
FN ៖ នៅម៉ោង៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយជាពន់ពេកចំពោះការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី។
* សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ព្រះរាជមរណទុក្ខចំពោះការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី។ តាមក្រសួងស្ថាប័ននានា ត្រូវបង្ហូតទង់ជាតិចុះពាក់កណ្តាលដង។
* សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាលចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរាម នរោត្តម បុប្ផាទេវី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសោយទិវង្គតរបស់ព្រះរាម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់នូវធនធានមនុស្សរស់ផ្នែកវប្បធម៌ដ៏សំខាន់របស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាជាចលនារបស់ជាតិយ៉ាងធំ ជាពិសេសនៅពេលមានការប្រកួតកីឡាម្តងៗមានការចូលរួមយ៉ាងច្រើនកុះករពីយុវជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡារីកចម្រើន ត្រូវមានការគាំទ្រ ការលើកទឹកចិត្ត និងការតាំងចិត្តពីកីឡាករផ្ទាល់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនី អត្តពលិកថា ការចាញ់ឈ្នះជារឿងធម្មតា តែកុំឱ្យព្រោះតែភាពចង់ឈ្នះនាំមកនូវភាពអាម៉ាស់។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមផ្តល់ការអប់រំ គឺជាការដោះស្រាយបញ្ហាមួយចំគោលដៅ និងចំបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋផ្តល់ការអប់រំបង់ថ្លៃអាចជួយឱ្យគ្រឹះស្ថានទាំងនោះអាចរស់បាន និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអប់រំ និងឱ្យគ្រឹះស្ថានសិក្សាឧត្តមសិក្សាផ្តល់ការអប់រំបង់ថ្លៃ គឺជាជោគជ័យនៃគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងមានការអភិវឌ្ឍ បើគ្មានការអភិវឌ្ឍការបណ្តុះបណ្តាលមិនមានប្រយោជន៍នោះឡើយ។ ពោលនិស្សិតបញ្ចប់ការសិក្សានឹងអត់មានការងារធ្វើ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសវៀតណាម កាលពីមុនមិនរីកចម្រើន និស្សិតបញ្ចប់ការងារសិក្សាគ្មានការងារធ្វើ។ ក្រោយពេលផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ចធ្វើឱ្យវៀតណាមរីកចម្រើន ជាមួយធនធានមនុស្សដែលមានស្រាប់នោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាញវិជ្ជាជីវៈនៅកម្ពុជាមិនសូវមានអ្នកចាប់អារម្មណ៍ និងមិនចង់ធ្វើ ខណៈជំនាញវិជ្ជាជីវៈមានសារៈសំខាន់សម្រាប់សង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងណាស់ក្នុងការរកទីផ្សារនៅក្រៅប្រទេស តែបែរជាត្រូវក្រុមប្រឆាំងរិះគន់ទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងខាងមុខនេះ សម្តេចនឹងលើកឡើងពីបញ្ហាបញ្ជូនពលករទៅធ្វើការនៅក្នុងប្រទេសនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ ផ្លូវធំៗ និងប្រកបដោយប្រណិតភាពបំផុតមិនធ្លាប់មាននៅកម្ពុជាចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាថ្ងៃនេះ ធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្រុងព្រះសីហនុ ជាការចាប់ផ្តើមសករាជថ្មីនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីហេតុការណ៍នៃការបាក់រលំអគារក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោ បានថ្លែងថា ពេលសម្តេចត្រឡប់ពីប្រជុំនៅថៃហាក់មានសំឡេងមនុស្សស្រែកហៅសម្តេចឱ្យជួយជានិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាពិតជាអស្ចារ្យណាស់នៅពេលសម្តេចអញ្ជើញដល់កន្លែងកើតហេតុ បានចង្អុលចំកន្លែងដែលជនរងគ្រោះនៅក្រោមគំនរអគារនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីបានជួយជនរងគ្រោះទាំងពីរចេញពីគនរអគារសំឡេងនៅក្នុងត្រចៀកសម្តេចក៏បានបាត់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីអញ្ជើញដឹកនាំប្រតិបត្តិការសង្គ្រោះមនុស្សពីគំនរអគារនោះហើយ ដែលធ្វើឱ្យសម្តេចប្រមើលមើលឃើញថា ផ្លូវនៅក្នុងខេត្តព្រះសីហនុប្រើប្រាស់លែងកើតទៀតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវទាំង៣៤ខ្សែនៅក្នុងព្រះសីហនុ ប្រវែងជាង៨៤គីឡូម៉ែត្រនេះ ចំណាយថវិកា២៩៤លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាសាងសង់ផ្លូវនេះ បានពីប្រាក់សន្សំរបស់ជាតិ ហើយប្រាក់នេះមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់សន្សំរបស់ជាតិនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែចំណូលពន្ធគយមួយដែលទទួលបានប្រមាណ ២៥០លានដុល្លារ គឺអាចបើកប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែកម្ពុជារកចំណូលបាន ៥០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ការសប្បាយរីករាយនេះ កើតចេញពីតម្លៃសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស និងសូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានា រួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអធិកអធម្មបំផុត។
