ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យ ២,៥៨៨នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយដែលនៅថ្ងៃនេះកម្ពុជាទទួលបានធនធានមនុស្សបន្ថែមលើវិស័យសុខាភិបាល គ្រាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើគោលនយោបាយគាំពារសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៩៨ថ្ងៃចាប់ពីពេលអនុវត្តន៍ ស្ត្រី និងកុមារមកពីគ្រួសារក្រីក្រ ជាង១០ម៉ឺនករណីហើយ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាប្រមាណ១០ពាន់លានរៀលហើយ សម្រាប់ឧបត្ថម្ភដល់ស្ត្រី និងកុមារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាប្រមាណ៥៥ពាន់លានរៀលហើយ សម្រាប់កម្មការិនីដែលឆ្លងទន្លេមានជាង ១០ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចទទួលយកបានឡើយចំពោះការលើកឡើងថា គ្រូពេទ្យ៩០ភាគរយមិនល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែយកមកគិត និងពិចារណាចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនលើបញ្ហាគ្រូពេទ្យ ហើយត្រូវធ្វើការកែលំអរនូវអ្វីដែលប្រជាពលរដ្ឋលើកឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងមោទនភាពមួយសម្រាប់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានវិវឌ្ឍន៍ពីស្ថានភាពដ៏លំបាក មកកាន់ស្ថានភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំសិក្សា១៩៨០-១៩៨១ ដល់ឆ្នាំ ២០១៨-២០១៩ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលនិស្សិតចំនួន ២៧,៥៥៩នាក់។

* សម្តេចតេជោ ហ៊ុន...Read More


ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ៖

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអាក់ខានកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំងកម្មវិធីផ្សេងៗក្នុងប្រទេសកម្ពុជាផង ដោយសារតែស្ថានភាពជំងឺរបស់ម្តាយក្មេក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានភាពរីករាយចំពោះសាកលវិទ្យាល័យ CUS ដែលមិនត្រឹមតែមានទីតាំងក្នុងរាជធានីភ្នំពេញទេ តែក៏មានទីតាំងនៅខេត្តចំនួន៦ផ្សេងទៀត ជាការជួយសម្រួលដល់ការសិក្សារបស់និស្សិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យសាកលវិទ្យាល័យ CUS ដែលបានប្រឹងប្រែងវិនិយោគពង្រីកសាខាទៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នបានដើរចេញឆ្ងាយហើយពីស្ថានភាពអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យគ្រឹះស្ថានអប់រំពង្រឹងនូវគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សាកលវិទ្យាល័យ CUS ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេច ដើម្បីសម្តេចបានផ្តល់លទ្ធភាពជូននិស្សិតក្រីក្របានសិក្សារៀនសូត្រ។ មកដល់ពេលបច្ចុប្បន្នសាកលវិទ្យាល័យបានផ្តល់អាហារូបករណ៍ជូនសម្តេចចំនួន ១,៤៧៦កន្លែង។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់សិស្ស និស្សិតកុំធ្វើឱ្យឪពុកម្តាយខកបំណង ហើយត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន...Read More


ទូតសហភាពអឺរ៉ុប អះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូសម្រាប់ការអភិវឌ្ឍនៅកម្ពុជា

FN ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី កាមែន ម៉ូរីណូ (Carmen Moreno) បានថ្លែងអះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូដ៏ស្អិតល្មួតជាមួយនឹងកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចេរភាព។

ការបញ្ជាក់របស់លោកស្រី កាមែន ម៉ូរីណូ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសំដែងការភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ លោកបានលើកឡើងថា កម្ពុជា មានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រង ធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាពជាដើម។

លោកស្រី បានលើកឡើងទៀតថា សមិទ្ធផលដែលកម្ពុជាកំពុងមាននេះ គឺទទួលបានមកពីសុខសន្តិភាព និងស្ថេរភាព។ សុខសន្តិភាពស្ថេរភាពនេះ គឺជាមូលដ្ឋានចាំបាច់សម្រាប់អនាគតកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។

