សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

នៅរសៀលថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនជាតិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល១០ឆ្នាំហើយ នៃមរណភាព របស់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៍រយៈពេល១៦ឆ្នាំដែរ នៃការចូលមរណភាព របស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម​​។

ក្នុងឱកាស អញ្ជើញដល់ទីតាំងប្រារព្ធ ពិធីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៌រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេច អគ្គមហាធម្មពោធិសាល ​ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបស់ខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិនិងបន្តរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាមួយគ្នានៅគ្រប់ដំណាក់កាល។

សម្តេច អគ្គ​មហា​ធម្ម​ពោធិ​សាល ​ជា ស៊ីម គឺជា​អ្នក​នយោបាយ វ័យចំណាស់​លេចធ្លោ​១​រូប នៅក្នុង​ប្រទេស​កម្ពុជា ដោយទទួលបាន ​ការគោរពស្រលាញ់​ពី​ប្រជាពលរដ្ឋ​ជា​ទូទៅពី​ថ្នាក់ដឹកនាំ​ជាតិនិងអន្ដរជាតិនៅក្នុង​ប្រទេស​​និង​លើ​ពិភពលោក​។ សម្តេចបាន​ក្លាយ ជា​ប្រធាន​រដ្ឋសភា​ ចាប់តាំងពី​ឆ្នាំ១៩៨១ដល់១៩៩៨ ហើយ​បាន​ក្លាយ ជា​ប្រធាន​ព្រឹទ្ធសភាមួយ​ឆ្នាំ​បន្ទាប់គឺ​ចាប់តាំងពី​ឆ្នាំ១៩៩៩ រហូតមកដល់​ឆ្នាំ​ ២០១៥។

កម្មវិធីបុណ្យ បានប្រព្រឹត្តិទៅ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយមានបា្ររព្ធពិធី សមាទានសីល តាមសិក្ខាបទដើម្បីរំលឹកដល់គុណបុណ្យព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលបន្សល់ទុក អោយពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នហើយមុន យាងចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់កំណត់ សាសនារបស់តថាគតគឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។

ពុទ្ធោវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ...Read More


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមរបាយការណ៍បានអោយដឹងថា នេះគឺជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។

ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា “ច្រកទ្វារ ព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត គឺខេត្តព្រៃវែង ខេត្តតៃនិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សូមជម្រាបថា ខេត្តព្រៃវែងគ្រោងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្តតៃនីញ អំពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ច្រទ្វារនេះមានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧​ម៉ែត្រការេ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ និងបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖

អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ...Read More


សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Nagashima Akihisa ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់ឯកឧត្តមសមាជិកសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសំដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តម បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។

ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុងការអនុញ្ញាតឲ្យនាវាជើងទឹករបស់ជប៉ុន បានចូលចតនូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែកដ៏សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ អោយកាន់តែរីកចម្រើន។ក្រៅពីនោះ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និងជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងការជួយដល់ការដោះមីន នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់ឯកឧត្តមស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោបានសម្ដែងនៅក្តីរីករាយ ដែលបានជួបឯកឧត្តមសាជាថ្មី តែក៏សោកស្ដាយដែលឯកឧត្តមបានផុតអាណត្តិនៅកម្ពុជា។ សម្ដេចបានបន្តថាក្នុងរយៈពេលដែលឯកឧត្តមបានបំពេញបេសកកម្មការងារនៅកម្ពុជាបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ហើយបានធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនិយាយដោយឡែកជាមួយសម្ដេចដែលឯកឧត្តមបានបំពេញការងារដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេឲ្យកាន់តែល្អប្រសើរ ហើយសម្ដេចបានចាត់ទុកឯកឧត្តមថាជាឯកអគ្គរដ្ឋទូតមួយដែលបានរឹតចំណងមិត្តភាពរវាងកម្ពុជានិងទីម័រឡេស្តេ។

ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេ បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបជំរាបលានាឱកាសនេះ ឯកឧត្តមបានបង្ហាញនូវក្តីនឹករលឹក ជាពិសេសអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមបានធ្វើកិច្ចការងារ និងរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដែលមានអនុស្សាវរីយ៍និងដិតជាប់ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាប្រៀបបានដូចប្រទេសទី២របស់ឯកឧត្តម ហើយថ្វីត្បិតតែពេលនេះឯកឧត្តមបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅជាប់ជាមួយនឹងប្រជាជនកម្ពុជាជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។ ជាមួយគ្នានោះឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅតុលាខាងមុខ ឯកឧត្តមបានលើកឡើងថាប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡេស្តេមិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំខែតុលាខាងមុខនេះទេ។ ដូច្នេះនេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡេស្តេ ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់និងប្រជាជនទីម័រឡេស្តេគ្រប់កាលៈទេសៈ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចការងារដែលបានធ្វើការងារមួយចំនួនជាមួយឯកឧត្តមឯកគ្គរដ្ឋទូតទីម័រឡេស្តេ ហើយក៏បានផ្ដាំសួរសុខទុក្ខដល់ចំពោះឯកឧត្តម Gusmão ដែលជានាយករដ្ឋមន្ត្រី និងឯកឧត្តម José Ramos-Horta ដែលជាប្រធានាធិបតីទីម័រឡេស្តេ ហើយសម្ដេចតេជោក៏រំលឹកអំពីដំណើរទស្សនៈកិច្ច របស់សម្ដេចទៅកាន់ទីម័រឡេស្តេកាលពីពេលកន្លងទៅ ដែលទទួលបាននូវភាពជោគជ័យ ហើយទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ ដែលមានឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេជាអ្នកបើកឡានជូនដំណើរសម្ដេច និងនាយករដ្ឋមន្ត្រីនៅអមពីក្រោយ ដែលនេះជាប្រវត្តិសាស្ត្រមួយដែលបានកើតឡើង នៃទំនាក់ទំនងរវាងកម្ពុជានិង ទីម័រឡេស្តេ។ សម្ដេចតេជោក៏បានរំលេចផងដែរ ក្នុងជីវិតរបស់សម្ដេចតេជោក្នុងកិច្ចការ អន្តរជាតិនេះ សម្ដេចមានមោទនភាពណាស់ដែលអាចជួយទីម័រឡេស្តេឲ្យចូលជាសមាជិកអង្កេតការណ៍ក្នុងឆ្នាំ២០២២ និង ទីម័រឡេស្តេអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅខែតុលាឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្ដេចបានដឹកដៃឥណ្ឌា...Read More


ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា !

អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។

សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។

ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត។

ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី៕

...Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ក្នុងខេត្តព្រះវិហារ

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ជាង១៥០០គ្រួសារ ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។

សម្ដេចតេជោ ហ៊ុន សែន ផ្ដើមថ្លែងទៅកាន់ប្រជាពលរដ្ឋនៅតំបន់ភៀសសឹកថា ប៉ុន្មានថ្ងៃមុននាយករដ្ឋមន្ដ្រីបានមកជួបពលរដ្ឋម្ដងរួចមកហើយ។ ថ្ងៃនេះឪពុកនាយករដ្ឋមន្ដ្រីបានជួបពលរដ្ឋម្ដង។ សម្ដេចតេជោបាននាំយកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសឹកទាំងអស់ដែលព្រះអង្គទាំងទ្វេតែងខ្វាយខ្វល់អំពីសុខទុក្ខពលរដ្ឋ និងកងទ័ពគ្រប់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា វត្តមានសម្ដេចនៅតំបន់ភៀសសឹក បាននឹកឃើញនូវអ្វីដែលហៅថាសន្ដិភាព និងអ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចសម្ដែងនូវការអណោចអធម៌ ចំពោះអតីតកាលរបស់កម្ពុជា ដែលពេលនេះវិលត្រឡប់មកវិញដោយសារការឈ្លានពានរបស់ប្រទេសជិតខាង។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អន្ដរជាតិថា «តើកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា»? តើថៃបានជម្លៀសពលរដ្ឋខ្លួនចេញពីព្រំដែនដោយសារកម្ពុជាឈ្លានពានទេ? សម្ដេចតេជោបានថ្លែងថា កម្ពុជាជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល និងសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ ស្រលាញ់សន្ដិភាព មើលឃើញឲ្យច្បាស់អំពីការឈ្លានពានរបស់ថៃ។

សម្ដេចបានថ្លែងបន្តថា កម្ពុជាប្រាថ្នាជាមិត្ត ប៉ុន្ដែថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះ ពុំមានរឿងអ្វីកើតឡើងជាមួយថៃឡើយ ដោយសម្ដេចធ្វើការបានយ៉ាងល្អជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ។ ក្រោយមកនាយករដ្ឋមន្ដ្រីថៃ ដែលបានឡើងកាន់តំណែងប៉ុន្មានខែមុននេះ ក៏មានបញ្ហាកើតឡើង។សម្ដេចបន្តថា នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ សម្តេចនឹងថ្លែងសារទៅកាន់ពលរដ្ឋខ្មែរ និងថៃ អំពីបញ្ហាព្រំដែន...Read More


នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង ។

សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ។

សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម ។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា...Read More


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់។

បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្តម មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យរួចហើយសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក-​ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ​បាន​លើក​ឡើង​ថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល​សម្តេច​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ​ឆ្នោត​អោយ​ទៀត​។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច​ចង់​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​មាន​ភាព​ជិត​ស្និត​ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​អោយ​បា​ន​ល្អ។​

សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល​ខំ​ប្រឹង​ដើម្បី​ប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុង​ឱកាស​នោះ​សម្តេច​ក៏​បាន​បញ្ជាក់​ជូន​បន្ថែម​ទៅ​ដល់​ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព​នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ​យ៉ាង​ណាក៏​ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ​ជា​កាលា​នុវត្តភាព​។

