
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយសិស្សនិស្សិតអស់រយៈពេលជិត៣ម៉ោង ដែលពិធីនេះចែកវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជារីករាយបានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស និងនិស្សិតរបស់សាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» ជាង១ពាន់នាក់។
* សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញចំពោះគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍន៍លើវិស័យអប់រំនេះ គឺជាភាពត្រឹមត្រូវមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍វិស័យអប់រំនេះ មិនមែនទើបធ្វើនៅក្រោយឆ្នាំ១៩៩៣នោះទេ គឺបានធ្វើតាំងដើមទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ។ មានន័យថា គោលនយោបាយនេះ ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជារឿងមួយគួរឱ្យមោទនភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការរំពឹងថា នៅថ្ងៃក្រោយសម្តេចមានឱកាសប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតបរទេស។ សម្តេចតេជោ បានអំពាវនាវដល់គ្រឹះស្ថានអប់រំចូលរួមផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏កម្រសម្រាប់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សបានច្រើនហើយយ៉ាងណាក្តី តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ...Read More

FN ៖ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ ភ្លាមៗនៅរសៀលថ្ងៃនេះបុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី នេះជាការចេញបង្រ្កាបចោរក្បត់ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិ នេះហើយព្រោះគេជាអ្នកចេញវាយកូនមុន»។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត រៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកនាពេលថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖
តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ?
ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។
កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅ ដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់ឲ្យជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការ វាយប្រហារទៅលើក្រុមគ្រួសារ របស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។
ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួស្រារបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។
ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
នេះជាអនុសាសន៍យ៉ាងម៉ឺងម៉ាត់ ដែលសម្តេចតេជោ រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យសាសនាដ៏ធំមួយក្នុងចំណោមបុណ្យសាសនាធំៗនៅកម្ពុជា ដែលប្រជាជនខ្មែរតែងប្រារព្ធប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណកាលមកម្ល៉េះ។
ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាពេលវេលាមួយដែលប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យនេះ៕
...
Read More
FN ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលធ្វើបទសម្ភាសពីវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅភូមិគ្រឹះរបស់សម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន បានជូនពរយ៉ាងកក់ក្តៅចំពោះខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ដែងថា ក្រោមការដឹកនាំរបស់គណបក្ស កុម្មុយនិស្តចិន ប្រទេសចិនបានទទួលសមិទ្ធផលនៃការអភិវឌ្ឍដ៏មហាអស្ចារ្យ ហើយបានដើរតួនាទីយ៉ាងសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា៖ «ភាពរីកចម្រើនរបស់ចិនគឺសម្រាប់ការរីកលូតលាស់ រីកធំធាត់ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញឃើញពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយនៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនមើលរំលងអំពីទិដ្ឋភាពបែបនេះ អាចជាសមិទ្ធផល ដឹកនាំដ៏អស្ចារ្យរបស់បក្សកម្មុយនីស្តចិន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២ នៃពិភពលោកដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះ គ្មាននរណានឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតនេះទេ។
នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឱ្យកត់សម្គាល់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តទៀតថា «ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង ចិនបានដើរតួនាទីសំខាន់ៗ នៅក្នុងការនាំមកនូវវិបុលភាព សម្រាប់តំបន់ និងពិភពលោក»។ ក្នុងអំឡុងពេលកើតមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៨ និងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ដោយបានរួមចំណែកយ៉ាងសំខាន់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានធ្វើឱ្យប្រទេសជាច្រើនដែលបានចូលរួមក្នុង កិច្ចសហប្រតិបត្តិការទទួលបានផលប្រយោជន៍។ ប្រទេសជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំងនិងកាន់តែមានការចូលរួមជាមួយនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ស្របពេលដែលកម្ពុជាក៏ជាអ្នកទទួលផលនៃការរីកលូតលាស់សេដ្ឋកិច្ចចិនដែរ។
នៅពេលនិយាយដល់ការតភ្ជាប់រវាងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់កម្ពុជាគ្រាន់តែជាផ្នែកមួយ ដែលតភ្ជាប់ទាញយកប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយវាស្របទៅនឹងគំនិតផ្តួចផ្តើម រវាងយុទ្ធសាស្រ្តចតុកោណ និងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលអាចផ្តល់នូវកម្ពុជារីកលូតលាស់តាមរយៈ...Read More

