
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះ ជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើការបោះឆ្នោតបានឡើយ។
នេះជាខ្លឹមសារចំណុចមួយ ក្នុងចំណោម៣ចំណុចសំខាន់ៗ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសេចក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ដីពីការសង្កេតការណ៍បោះឆ្នោត របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើការបោះឆ្នោតបានឡើយ»។
គ.ជ.ប បានគូសបញ្ជាក់ថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ដទៅបានដោយរលូនល្អ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះ ឲ្យបានមានប្រសិទ្ធភាពខ្ពស់៕
...
Read More
FN ៖ បន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនតូចទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយបានចេញសេចក្តីប្រកាសជាផ្លូវការមួយ។
ដើម្បីបង្ហាញតម្លាភាព និងសុចរិភាពការងាររបស់គ.ជ.ប នៅព្រឹកនេះ គ.ជ.ប បានរៀបចំពិធីបង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ តំណាងស្ថានទូត ស្ថានទូតចិន ស្ថានទូតទីម័រ ស្ថានទូតហ្វីលីពីន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១០០នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «នៅក្នុងឱកាសនេះ មានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកគ.ជ.ប ២រូបគឺ លោក ហ៊ែល សារ៉ាត់ ប្រធានដឹកនាំកិច្ចប្រជុំ និងលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប សរុប១២រូប បានធ្វើការសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ ដែលជាលទ្ធផលបង្ហាញថាឲ្យឃើញថា ទឹកខ្មៅនោះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះក្នុងរយៈពេលខ្លីបានទេ ទោះបីជាប្រើទឹកលាងសម្អាតរហូត ៥ប្រភេទខុសៗគ្នាក៏ដោយ ហើយទឹកខ្មៅនេះមិនប៉ះពាល់ដល់សុខភាពទេ»។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅចំនួន ៥១,០០០ដប ពីក្រុមហ៊ុនរបស់ឥណ្ឌាមួយឈ្មោះ Mysore paints and varnish limited ដោយចំណាយថវិកាអស់ប្រមាណ ៨០០.០០០ដុល្លារអាមេរិក។ ក្រុមហ៊ុននេះ បានផលិតទឹកខ្មៅតាំងពីឆ្នាំ១៩៣៨ គឺស្តេចនៅប្រទេសឥណ្ឌាជាអ្នកផ្តួចផ្តើមគំនិតក្នុងការផលិត ហើយការប្រើប្រាស់ទឹកខ្មៅ ជ្រលក់ម្រាមដៃលុបមិនជ្រះនេះ មិនមែនមានតែប្រើតែក្នុងប្រទេសកម្ពុជាទេ គឺមានប្រទេសជាច្រើនបានប្រើវាដែរ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលគ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ម្រាបដៃលុបមិនជ្រះដូចគ្នានេះ សម្រាប់បម្រើឲ្យការបោះឆ្នោត ហើយអ្វីដែលគ.ជ.ប បានសម្រេចប្រើទឹកខ្មៅនេះ គឺធ្វើឡើងស្របតាមច្បាប់។ នៅឆ្នាំ២០០៣ និងឆ្នាំ២០១៣ រដ្ឋាភិបាលឥណ្ឌាបានឧបត្ថម្ភទឹកខ្មៅនេះ ដល់គ.ជ.ប ទន្ទឹមនឹងនេះក៏មានការកោតសរសើរពីអ្នកជំនាញការបទេសដែលធ្លាប់ធ្វើការនៅទីស្តីការ គ.ជ.ប...Read More

FN ៖ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត គឃ.សប បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយសរុប៧៩.៧៨១នាក់ ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ចំនួន៥១.៥០៦នាក់ និងភា្នក់ងារបម្រុងចំនួន២៨.២៧៥នាក់ ចូលរួមសង្កេតមើលការបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
គ.ជ.ប បានឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ។
បើតាមគ.ជ.ប ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។
ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។ ទោះបីជាអវត្តមានភ្នាក់ងារគណបក្សនយោបាយមួយចំនួនក៏ដោយ ក៏នៅមានគណបក្សនយោបាយច្រើនផ្សេងទៀត បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅគ្រប់ការិយាល័យបោះឆ្នោត៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចមិនធ្វើវិសោធនកម្ម កែប្រែចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងរបៀបគូសសន្លឹកឆ្នោត តាមការស្នើសុំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះទេ។ នេះបើយោងតាមលិខិតរបស់ អគ្គលេខាធិការ គ.ជ.ប ផ្ញើទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងលិខិតនេះ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «គ.ជ.ប សូមជម្រាបលោកប្រធានជ្រាបថា គ.ជ.ប បានទទួលរួចហើយនូវលិខិតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលស្នើសុំឲ្យ គ.ជ.ប ធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨»។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់បន្តថា «បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសដែលជាបទពិសោធន៍នៃការអនុវត្តការងារបោះឆ្នោតកន្លងមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុច ៨.១១.១ តាមការស្នើសុំបានឡើយ»។