សម្តេចតេជោ បានណែនាំដល់ក្រុ​ម​ប្រឹក្សា​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង​ខេត្ត​ហើយ​កង​ទ័ព​ នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធ​នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់​អាវុធ​អាច​តម្រូវ​ការយូរអង្វែង។

សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។

បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម មេបញ្ជាការទ័ពជើងគោកជប៉ុន និងចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការធ្វើឱ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា និងជប៉ុនឲ្យកាន់តែល្អប្រសើរ។ និយាយដោយឡែក ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ រវាងកងទ័ពវិស័យការពារជាតិ​នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានសម្ដែងនូវក្ដីរីករាយចំពោះនាវាជប៉ុន កន្លងមកដែលបានចុះចតនៅកំពង់ផែរាម ដោយបានជោគជ័យកាលពីខែមេសា នេះជាផ្លែផ្កាមួយនៃការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងក្របខណ្ឌកងទ័ពរវាង កម្ពុជា-ជប៉ុន។ សម្ដេចតេជោ ក៏អបអរសាទរចំពោះ ដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនកាលពីកន្លងទៅថ្មីៗនេះដែលបានទទួលផ្លែផ្កា ជោគជ័យ និងអបអរចំពោះ ឯកឧត្តមមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទទួលនូវគ្រឿងឥស្សរយសពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាពិសេសឆ្លើយតបទៅកាន់បេសកកម្មរបស់លោកដែលបានចូលរួមចំណែក ក្នុងការជួយពង្រឹង និងពង្រីកនៃវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឲ្យឯកឧត្តម ជាមួយសហការី បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងស្ដាប់យោបល់របស់សម្ដេច ហើយ ឯកឧត្តមមេបញ្ជាការតំណាងឲ្យកងទ័ពជប៉ុន ក៏បានចូលរួមរំលែកមរណទុក្ខចំពោះ...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតបង់ក្លាដែសមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដែស កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដែសបានអរគុណសម្ដេចតេជោដែលបានផ្ដល់ឱកាសដល់ឯកឧត្តមបានជួបសម្ដេច។ ឯកឧត្តមបានលើកឡើងនូវចំណុច២ ដែលសុំការគាំទ្រពីសម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជាការសុំការគាំទ្រពីកម្ពុជា ទី១ ឯកឧត្តមបានលើកឡើងដោយស្នើឲ្យមានការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែសឲ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន ឯកឧត្តមបានលើកឡើងពីទិដ្ឋភាពសក្តានុពលដែលប្រទេសកម្ពុជាមានជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍឆាប់រហ័ស ដោយឯកឧត្តមលើកឡើងថាកាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនប្លែក។

ទី២ឯកឧត្តមបានស្នើ និងសុំឲ្យកម្ពុជាគាំទ្របង់ក្លាដែស គឺតួនាទីរបស់

បង់ក្លាដែសក្នុងការធ្វើជាដៃគូរបស់អាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា បង់ក្លាដែស ចង់ចូលរួមចំណែកធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយអាស៊ាន តាមដែលបង់ក្លាដែសអាចធ្វើទៅបាន ជាពិសេសនៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហាមីយ៉ាន់ម៉ាក្នុងនាមបង់ក្លាដែសជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ានជួយដល់តំបន់អាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ហើយសម្ដេចគាំទ្រចំពោះជំហររបស់បង់ក្លាដែសដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យដែលជាផ្នែកមួយជួយដល់បង់ក្លាដែសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត ជាពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដែសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ក្នុងការដោះស្រាយមីយ៉ាន់ម៉ា។ សម្ដេចតេជោក៏គាំទ្រផងដែរ ក្នុងការជំរុញ ពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស មានការវិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។ សម្ដេចបន្តថា ស្នូលនៃទំនាក់ទំនងរវាង កម្ពុជានិងបង់ក្លាដែស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ។...Read More


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមនិងប្រតិភូដែលបានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយនិយាយដោយឡែកទាក់ទងទៅនឹងវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ របស់ម៉ាឡេស៊ីបានសម្ដែងនៅការអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាផ្ដល់ឱកាសឲ្យឯកឧត្តម និងសហការីបានជួបសំដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើងភ្ញៀវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី និងការកើនឡើងអ្នកទេសចរណ៍ម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នាឲ្យកាន់តែរីកចម្រើនតាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយដ៏សំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជននិងប្រជាជន ។ សម្ដេចតេជោក៏បានលើកឡើងចង់ឲ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញ សម្ដេចបានស្នើឲ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីពង្រីកនៃវិស័យទេសចរណ៍បន្ថែមទៀត។

នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោក៏បានជម្រាបប្រាប់ដល់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានអញ្ជើញមកដែរនោះ ដោយសម្ដេចបានស្នើឱ្យឯកឧត្តមនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។ សម្ដេចក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី...Read More


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ

កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧:០៦ នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។

ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧:០៦ នាទី៕

...Read More

ទៅមុខថយក្រោយ