សម្តេចតេជោ ក៏បានជូនពរឲ្យការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនី មានសុខសុវត្ថិភាពតាមផ្លូវ ពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណី ដ៏ល្អឯករបស់កម្ពុជាយើង។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ខ្ញុំសូមអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស។ ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃនេះបន្តបង្ហោះសាររៀបរាប់ និងលាតត្រដាងពីការសោកស្តាយ និងទំហំនៃការឈឺចាប់មិនអាចគណនា ចំពោះការបាត់បង់កូនប្រុសជាលើកដំបូងនៃមរតកចំណងស្នេហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបក្នុងរបបនោះ។
បើទោះបីព្រឹត្តិការណ៍នៃការព្រាត់ប្រាស់កូនប្រុសជាទីស្រឡាញ់បានកើតរហូតដល់ជាង៤០ឆ្នាំទៅហើយក្តី តែព្រឹត្តិការណ៍ដ៏សែនឈឺចាប់មិនអាចរសាត់បាត់ពីការចង់ចាំរបស់សម្តេចតេជោនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះរៀបរាប់បង្ហាញការឈឺចាប់ និងការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាននេះរៀងរាល់ថ្ងៃទី១០ ខែវិច្ឆិកា ដែលជាថ្ងៃនៃការស្លាប់របស់ទារក «ហ៊ុន កំសត់»។ ប៉ុន្តែដោយសារតែឆ្នាំនេះថ្ងៃទី១០ ខែវិច្ឆិកា ចំថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចយកមកបង្ហោះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះជំនួសវិញ។
ជាមួយនឹងការដាក់ចំណងជើងសំណេរថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «អាស្រ័យដោយឆ្នាំនេះថ្ងៃ១០ វិច្ឆិកា ត្រូវចំថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ខ្ញុំមិនចង់យករឿងឈឺចាប់របស់ខ្ញុំរៀបរាប់នាថ្ងៃសប្បាយរីករាយនោះឡើយ។ ដូចនេះខ្ញុំជ្រើសរើសយកថ្ងៃ៨ វិច្ឆិកា ដើម្បីបង្ហោះអត្ថបទដែលខ្ញុំបង្ហោះជារៀងរាល់ឆ្នាំជំនួសវិញ»។
ខាងក្រោមនេះជាសំណេរដើមទាំងស្រុងបង្ហាញពីព្រឹត្តិការណ៍នៃការស្លាប់របស់ទារក «ហ៊ុន កំសត់» និងការរៀបរាប់ពីទំហំចិត្តនៃក្តីឈឺចាប់ដ៏សែនធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់កូនដំបូង។ សំណេរនេះតែងតែបង្ហោះរៀងរាល់ឆ្នាំនៅក្នុងថ្ងៃខួបនៃការស្លាប់របស់ទារក «ហ៊ុន កំសត់»។
កូនប្រុសដ៏កំសត់របស់ពុកនៅសល់តែ២ថ្ងៃទៀតគឺដល់ខួប ៤៣ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។
ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក...Read More

FN ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែតុលា និងវិច្ឆិកា គឺជាខែដែលប្រមូលផ្តុំដោយការងារ។ ក្នុងនោះមានចូលរួមប្រជុំអាស៊ាននៅថ្ងៃ ពាក់ស្បែកជើងតាំងពីព្រឹក រហូតដល់យប់។ សម្តេចតេជោថ្លែងថា ការងារដ៏មមាញឹកនេះបើមិនមានការហ្វឹកហាត់លុតដំពីក្មេងទេ ប្រហែលរត់មិនរួចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដែលបានប្រារព្វឡើងយ៉ាងឱឡារិកនាពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងផែនការ ដែលបានរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំឯកសារ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដ៏មានសារៈសំខាន់នេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំញេះក្រសួង-ស្ថាប័នញក់ព័ន្ធ, គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ, សង្គមស៊ីវិល និង វិស័យឯកជន ជាពិសេសកម្មវិធីអភិវឌ្ឍ សហប្រជាជាតិ (UNDP) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និង មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) ដែលបានសហការគ្នាផ្តល់ការគាំទ្រយ៉ាងសកម្ម, ទាំងផ្នែកបច្ចេកទេស និង...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។
សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ស្របពេលដែលបញ្ហាប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំបន់កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជឿនលឿននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន។ ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជានៅក្នុងបញ្ហាប្រទេសអាស៊ាន បានជំរុញឱ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជកម្ម និងការវិនិយោគក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមរយៈចរន្តនៃទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិធ្វើឱ្យកើតនូវ «អំពើជួញដូវមនុស្ស» ជាយថាហេតុនៅក្នុងបញ្ហាប្រទេសសមាជិកអាស៊ាន រួមទាំងបញ្ហាប្រទេសនៅក្នុងតំបន់ផងដែរ។
* សម្តេចតេជោ បានថ្លែងថា ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាពស្វែងរកការងារនៅក្នុងស្រុក និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើតឱ្យមាន «អំពើជួញដូរមនុស្ស» ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក និងកុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេសសមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អំពើជួញដូរមនុស្ស» នៅកម្ពុជាបច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនុវត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងខ្ជាប់ខ្ជួន។...