សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរយោគយល់គ្នាក្នុងការធ្វើចរាចរណ៍ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០៦ ដល់០៨ ខែមករា ឆ្នាំ២០១៧ ឲ្យបានគ្រប់ៗគ្នា។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ គឺធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ ០៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
Facebook សម្តេចតេជោ ដដែលបន្ថែមថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
១៖ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិថ្ងៃជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពត (៧ មករា ១៩៧៩ – ៧ មករា ២០១៧)
២៖ ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។
៣៖ ដើម្បីបង្ហាញដល់សាធារណជន និង មហាជនស្វែងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសារអំពាវនាវឲ្យដឹងថា «សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា! ជយោកងទ័ពជាតិកម្ពុជា!»៕
...Read MoreFN ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ គឺជាខួប ៤១ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០១៧) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។
អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។
ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការ ជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។ រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះប្រជាពលរដ្ឋមួក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ទើបកាត់ផ្តាច់ពីខេត្តកំពង់ចាម) ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋានរបស់សម្តេចវិញ។
នៅរាត្រីទឹកឃ្មុំ ជាពេលដែលមានភ្លៀងធ្លាក់យ៉ាងជោកជាំ រហូតមកដល់បច្ចុប្បន្នផ្ទះ និងគ្រែ ទីកន្លែងដែលសម្តេចបានផ្សំដំណេកបានរក្សាទុកនៅឡើយ។
មានគូស្រករខ្មែរជាច្រើនត្រូវបានរៀបចំឡើង និងផ្គូរផ្គងដោយខ្មែរក្រហមទាំងពួកគេមិនបានស្រឡាញ់គ្នា លុះក្រោយពេលរបបខ្មែរក្រហម ត្រូវវាយបំបែកនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ មានគូស្រករខ្លះ ក៏បានសុំបែកគ្នាទៅវិញ។ ដោយស្នេហាសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកើតចេញពីបេះដូង និងមានប្រវត្តិជូរចត់យ៉ាងច្រើននោះ នៅតែស្ថិតស្ថេរជាអមតៈ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ក្នុងប្រទេសមានសង្រ្គាមនេះ សម្តេចទាំងពីរទទួលបានបុត្រចំនួន៦រូប តែមួយរូបត្រូវបានស្លាប់ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះគឺ «ហ៊ុន កម្សត់»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ទោះបីចំណងអាពាហ៍ពិពាហ៍កើតឡើងក្នុងកាលៈទេសៈកម្សត់យ៉ាងណាក៏ដោយឲ្យតែ ចេះថែរក្សាចំណងអាពាហ៍ពិពាហ៍នោះនឹងស្ថិតស្ថេរជារៀងរហូត។
ខាងក្រោមជាប្រវត្តិស្នេហ៍ដ៏ផ្អែមល្ហែមផង និងជូរចត់ផងក្នុងគ្រាស្រុកមានសង្រ្គាមរវាងសម្តេចតេជោ ហ៊ុន សែន...Read More
សូមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ
កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទ ផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត នៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ ប្រសិនបើបងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយះពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែ មករា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧ (៦ ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕
*** ឬអាចឆែកពិនិត្យឈ្មោះក្នុង Website នេះ http://www.voterlist.org.kh/
...Read More
