
រឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង ៥០(ឆ្នាំ) មុនសម្រាប់ជីវិតខ្ញុំ។
ថ្ងៃ ៤ មេសា កន្លងមកជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់ សម្តេចព្រះបិតាជាតិ (៤ មេសា ១៩៧០. ៤ មេសា ២០២៥)។
១៣ មេសា កន្លងមកជាខួបលើកទី ៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម នាចុងខែ មីនា ១៩៧៤ (១៣ មេសា ១៩៧៤ – ១៣ មេសា ២០២៥)។
ចុងក្រោយនៅថ្ងៃ ១៦ មេសា ជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥.
១៦ មេសា ២០២៥)។
ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធា នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ, ជីវិតពេលមានភរិយា, ជីវិតពេលមានកូន, ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមាន ចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិច ព្រោះចៅៗកំពុងរៀន៕