FN ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កាលមុនយើងមានតែ CLMV តែពេលនេះ យើងមិនអាចបោះបង់ចោលថៃទេ ហើយបានក្លាយទៅជា CLMTV
* សម្ដេចតេជោ កោតសរសើរក្រសួងការងារកម្ពុជា ដែលបានធ្វើការយ៉ាងល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការងារលើកទី៣ និងរដ្ឋមន្ដ្រីការងារលើកទី៥
* សម្តេចតេជោ បានអបអរសាទរ ដល់វឌ្ឍនភាព នៃវិស័យការងារ នៅក្នុងប្រទេស CLMTV
* សម្ដេចតេជោ បញ្ជាក់ថា កាលមុនការធ្វើទេសន្ដរប្រវេសន៍សម្រាប់ធ្វើការងារ នៅតែប្រទេសជាប់ព្រំដែនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ដោយសារតែមធ្យោបាយកាន់តែច្រើន ធ្វើឱ្យប្រជាជនងាយស្រួលរកការងារធ្វើនៅតាមបណ្តាប្រទេស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងក្របខណ្ឌ CLMTV ក៏គិតគូរអំពីរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ដែលគាត់ផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាគាំទ្រចំពោះការដាក់ចេញបទដ្ឋានគតិយុត្តទាំងឡាយ ដែលគាំទ្រដល់ពលករទេសន្តរប្រវេស
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីការកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូ២ជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
បើតាម លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចបានលើកឡើងពីសារៈសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចបានមានប្រសាសន៍ថា កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននេះ។
លោកបានបន្តថា សម្តេចបានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អ សម្រាប់តំបន់ ដាច់ស្រយាល តំបន់ជនបទ។ ក្នុងន័យនេះ សម្តេចក៏បានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីការកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូ២ជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។
លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រីអនុប្រធានធនាគារពិភពលោក បានគោរពជម្រាបជូន សម្ដេចតេជោថា តាមរយៈពេលជាង៣ឆ្នាំ ជាមួយធនាគារពិភពលោក ត្រឡប់មកកម្ពុជាវិញ គឺបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើន យ៉ាងឆាប់រហ័សជាទីបំផុត ជាមួយកំណើនសេដ្ឋកិច្ច...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១ បានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ជូនពលរដ្ឋក្នុឱកាសបុណ្យភ្ជុំបិណ្ឌ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តី សុខសេចក្តីចម្រើនគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facbeook យ៉ាងដូច្នេះថា ថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារ៉ាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋបានចូលរួមក្នុងពិធីបុណ្យនេះ ។ ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសសូមជួបតែសេចក្តី សុខសេចក្តីចម្រើនគ្រប់ៗគ្នា៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពី ដែលមាន១២ចំណុច បានបញ្ជាក់ឱ្យដឹងថា សារៈសំខាន់នេះ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ ការថែរក្សាសុខភាព និងយុវជន មិនត្រឹមតែគាំទ្រ ដល់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីភាព រវាងប្រជាជាតិទាំងពីរផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈកិច្ចប្រឹងប្រែងរួមដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ទៀតដូចជា៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដលូតុវិទ្យា និងបរិស្ថាន»។
ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីផ្នែក ថាមពលអគ្គិសនី ផលិតពីប្រភពវារីអគ្គិសនីរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀត រវាងប្រទេសទាំងពីរ នៅក្នុងបណ្តាឆ្នាំខាងមុខផ្អែកតាម សមត្ថភាពផងខ្លួន។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័ន ពាក់ព័ន្ធទាំងសងខាងធានាថា ការសាងសង់បណ្តាញបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា-ឡាវនឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។...Read More

FN ៖ ឯកសារកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជា-ឡាវ ត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោយជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។
កិច្ចព្រមព្រៀងកម្ពុជា-ឡាវទាំង៥នោះរួមមាន៖
១៖ អនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម)។
២៖ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ខាំម៉ានី អ៊ីនធីរ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ)។
៣៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។
៤៖ កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ...Read More

FN ៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអះអាងយ៉ាងច្បាស់ៗថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះបានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
ការចេញមកបញ្ជាក់ជាលើកដំបូងពីការបញ្ជូនសាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ាន ៩ប្រទេសផ្សេងទៀត របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នាវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងនាមជាមេដឹកនាំកំពូល និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។
«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា៕
...
Read More
FN ៖ ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ iPad ជូនដល់សិស្សជាប់និទ្ទេស A ឆ្នាំ២០១៩ ទាំង៤៤៣នាក់ ម្នាក់មួយគ្រឿង ដែល iPad នេះជាអំណោយរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងតែឧបត្ថម្ភជារៀងរាល់ឆ្នាំ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖
១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។
២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លុយដែលបានពីប្រេងនេះមិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសំរាប់ហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ។ នេះបើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖
១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។
២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។
សូមបញ្ជាក់ថា កម្ពុជាទើបនឹងប្រកាសឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ ច្បាប់នេះមានគោលបំណង ជំរុញអភិវឌ្ឍវិស័យប្រេងកាត ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ៕
...
Read More ទៅមុខថយក្រោយ