លោកស្រី បានសង្កត់ធ្ងន់ថា លោកស្រីពិតជាមានមោទនភាពក្នុងការបន្តជាដៃគូរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនូវអ្វីដែលលោកស្រីបានលើកឡើង។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលលោកស្រីបានលើកឡើង គឺជាមូលដ្ឋានមួយ ដែលកម្ពុជា និងសហភាពអឺរុប អាចបន្តធ្វើការរួមគ្នា ពង្រឹងទំនាក់ទំនងជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានជួយកម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម។ សម្តេចតេជោ បានស្នើទៅលោកស្រីឯកអគ្គរដ្ឋទូត ពិចារណាប្រើមូលដ្ឋាន ដែលបានសហការគ្នាកន្លងមកបន្តទៅទៀត ដើម្បីស្វែងរកនូវអ្វី ដែលអាចធ្វើការរួមគ្នាបន្តទៀត ក្នុងន័យជាដៃគូផង និងពង្រឹងពង្រីកទំនាក់ទំនង រវាងសហគមន៍អឺរ៉ុប...Read More


ទូតចប់អាណត្តិរបស់អូស្ត្រាលី ស្ញប់ស្ញែងចំពោះការរីកចម្រើននៅកម្ពុជា និងសន្យាជួយធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរ

FN ៖ លោកស្រី អែនជែលឡា ខកខូរិន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងារពីប្រទេសកម្ពុជាក្នុងពេលខាងមុខដ៏ខ្លីនេះ បានបង្ហាញការស្ញប់ស្ញែងចំពោះការរីកមច្រើននៅកម្ពុជា និងបានអះអាងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរថែមទៀត។

ការបញ្ជាក់របស់លោកស្រី អែនជែលឡា ខកខូរិន បានធ្វើឡើងក្នុងពេលលោកស្រីអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះនៅវិមានសន្តិភាព។

យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនាព្រឹកមិញនេះ លោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិ អែនជែលឡា ខកខូរិន បានរំលឹកថា លោកស្រី ធ្លាប់បានមកកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៣ និង១៩៩៤ ដែលពេលនោះរាជធានីភ្នំពេញ ជាតំបន់រហោឋានមួយ។

ប៉ុន្តែរាជធានីភ្នំពេញនាពេលបច្ចុប្បន្នក្នុងកែវភ្នែករបស់លោកស្រី ជារាជធានីមួយស្រស់បំព្រង មានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលនឹកស្មានមិនដល់នោះឡើយ។ នេះជាការលើកឡើងរបស់លោកស្រី អែនជែលឡា ខកខូរិន ហើយត្រូវបានដកស្រង់សម្តីមកបញ្ជាក់បន្ថែមដោយលោក អ៊ាង សុផល្លែត។

ក្រៅពីសរសើរដល់ភាពរីកចម្រើនរបស់កម្ពុជាហើយនោះ លោកស្រី អែនជែលឡា ខកខូរិន ក៏បានបង្ហាញភាពរីករាយផងដែរ ដែលប្រទេសអូស្ត្រាលីរបស់លោកស្រី បានក្លាយទៅជាប្រទេសមួយបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

លោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិការងារនៅកម្ពុជារូបនេះ ក៏បានអះអាង និងគូសបញ្ជាក់ដែរថា ប្រទេសអូស្ត្រាលី ក៏ដូចជារដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយធ្វើឱ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ និងធំធាត់ថែមទៀត។ អូស្ត្រាលី ក៏ត្រៀមរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រី អែនជែលឡា ខកខូរិន ដែលក្នុងបេសកកម្មការងារនៅប្រទេសកម្ពុជា បានរួមចំណែកយ៉ាងច្រើនធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗរវាងកម្ពុជា និងអូស្ត្រាលី។ ជាពិសេសលោកស្រី បានជំរុញឱ្យមានកិច្ចប្រជុំកំពូលនៅប្រទេសអូស្ត្រាលី, ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់យុវជន និងជំរុញឱ្យមានការនាំចូលទំនិញរហូតដល់ទៅជាង៩៧ភាគរយ ពីកម្ពុជា ទៅអូស្ត្រាលីជាដើម។