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ជប៉ុន ដែលចង់បង្កើតឱ្យមានកិច្ចសន្ទនារវាងអាស៊ាន និងជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា កិច្ចសន្ទនានេះ គឺជារឿងដ៏មួយ ដើម្បីឱ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើពង្រឹងមូលនិធិនៅក្រមក្របខណ្ឌសមាហរណកម្មអាស៊ាន-ជប៉ុន សម្រាប់បម្រើឱ្យការងារពាកព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រដល់គំនិតរបស់ជប៉ុនក្នុងការបង្កើតឱ្យមានកិច្ចសន្ទនារវាងអាស៊ាន និងជប៉ុន លើបដិវត្តន៍ឧស្សាហកម្មទី៤ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិ ឆ្នាំ២០១៩ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តជប៉ុន ឱ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌលផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ ត្រូវបានធ្វើឡើងរវាងថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលរបស់អាស៊ានទាំង១០ ជាមួយលោក អាបេ សិនហ្សូ នាយករដ្ឋមន្ត្រីជប៉ុន ដោយពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេលជាង២២ឆ្នាំកន្លងទៅ។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន-ជប៉ុន មានសេចក្តីសោមនស្សរីករាយដោយបានឃើញ កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន មានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានសំដែងការពេញចិត្តចំពោះភាគីជប៉ុន បានគាំទ្រក្នុងការពង្រឹងការតភ្ជាប់អាស៊ាន-ជប៉ុន ដែលមានសារសំខាន់ជាសារវន្តដល់ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-ជប៉ុន ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។
មេដឹកនាំអាស៊ាន ក៏បានសំដែងការកោតសរសើរដល់ភាគីជប៉ុន ចំពោះការបន្តគាំទ្រដល់ការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ២០១៦-២០២០ ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ព្រមទាំងរបៀបវារ:អង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ទៅកាន់មេដឹកនាំជប៉ុនថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវគោលដៅផែនទីចង្អុលទិសសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្ត២០២១-២០២២ ដោយរួមបញ្ចូលផងដែរ នូវការចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅ។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ជប៉ុន ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមនឹងមេដឹកនាំប្រទេសសមាជិកដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) រួមមានប្រទេសអាស៊ាន និងចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញ៉ូវហ្សេឡេន ឥណ្ឌា និងអាមេរិកនោះ បានឯកភាពបង្កើតឱ្យមានកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងត្រូវចុះហត្ថលេខានៅឆ្នាំ២០២០ខាងមុខ ពេលវៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។
ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣ នៅថ្ងៃរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។
RCEP ជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចដែលបង្កើតឡើងក្នុងការដោះស្រាយបញ្ហាលំបាកៗ ដូចជាពាណិជ្ជកម្មឌីជីថល កំណែទម្រង់បទបញ្ញត្តិបើកចំហរពាណិជ្ជកម្ម និងការចល័តនៃពលករជំនាញជាដើម។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេស RCEP បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រី RCEP និងក្រុមការងារ ដែលបានសម្រេចនូវកិច្ចព្រមព្រៀង RCEP មួយ ដែលមានលក្ខណ:ទំនើបទូលំទូលាយប្រកបដោយគុណភាពខ្ពស់ និងជាពិសេសបានផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយឡែកសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។
មេដឹកនាំទាំងអស់ បានចាត់ទុកដែរថា ការសម្រេចបានកិច្ចព្រមព្រៀង RCEP នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វីកទាំងមូល បន្ទាប់ពីថ្នាក់ដឹកនាំ RCEP បានប្រកាសឱ្យបើកការចរចាជាផ្លូវការនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ ទោះបីជានៅមានបញ្ហាបច្ចេកទេសខ្លះ ដែលត្រូវបញ្ចប់មុននឹងឆ្លងនីតិវិធីផ្ទៃក្នុង សម្រាប់ការចុះហត្ថលេខានៅប្រទេសវៀតណាម នៅឆ្នាំ២០២០ខាងមុខ។
ផ្អែកលើការអនុវត្តនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងឧបសម្ព័ន្ធនានា RCEP នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដើម្បីជំរុញ និងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា និងការវិនិយោគ។ បន្ថែមពីនេះ ការសម្រេចបានកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយដ៏មុតស្រួចទៅកាន់ពិភពលោកបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំនៃប្រទេស RCEP ក្នុងការគាំពារសកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហរ ដែលជាកម្លាំងចលករដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និងឯកតោភាគីនិយម។
ដូចគ្នានឹងមេដឹកនាំអាស៊ានដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ទោះបីជាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានតម្រូវការ មានការកែច្បាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ច...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្រោមយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វីក ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់។
ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំប្រទេសតាមដងទន្លេមេគង្គទាំង៥ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ខណ:ពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ដូចពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានការរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលមេង្គ-ជប៉ុនលើកទី១១នេះ មេដឹកនាំនៃប្រទេសមេគង្គ-ជប៉ុន បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនឹងវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងចន្លោះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០។ មេដឹកនាំនៃប្រទេសមេគង្គ បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីថៃ ដែលបានរៀបចំឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១ ដ៏មានសារសំខាន់នេះ។
មេដឹកនាំទាំងអស់ ក៏បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលតាមរយៈសសរស្តម្ភទាំងបីរបស់យុទ្ធសាស្រ្តទីក្រុងតូក្យូ ឆ្នាំ២០១៨ រួមមានការតភ្ជាប់រស់រវើក និងមានប្រសិទ្ធភាពសង្គមដែលផ្តោតលើមនុស្សជាចម្បង និងការសម្រេចបាននូវមេគង្គបៃតង បានផ្តល់ជាថាមពលបន្ថែមសំដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់ និងប្រែក្លាយអនុតំបន់មេគង្គ្ឱ្យទៅជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចសកល។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១១នេះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានអបអរសាទរចំពោះជប៉ុន ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលលើកទី១៤ នៅអូសាកា ដែលបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរៀបចំរបៀបវារ:សកល៕
...
Read More
FN ៖ មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសថៃ បានមើលឃើញថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ការគូសបញ្ជាក់របស់មេដឹកនាំអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក បានធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ពិសេសក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមកិច្ចពិភាក្សាជាពិសេសលើ «ការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងពិធីសោយក្រយ៉ា និងទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិនិត្យលើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាពជាដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃ ការទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសពាក់ព័ន្ធ បានគូសបញ្ជាក់ជាពិសេសពីវឌ្ឍនភាព គួឱ្យកត់សម្គាល់របស់អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកប ដោយចីរភាព រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៉ីគោលនយោបាយជាតិនានា ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
មេដឹកនាំទាំងអស់ បានគូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និងជាបុព្វលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រប់ដណ្តប់លើគ្រប់វិស័យ ការខិតខំសម្រេចបានគោលដៅទាំងនេះ ពិតជាត្រូវការនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈម ដ៏ធំមួយរបស់ពិភពលោក ដែលកំពុងតែបង្កជាបញ្ហាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
បញ្ហាទាំងនេះតម្រូវឲ្យមានការចូលរួមដោះស្រាយពីគ្រប់ប្រទេសទាំងអស់ ក៏ដូចជាត្រូវការនូវភាពបុរេសកម្ម របស់អង្គការសហប្រជាជាតិ នៅក្នុងការជំរុញអនុវត្តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រោងនានា ដែលបានឯកភាពគ្នារួច។ ការកើនឡើងនូវភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក ពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារគោលនយោបាយគាំពារនិយម សង្រ្គាមពាណិជ្ជកម្ម និងការរំលោភលើគោលការណ៍ពហុភាគីនិយមជាដើម បានក្លាយជាឧបសគ្គដ៏ធំក្នុងកិច្ចប្រឹងប្រែងឈានទៅសម្រេចបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសម្រាប់ប្រទេសដែលមានការ អភិវឌ្ឍតិចតួច។
មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនា បានគូសបញ្ជាក់ថា ត្រូវតែរួមគ្នាធានាថា...Read More

FN ៖ កិច្ចប្រជុំកំពូល (ពេញអង្គ)របស់អាស៊ានលើកទី៣៥ បានប្រារព្វពិធីបើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៉ីផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ។ ពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមជាទីបំផុត។
ព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងលោកអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់សាជាថ្មី អំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឱស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។
មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។
មេដឹកនាំអាស៊ាន ក៏បានទន្ទឹងរង់ចាំនូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ នៃផែនការលម្អិតខាងលើ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២០។
មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹ:ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ានបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀត នូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contracting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានេះ។
មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន...Read More
ទៅមុខថយក្រោយ