្ចាចំពោះមុខព្រះសពរបស់ព្រះបរមរតនកោដ្ឋថា៖ «ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ»

FN ៖ ទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយដោយបញ្ជាក់ឡើងវិញនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះថា៖ «នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសច្ចាយ៉ាងច្បាស់នៅចំពោះមុខព្រះសព របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា៖ «…ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូលបង្គំនឹងការពារ…..»។ នៅក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «មាត្រា១៥៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្មរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញមាន សមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ»។

ការចេញសេចក្តីថ្លែងការណ៍ច្រានចោល និងបដិសេធនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានផ្សាយនូវព័ត៌មានមិនពិត មានលក្ខណៈបំភ័ន្ត និងបំពុលសាធារណមតិអំពី «ផែនការរបស់រាជរដ្ឋាភិបាល គ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ទៅជាជារបបសាធារណរដ្ឋ»។

តាមរយៈសេចក្តីថ្លែងការណ៍ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមប្រកាសជូនដល់សាធារណមតិជាតិ និងអន្តរជាតិ កុំជឿឱ្យសោះនូវការផ្សាយព័ត៌មានក្លែងក្លាយ ជាទស្សនៈរបស់វិទ្យុអាស៊ីសេរីនេះ ដែលជានិច្ចកាល គ្មានគោលបំណងអ្វីក្រៅពីការបំភ័ន្ត មួលបង្កាច់ និងបំពុលសាធារណមតិ បង្កចលាចល បំបែកបំបាក់ធ្លុងសាមគ្គីជាតិ និងបំផ្លាញសុខសន្តិភាព...Read More


ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រកាសបដិសេធសេចក្តីណែនាំក្លែងក្លាយមួយ ដែលកំណត់ឱ្យក្រសួង៥ បញ្ជូនឯកសារត្រង់ទៅនាយករដ្ឋមន្រ្តី

FN ៖ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហូ សិទ្ធី តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសទាត់ចោលនូវសេចក្តីណែនាំក្លែងក្លាយមួយ ដែលផ្សព្វផ្សាយនៅលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម អំពីការកំណត់ឱ្យមានក្រសួងសំខាន់ៗតែ៥ប៉ុណ្ណោះ អាចបញ្ជូនឯកសារត្រង់ ទៅកាន់នាយករដ្ឋមន្រ្តី។
លោក ហូ សិទ្ធី បានបញ្ជាក់ថា លិខិតដែលហៅថា សេចក្តីណែនាំនោះគឺជាលិខិតក្លែងក្លាយសុទ្ធសាធ មិនមែនជាលិខិតខុទ្ទកាល័យឡើយ ដែលត្រូវបានគេបន្លំក្លែងជាលិខិតរបស់លោក។ ជាមួយគ្នានេះ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអំពីតម្រុយជាច្រើន ដែលបង្ហាញថា លិខិតនោះគឺជាលិខិតក្លែងក្លាយ។
តាមលោក ហូ សិទ្ធី ថ្លែងឲ្យដឹងថា ចំណុចដែលបញ្ជាក់ថា សេចក្តីណែនោះពិតជាលិខិតក្លែងក្លាយគឺរួមមានដូចជា៖
* ទី១៖ ខុទ្ទកាល័យមិនដែលចេញនូវសេចក្តីណែនាំទេ។ កាលណាទទួលបានអនុសាសន៍ពីសម្តេចនាយករដ្ឋមន្រ្តី ខុទ្ទកាល័យត្រូវធ្វើលិខិតទៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអ្នកចេញសេចក្តីណែនាំ។
* ទី២៖ សេចក្តីណែនាំក្លែងក្លាយដែលសរសេរនេះ គឺអត់មានសរសេរដាក់ថា ជូនទៅបុគ្គលណាមួយនោះទេ ធម្មតាគេណែនាំគេជូនទៅចំពោះស្ថាប័ននេះស្ថាប័ននោះ បុគ្គលនេះបុគ្គលនោះ តែលិខិតនេះអត់ទទេ។
* ទី៣៖ ចំពោះលិខិតពិត ខុទ្ទកាល័យតែងប្រើក្រដាសពណ៌លឿងជាផ្លូវការ
* ទី៤៖ ក្នុងលិខិតក្លែងក្លាយនោះ អត់មានត្រាខុទ្ទកាល័យទេ បើជាលិខិតផ្លូវការរបស់ខុទ្ទកាល័យ គឺត្រូវតែជាក្រដាសពណ៌លឿង និងមានត្រាខុទ្ទកាល័យលើហ្នឹង​ផងដែរ
* ទី៥៖ ត្រង់ចំណុចហត្ថលេខា បើលិខិតផ្លូវការលោកសរសេរហើយ ត្រូវបោះត្រាឈ្មោះរបស់លោក មិនមែនសរសេរដៃនោះទេ។
ក្រៅពីនោះលោក ហូ សិទ្ធី បានបញ្ជាក់បន្ថែមថា៖ «នៅមានចំណុចច្រើនទៀត ដែលខ្ញុំសម្គាល់ថា...Read More


សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចង្អុលបង្ហាញដល់មន្រ្តីទាំងកម្ពុជា​ និងចិន គប្បីធ្វើយ៉ាងណាឲ្យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យមើលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ មានតាំងពីអតីតកាល ដែលមានចរិកជាប្រវត្តិសាស្ត្រ បន្តរីកចម្រើនកាន់តែខ្លាំងឡើងលើគ្រប់វិស័យ។

ការលើកទឹកចិត្ត និងជំរុញពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩​នេះ នៅចំពោះមុខលោក ឡ ស៊ូកាង ( Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅវិមានសន្តិភាព។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួប លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។

លោកថា ក្នុងជំនួបរវាងសម្ដេច ជាមួយប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ដោយឡែកក្នុងជំនួបជាមួយលោក លី ខឺឈាំង និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួននោះ គឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធិបតី ស៊ី ជិនពីង។

លោក ឡ បានជម្រាបជូនសម្តេចតេជោដែរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជាពេលនេះ គឺតាមការអនុញ្ញាតពីលោក ស៊ី ជិនពីង ក៏ដូចជាលោក លី ខឺឈាំង ដើម្បីប្រកាសនូវឆ្នាំវប្បធម៌ និងទេសចរណ៍រវាងចិន និងកម្ពុជា។

ក្នុងន័យនេះដែរ លោកក៏បានគោរពជំរាបរាយការណ៍ ជូនសម្ដេចថា លោកបានសហការ ធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ​ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗ...Read More


សម្តេចតេជោ ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយដែលចែកចាយលើបណ្តាញទំនាក់ទំនងសង្គម អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា សម្តេចសូមប្រកាសទាត់ចោលឯកសារក្លែងក្លាយមួយ ដែលបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គមថា រាជរដ្ឋាភិបាល មានផែនការកាត់បន្ថយក្រសួងទាំងអស់ មកត្រឹមចំនួន១៦ក្រសួង ហើយសម្តេចតេជោបានចាត់ទុកថា ការបង្កើតឯកសារក្លែងក្លាយនេះជាផែនការដ៏អាក្រក់របស់ជនទុច្ចរិត ដែលមានបំណងចង់បំផ្លាញទំនុកចិត្តលើប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏អាក្រក់មួយដើម្បីបំផ្លាញទំនុកចិត្តលើមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូច្នេះសូមប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងមួយនេះ»។

សូមជំរាបថា ឯកសារក្លែងមួយនេះត្រូវបានឃើញគេចែកចាយតៗគេនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram កាលម្សិលមិញ និងថ្ងៃនេះ ហើយឯកសារក្លែង​នេះក៏ត្រូវបានគេបង្កើតឡើង បន្ទាប់សម្តេចតេជោ ហ៊ុន​ សែន ក្នុងវេទិកាជួបជាមួយកម្មករ នៅខេត្តកំពត បានប្រកាសថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះទៅខេត្តកំពត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់

FN ៖ បើទោះបីត្រូវមមាញឹកនឹងការងារក្រៅប្រទេស និងក្នុងរាជធានីភ្នំពេញរយៈពេល៥ថ្ងៃជាប់គ្នាទៅហើយ តែដើម្បីការងារជាប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាវិស័យឧស្សាហកម្ម របស់កម្ពុជានោះ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បន្តហោះទៅកាន់ខេត្តកំពតថែមទៀត ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩។ ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅព្រឹកថ្ងៃនេះ ប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត ជាខេត្តពិសេសមួយដែលខេត្តដទៃមិនមាន គឺឧស្សាហកម្មធន់ធ្ងន់ រួមមានរោងចក្រស៊ីម៉ង់ និងវារីអគ្គិសនី ព្រមទាំងកសិដ្ឋានដំណាំកសិ-ឧស្សាហកម្ម រួមមានដំណាំម្រេច និងចេក។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ចំណុចពិសេសមួយទៀតរបស់ខេត្តកំពត គឺជាខេត្តផលិតអំបិលតែមួយគត់នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា ការផលិតអំបិលនៅឆ្នាំនេះមិនខ្វះដូចឆ្នាំកន្លងទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលកំពុងប្រកបរបរដំណាំកសិកម្ម ដើម្បីធ្វើពាណិជ្ជកម្មអាចជាឱកាសមួយ ព្រោះរដ្ឋាភិបាលចិនបានប្រកាសទិញកសិផលរបស់កម្ពុជាជាច្រើននៅក្នុងដំណើរដំណើរទស្សនកិច្ចរបស់សម្តេចនៅដើមសប្តាហ៍នេះ។

* សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងតែមួយដងបានហើយ ហើយងាកទៅដាំដំណាំផ្សេងៗជំនួសវិញ ព្រោះរដូវប្រាំងឆ្នាំនេះជួបគ្រោះរាំងស្ងួត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាំកសិផលកម្ពុជាមានទីផ្សារនៅក្រៅប្រទេសច្រើនណាស់ តែត្រូវដោះស្រាយឲ្យស្របស្តង់ដារកំណត់ផ្នែកគុណភាពរបស់ប្រទេសដែលនាំចូល។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទៅថ្ងៃមុខនឹងមានការសិក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ...Read More


ទៅមុខថយក្រោយ