សូមជម្រាបថា ចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចែងថា សន្លឹកឆ្នោតបានការ គឺជាសន្លឹកឆ្នោតផ្លូវការដែលបានផ្តល់ជូន ដោយ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមមណ្ឌលរាជធានី ខេត្តនីមួយៗ និងមានបោះត្រាសម្ងាត់នៃការិយាល័យពាក់ព័ន្ធនៅផ្នែកខាងខ្នង ហើយដែលនោលើសន្លឹកឆ្នោតនោះ អ្នកបោះឆ្នោតបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈរបស់ខ្លួន ដោយមានគូសសញ្ញាគាំទ្រប្រអប់បួនជ្រុងទ្រវែងនៃ គណបក្សនយោបាយណាមួយដែលគាត់ពេញចិត្ត។
កាលពីពេលថ្មីនេះ គ.ជ.ប បានឲ្យដឹងដែរថា ចំពោះការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត ក្នុងនោះមានសញ្ញាធិក សញ្ញាខ្វែង សញ្ញា + សញ្ញា – សញ្ញា / សញ្ញា \ សញ្ញា V...Read More

FN ៖ ដូចការសន្យា រាជរដ្ឋាភិបាលជប៉ុន បានប្រគល់ជំនួយជាសម្ភាររួចហើយ មកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ស្នើនឹងជាង ៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមគ.ជ.ប សម្ភារទាំងនោះរួមមាន៖ ហិបឆ្នោតចំនួន ១១,០០០ហិប និងរថយន្តប្រភេទ Pickup ចំនួន៤០គ្រឿង។
ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងទឹកប្រាក់ ៨០០លានយេន រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក ហៃដឺហ៉ីសា ហូរីណូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
សូមជម្រាបថា គ.ជ.ប ក៏មានហិបឆ្នោតចំនួន ១២.០០០ទៀត ជាជំនួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩៨ ដែលកំពុងបន្តប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
សម្ភារបរិក្ខា ដែលជាជំនួយរបស់ជប៉ុន និងសម្ភារបោះឆ្នោតផ្សេងទៀត បាននិងកំពុងបញ្ជូនទៅគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត ហើយបញ្ជូនបន្តទៅគ្រប់ការិយាល័យបោះឆ្នោត ក្នុងរយៈពេល៣៦ម៉ោង មុនថ្ងៃបោះឆ្នោត៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។ នេះបើយោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមសេចក្តីសម្រេចគ.ជ.ប ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាម ជាអ្នកសង្កេតការណ៍។
សេចក្តីសម្រេចគ.ជ.ប ដដែល បានបញ្ជាក់ទៀតថា ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពង្រីកការផ្សាយព័ត៌មានថ្មីៗ ដើម្បីពន្យល់ពីការបោះឆ្នោត ដោយលោកអ្នកគ្រាន់តែទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ក្រោយបានផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ក្នុងមួយរយៈពេលកន្លងមកនេះ។
ការបង្កើតឲ្យមានកម្មវិធី (App) CamNeC News ដែលអាចទាញយកតាមទូរស័ព្ទ គឺជាមធ្យោបាយថ្មីបន្ថែមមួយទៀត ដែលអាចជួយឲ្យប្រជាពលរដ្ឋទូទៅ កាន់តែងាយស្រួល នៅក្នុងការទទួលបាន ព័ត៌មានសំបូរបែប ពីគ.ជ.ប។ (App) CamNeC News នឹងផ្តលឮជូនលោកអ្នកនាង នូវព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងនីតិវិធីនៃការ ទៅបោះឆ្នោតជាដើម។ ទាំងការផ្សាយទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online គឺលោកអ្នកនាង អាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។
លោកអ្នកអាចធ្វើការទាញយកកម្មវិធី CamNEC News ពី Store ដូចខាងក្រោម៖
សំរាប់ iOS : https://itunes.apple.com/gb/app/camnec-news/id1386559764?mt=8&ign-mpt=uo%3D2
សំរាប់ Android : https://play.google.com/store/apps/details?id=kh.org.necelect.NEC
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅព្រលប់ថ្ងៃទី១០ ខែកក្កដានេះ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោកបានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅ ជ្រលក់ដៃនេះ។
សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។
ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕
...