សម្តេចតេជោ បានលើកឡើងថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ គឺជាមូលដ្ឋានដ៏ល្អមួយអាចលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងបន្ថែមទៀត...Read More


សម្តេចតេជោ ហ៊ុន សែន ឆ្លៀតចូលសួរសុខទុក្ខមន្រ្តីនគរបាលចរាចរខេត្តកណ្តាលម្នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវរថយន្តបើកបុកពេលកំពុងបញ្ជាចរាចរណ៍

FN ៖ ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញភារកិច្ចបញ្ជាចរាចរណ៍ជូនថ្នាក់ដឹកនាំ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលមកសួរសុខទុក្ខមន្រ្តី នគរបាលរបស់យើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ដែលត្រូវរថយន្តបើកបុកកាលពីយប់មិញ ពេលកំពុងឈរការពារក្បួន។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ជូនថា នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ។ លោកស្នងការ បានចាត់ទុកថា នេះជាកាយវិកាមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។

បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលពេទ្យថតពិនិត្យលទ្ធផលបានបង្ហាញថា នៅផ្នែកលលាដ៏ក្បាលរបស់ជនរងគ្រោះស៊្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ...Read More


សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អគារសិក្សាជូនលោកគ្រូ អ្នកគ្រូ និងសិស្សនៅសាលាអូរជុញ ខេត្តព្រះវិហារ ក្រោយមានកូនសិស្សរៀនក្រោមដើមឈើ

FN ៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អគារសិក្សាជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

លោកទេរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ជូនថា ក្រោយការចុះពិនិត្យផ្ទាល់ជាក់ស្តែង និងរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចមក លោកទាំង២ក៏សម្រេចផ្តល់ជូននូវ អគារមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការមួយ និងក្លោងទ្វាររបងផងដែរ។

នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ហើយសាងសង់អគារសិក្សាជាបន្ទាន់ជូនពួកគេ។

បទបញ្ជា និងការផ្ដល់អគារសិក្សារបស់ប្រមុខនៃរាជរដ្ឋាភិបាល ខាងលើនេះ បានកើតឡើងភ្លាមក្រោយពីមានព័ត៌មាន និងរូបភាពសិស្សានុសិស្សមួយក្រុម នៃសាលាបឋមសិក្សាអូរជុញក្រាល កំរាលតង់រៀនក្រោមដើមឈើ ក៏ដោយសារពួកគេខ្វះបន្ទប់សិក្សា ហើយរូបភាពទាំងនេះត្រូវបានគេបង្ហោះ និងចែករំលែកនៅតាមបណ្ដាញសង្គម Facebook។

ក្រោយទទួលបទបញ្ជាភ្លាម លោកទេសរដ្ឋមន្ត្រី គន់ គីម រួមជាមួយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែង នៅក្នុងបរិវេណសាលាបឋមសិក្សាអូរជុញ។

បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម ក្រោយសួរនាំបានបង្ហាញថា សាលាមានសិស្សសរុប...Read More


សម្តេចតេជោ ហ៊ុន សែន បន្តលុបចោលកម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីថែទាំម្តាយក្មេក ក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តប្រកាសលុបចោលកម្មវិធីមួយចំនួនទៀត សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីនៅថែទាំម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា៖ «ស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកខ្ញុំ, ខ្ញុំបន្តលុបចោលការចូលរួម កម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដោយប្រគល់ជូនឧបនាយករដ្ឋមន្រ្តីមួយចំនួន ចូលរួមជំនួសព្រោះកម្មវិធីនេះ មិនអាចលើកពេលរង់ចាំវត្តមានរបស់ខ្ញុំបានឡើយ»។