FN ៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍តាមរយៈ Facebook ថា នៅប្រទេសកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តអំពើខុសច្បាប់ ហើយត្រូវបានតុលាការកាត់ឲ្យជាប់ទោសទៅតាមច្បាប់របស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់នៅលើ Facebook របស់សម្តេចនារសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «សូមក្មួយមើលឱយច្បាស់ នៅកម្ពុជាអត់មាន អ្នកទោសនយោបាយទេ មានតែអ្នកនយោបាយ ប្រព្រឹត្តខុសច្បាប់ហើយជាប់ទោសទៅតាមច្បាប់។ គុកសំរាប់ដាក់អ្នកមានទោស។ នៅស្រុកខ្មែយើងមាន អ្នកនយោបាយច្រើនណាស់ ហេតុអីបានអ្នកនោះមិនជាប់គុក? មកពីគេអត់ធ្វើអ្វីខុសច្បាប់ បានអត់ជាប់គុក។ ចំណុចនេះកាន់តែបង្ហាញថា កម្ពុជាអត់មាន អ្នកទោសនយោបាយទេ តែមានអ្នកនយោបាយ ធ្វើខុសច្បាប់ហើយជាប់គុក»។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងតាមរយៈ Comment នៅលើ Facebook របស់សម្តេចនៅរសៀលថ្ងៃនេះ បន្ទាប់ពីមាន Account Facebook មួយមានឈ្មោះ Pheara JP បានសរសេរថា៖ «សូមលោកពូជួយធ្វើបុណ្យចែកទានដល់ក្រុមគ្រួសារខ្មែរទាំងអស់ ពិសេសទៅទៀត ព្រះយេសូវគ្រីស និងប្រទានពរលោកពូនិង…………ឲ្យលោកពូបានដោះលែងអ្នកទោសនយោបាយទាំងអស់ ឲ្យបានទៅជួបជុំក្រុមគ្រួសារប្តី ប្រពន្វកូនចៅគេ ដែលបានកំពុងយំខ្លោចចិត្ត នឹងកំពុងរងចាំអ្នជាទីស្រលាញ់វិញផងក្នុងឪកាសដ៌ពិសេសនេះ។ សេចក្តីមេត្តាករុណា និងការអភ៌យទោសអោយគ្នា ទៅវិញទៅមកជាបញ្ញាតិរបស់ព្រះគ្រីស»។
សូមជំរាបថា នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីស្ថានភាពនយោបាយនៅកម្ពុជា ហើយជាញឹកញយនៅតាមវេទិកាសាធារណៈនានា សម្តេចតែងតែលើកឡើងថា អ្នកនយោបាយទាំងឡាយដែលអ្នកមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ នោះមិនត្រូវបានជាប់គុកទេ ប៉ុន្តែបច្ចុប្បន្នមានតែអ្នកនយោបាយដែលប្រព្រឹត្តិអំពីល្មើសច្បាប់ ទើបត្រូវបានតុលាការផ្តន្ទាទោសតាមច្បាប់៕
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរលើក Facebook របស់សម្តេចដោយបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទីប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ (ថ្ងៃទី០៥ ខែមករា ១៩៧៦-ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧) នៃថ្ងៃប្រជុំជួររៀបការរបស់សម្តេចជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងមានគូស្វាមីភរិយា១២គូផ្សេងទៀត ក្នុងរបស់ ប្រល័យពូជសាសន៍ប៉ុលពត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កូនៗរបស់សម្តេចស្ទើរតែទាំងអស់ បានរៀបការនៅក្នុងខែមករានេះដែរ ខណៈដែលប្រជាជនកម្ពុជាក៏រួចចាកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងខែមករា នេះផងដែរ។
លើសពីនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់ជនរួមជាតិ សូមឲ្យខែមករា ឆ្នាំសកលថ្មីនេះ នាំមកនូវជោគជ័យថ្មី សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ ១៣គូ របស់ខ្ញុំនិងភរិយា (៥មករា១៩៧៦ – ៥មករា២០១៧)។ ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ ក្នុងគ្រាកលយុគ្គ រួចមកហើយ។
កូនៗខ្ញុំស្ទើរតែទាំងអស់រៀបការ នៅក្នុងខែមករានេះដែរ ហើយប្រជាជនកម្ពុជាយើង ក៏បានរួចចាកពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត ក្នុងខែមករានេះដែរ។
មករា ឆ្នាំសកលថ្មី នាំមកនូវជោគជ័យថ្មី សំរាប់ប្រជាជនយើង នៅទូទាំងប្រទេស»៕
...Read MoreFN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានបង្ហាញនូវក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុយាងតាមរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។
សម្តេចបានបញ្ជាក់ទៀតថា ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជា ត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។
ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមទៀតថា «ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងកងកម្លាំងដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាពនៅប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ»៕