សម្តេចមានប្រសាសន៍បន្តថា សប្តាហ៍ក្រោយសម្តេចត្រៀមទទួលអគ្គរដ្ឋទូតបរទេសពីររូប គឺអភិបាលក្រុងប៉ារីសមួយរូប និងអគ្គលេខាធិការនៃសមាគមប្រទេសនិយាយភាសាបារាំងមួយរូបប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា បើទោះជាសម្តេចមិនបានបង្ហាញមុខជាសាធារណៈ នៅក្នុងការប្រជុំទាំងនៅក្រៅប្រទេស និងកម្មវិធីនានានៅក្នុងប្រទេសក៏ដោយ ក៏សម្តេចនៅតែបន្តដោះស្រាយការងារជាការពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខានឡើយ បើទោះបីសម្តេចអត់ងងុយ និងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា «ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយក្មេកខ្ញុំតទៅទៀត ព្រោះពុំមានពេលផ្សេងទៀត ដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិ នឹងយោគយល់ដល់ការលំបាករបស់ខ្ញុំ និងយល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៏លំបាកនេះ។ ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំ ដោយមិនបានលានោះឡើយ។

សម្តេចក៏សូមអរគុណឧបនាយករដ្ឋមន្ត្រីនានា ដែលបានធ្វើជាតំណាងសម្តេច ទៅចូលរួមក្នុងការប្រជុំទាំងក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រកាសលុបចោលដំណើរទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់៕

...Read More

សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលដំណើរទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចប្រកាសលុបចោលដំណើរទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់។

នៅតាម Facebook របស់សម្តេចតេជោនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់នឹងពិនិត្យឃើញថា ពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញ ទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។

ដោយបំពេញភារៈកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៉ិន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។

ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។

សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលប់ចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយា និងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណដែលជាការជូនដំណើរ ចុងក្រោយដែលគ្មានថ្ងៃវឹលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់»៕

...Read More

ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតដ៏ពិសេសមួយជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបបទេ

FN ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ។

លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានសន្តិភាព។

លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាននាំលិខិតផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកជូនសម្តេចតេជោ ហ៊ុន សែន។

លោកអះអាងយ៉ាងដូច្នេះថា៖ «ក្នុងលិខិត(ទី១)នេះ ចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមានគោលបំណង ចង់ធ្វើយ៉ាងណាឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា នៅតែបន្តប្រសើរឡើងថែមទៀត និងកើនឡើងថែមទៀត។ នេះចំណុចទីមួយដែលសំខាន់»។

លោកបានបន្តថា ក្នុងលិខិតនោះ លោកត្រាំ បានបញ្ជាក់ជូនសម្តេចតេជោយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការគាំទ្រកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាព ប្រទេសកម្ពុជា និងជួយកម្ពុជា ក្នុងការការពារអធិបតេយ្យកម្ពុជា ជាពិសេសទៀតក្រៅពីអធិបតេយ្យភាពនេះអ្វីដែលសំខាន់គឺ ដូចពីមុនមក គឺសហរដ្ឋអាមេរិកបញ្ជាក់ថា មិនមានការគាំទ្រឱ្យដូររបបនោះទេ នៅក្នុងប្រទេសកម្ពុជា។ ជាពិសេសទៀតអ្វីដែលសំខាន់ នឹងបន្តធ្វើការជាមួយគ្នា»។

ក្នុងលិខិតនោះលោក ដូណាល់ ត្រាំ បានពន្យល់ សម្តេចតេជោ ហ៊ុន សែន ថា មានចំណុចវិជ្ជមានជាច្រើន ក្នុងទំនាក់ទំនងទ្វេភាគី ប៉ុន្តែក៏មានចំណុចដែលភាគីទាំងពីរត្រូវខិតខំបន្តធ្វើការជាមួយគ្នា។

នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតមកផ្ទាល់។ សម្តេចបានបន្តថា ពីមុនមកមិនដែលសរសេរលិខិតមកផ្ទាល់បែបនេះទេ។

លោក កៅ គឹមហួន...Read More


ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំក្រោយ

FN ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះលិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា លិខិតទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក។
លោកអះអាងថា៖ «អ្វីដែលសំខាន់ក្នុងលិខិតនេះ ឯកឧត្តម ប្រធានាធីបតីដូណាល់ត្រាំ បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ហើយដោយសារតែអាមេរិក ជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ាន អញ្ចឹងសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងជំនួបនេះថា សម្តេចគាំទ្រគំនិតផ្តួចផ្តើម នូវកិច្ចប្រជុំពិសេស នៅសហរដ្ឋអាមេរិកនេះ»។

លោកអះអាងថា នៅក្នុងជំនួបនោះ សម្តេចតេជោបានជម្រាបទៅអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា ដោយសារអាស៊ាន និងអាមេរិក មានកិច្ចសហប្រតិបត្តិការច្រើនគ្រប់វិស័យ ហើយសម្តេចគាំទ្រដល់កិច្ចប្រជុំនេះពេញទំហឹងដើម្បីផលប្រយោជន៍ទាំងសង្ខាង ជាពិសេសផលប្រយោជន៍តំបន់អាស៊ាន ហើយសម្តេចអះអាងថា សម្តេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីបានការគាំទ្រជាឯកច្ឆ័ន្ធ ចំពោះការរៀបចំកិច្ចប្រជុំនៅពេលខាងមុខនេះ។

លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានអះអាងថា «គោលជំហរសម្តេចមានការច្បាស់លាស់ គឺសម្តេចគាំទ្រណាស់ ក្នុងការធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្រ្ត អាស៊ាន-អាមេរិក បន្តរីកចម្រើន ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក»។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្តថា៖ កិច្ចប្រជុំអាស៊ាន-អាមេរិក ជាឱកាសមួយដ៏ល្អសម្រាប់អាស៊ានក្នុងការបន្តធ្វើការងារជាមួយ សហរដ្ឋអាមេរិកសម្រាប់ផលប្រយោជន៍តំបន់។

បន្ថែមលើសពីនោះទៀត លោក កៅ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានចូលរួម ពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា ដែលបានផ្តល់វិភាគទាន សម្រាប់ការសាងសង់ «អគារឥន្ទ្រទេវី» ដែលនឹងបញ្ចប់នៅឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលារបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីមុនដោយសារតែគ្មានទីតាំងសម្រាប់ធ្វើស្នាក់ការអ៊ុនតាក់ ប្រទេសធំទាំង៥ បានចង់ស្នើសុំជួលទីតាំង រាជបណ្ឌិត្យសភា តែត្រូវបានសម្តេចបានឆ្លើយតបថា បើចង់បានសម្តេចសុំលាលែងពីតំណែង មុនពេលនិស្សិតបាតុកម្មប្រឆាំងសម្តេច។

* សម្តេចតេជោ ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជា កំពុងសាងសង់អគារធំមួយដែលមានទំហំ ៥៤០០០ម៉ែត្រ (ទំហំប្រហែលវិមានសន្តិភាព) ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្នំពេញកាលពីសម័យមុន គឺភ្នំពេញមានផ្ទៃត្រឹមតែ៣០០គីឡូម៉ែត្រការ៉េទេ ប៉ុន្តែឥឡូវឡើងដល់ ៦០០គីឡូម៉ែត្រការ៉េ។

* សម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (2nd ASIA PACIFIC SUMMIT) ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបាន ត្រូវបានបំពាក់ជូនដោយផ្ទាល់ ពីសំណាក់លោកស្រីបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ផ្តើមចេញពីស្នាដៃនៃការដឹកនាំ ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែក កសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស និងពានរង្វាន់ជាច្រើនពីសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិនានា។ ចាប់ពីអំឡុងឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្រកិត្តិយស, មេដាយកិត្តិយស និងពានរង្វាន់នានាជាច្រើន។

អង្គការសហព័ន្ធសន្តិភាពសកល (UPF) ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ បានប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតប ចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ មានអ្នកចូលរួមប្រមាណជាង៨០០នាក់ រួមមានថ្នាក់ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល...Read More


ទៅមុខថយក្រោយ