...Read MoreFN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេចកីឡាប្រដាល់ពិភពលោកថា ជាមនុស្សសាមញ្ញ និងសុភាពរាបសារ គួរឱ្យស្រឡាញ់រាប់អានយ៉ាងខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្រោយពីសម្តេចបានជួបចរចាផ្លូវការ ជាមួយប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសនោះ សម្តេចតេជោបានមានប្រសាសន៍ទៅកាន់ លោក ប៉ាក់គីអាវ ដោយស្នើឲ្យលោកវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ដោយការថតស្ពតអប់រំខ្លីៗ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់ ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេច កីឡាប្រដាល់ពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជា សារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់ គ្រឿងញៀន និងបញ្ហាចរាចរណ៍ផង។ ការអប់រំទប់ស្កាត់បទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ ខ្ញុំចង់ឱ្យថតជាស្ពតអប់រំខ្លីៗ ដោយសុំឱ្យប៉ាកគីអាវ និយាយជាភាសា ខ្មែរ។ក្រោយពិធីជប់លៀងនៅព្រះបរមរាជវាំងមុនចេញចេញដំណើរត្រឡប់ទៅវិញ ខ្ញុំបាននិយាយជាមួយ ប៉ាកគីអាវ ម្តងទៀត គាត់ពិតជាសប្បាយរីករាយទទួល យកការជួយតាមសំណូមពរកម្ពុជា។ ព្រឹទ្ធសមាជិកនិងជាអ្នកប្រដាល់ លំដាប់ពិភពលោករូបនេះពិតជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឱ្យស្រឡាញ់ រាប់អានខ្លាំងណាស់»។
គួរបញ្ជាក់ថា នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានដឹកដៃលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និង ជាស្តេចកីឡាប្រដាល់ពិភពលោក រួមនឹងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ធ្វើទស្សនកិច្ច ជាលើកដំបូងមកដល់ប្រទេសកម្ពុជា ក្នុងនាមប្រធានាធិបតីរបស់ហ្វីលីពីន៕
...Read Moreនៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ខ្ញុំមានកិត្តិយស បានមកសម្ពោធអគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយសារវិសាលភាពការងារ នៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាននូវអគារថ្មីមួយ នេះ រួមទាំងការវិវត្តន៍រីកលូតលាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនាគមន៍កាន់តែ ងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង ១៩ លាន ដែលប្រើប្រាស់ទូរស័ព្ទ។ ចំណែកអ្នកជាវសេវា Internet គឺមានប្រមាណជាង ២ លាន ៧ សែននាក់ ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧ លាននាក់ នៅឆ្នាំ ២០១៦។ ពេលនេះ សូម្បីតែអ្នកបររទេះគោ ក៏អាចមានលទ្ធភាពប្រើទូរស័ព្ទបានដែរ។
តាំងពីមុនមកទល់ពេលនេះ...Read More
FB ៖ មុនថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែធ្នូនេះបានបង្ហោះនៅលើ Facebook ផ្លូវការសម្តេចផ្ទាល់ដោយបានរៀបរាប់ពីការតស៊ូ និងកំសត់កម្រជាមួយគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានពោលពាក្យផ្អែមល្ហែមដ៏កម្រជូនឧត្តមភរិយាថា «សំណាបយោងដីស្រីយោងបុរសពិតជាមិនខុសទេ ខ្ញុំមានថ្ងៃ នេះពិតជាមានការរួមចំណែកពីភរិយាដ៏កំសត់របស់ខ្ញុំ»។ សម្តេចតេជោបានបន្ថែមថា «អរគុណប្រពន្ធសំឡាញ់ និងជូនពរអូនមានសុខភាពល្អព្រោះ បើអូនឈឺមានអ្នកណា បូមខ្សល់ ឱយបង ព្រោះខ្នងបងជាកម្មសិទ្ធិផ្តាច់មុខរបស់អូន»។
ក្រៅពីនោះសម្តេចបានរំលឹកដែរថា «ក្នុងនាមជាស្វាមីដែលកំសត់កម្រ តាំងពីការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកដូចមាន ក្នុងចម្រៀងទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ប្រវត្តិម្តាយកម្ម។ល។ យើងបានកសាង គ្រួសារមួយដែលមាន កូននិងចៅគួរ ឱយស្រឡាញ់!»។ នៅថ្ងៃស្អែកទី១៥ ខែធ្នូជាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦២ ឈានចូល៦៣ឆ្នាំ។
សូមជំរាបថា ការបង្ហោះសារនូវពាក្យផ្អែមល្ហែមជូនឧត្តមភរិយារបស់សម្តេចនៅពេលនេះ, ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នូវកិច្ចជំនួបពិភាក្សា និងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ប្រកបដោយផ្លែផ្លារវាង ជាមួយប្រធានាធិបតីហ្វីលីពីន នៅឯវិមានសន្តិភាព៕
...Read More