Read More
FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការរិះគន់ ទៅលើអ្នកប្រើប្រាស់រថយន្តរដ្ឋ ដើម្បីបម្រើការឃោសនាឱ្យគណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់ជម្រាបពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណាក៏ដោយក៏មានសិទ្ធិប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ»។
លោក ហង្ស ពុទ្ធា បានបន្តថា ការរិះគន់លើអ្នកប្រើប្រាស់រថយន្តរដ្ឋ សម្រាប់បម្រើការឃោសនាបោះឆ្នោតនោះ វាគ្មានន័យទេ ប្រសិនជាគ្មានពាក្យបណ្ដឹងដល់ដៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយ គ.ជ.ប រង់ចាំតែអនុវត្តច្បាប់លើអ្នកប្រព្រឹត្តខុសប៉ុណ្ណោះ។ ក្នុងន័យនេះលោក ហង្ស ពុទ្ធា ចង់បញ្ជាក់ថា ការសម្រេចដាក់ពិន័យរបស់គ.ជ.ប ទៅលើអ្នកប្រព្រឹត្តផ្ទុយពីបម្រាមច្បាប់បាន លុះត្រាតែមានការដាក់ពាក្យប្ដឹងមកគ.ជ.ប។
ជាមួយគ្នានេះ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា បើមានអ្នកដាក់ពាក្យប្ដឹង គ.ជ.បនឹងចាត់ការលើករណីនេះ តាមមាត្រាច្បាប់១៥៨ ស្តីពីច្បាប់បោះឆ្នោត ដោយហៅមកដាក់ពិន័យជាលាយលក្ខណ៍អក្សរ ហើយបើនៅតែប្រព្រឹត្តខុសដដែល គ.ជ.បនឹងផាកពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅ១០លានរៀល។
ទទ្ទឹមនេះលោក ហង្ស ពុទ្ធា ក៏អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ ណែនាំទៅមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្ស អនុវត្តតាមច្បាប់ និងបម្រាមរបស់គ.ជ.ប ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយល្អ តាមគោលការណ៍សេរី និងយុត្តិធម៌៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីអំពាវនាវមួយ ឱ្យអាជ្ញាធរដែនដីទាំងអស់ ប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយស្មើភាព៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីគ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ។
គ្រប់គណបក្សមានសិទ្ធដាក់ភ្នាក់ងារពេញសិទ្ធិម្នាក់ និងបម្រុងម្នាក់របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទូទាំង ២២៩៦៧ មណ្ឌល នៅទូទាំងប្រទេសកម្ពុជា។
ការចុះបញ្ជីភ្នាក់ងារគណបក្ស គ.ជ.ប តម្រូវឱ្យមានឯកសារភ្ជាប់ជាមួយដូចខាងក្រោម៖
* គណបក្សនយោបាយនោះត្រូវទទួលស្គាល់ដោយគ.ជ.ប
* ភ្នាក់ងារគណបក្សនយោបាយដែលមានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៦
* ភ្នាក់ងារគណបក្សនយោបាយ មានលិខិតបញ្ជាក់ដោយប្រធានគណបក្ស ឬតំណាងគណបក្ស៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គ.ជ.ប បានផ្ញើសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃ ទៅកាន់ទូរស័ព្ទដៃចំនួន៥លានគ្រឿង ដែលមានឈ្មោះថា NEC ដើម្បីផ្តល់ដំណឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត។ ហើយក៏មានមនុស្សជាង១០០នាក់ បានសាកសួរព័ត៌មានដោយផ្ទាល់ ទៅកាន់មណ្ឌលព័ត៌មានរបស់ខ្លួន តាមរយៈទូរស័ព្ទដោយឥតគិតថ្លៃ ដែលមានលេខ ១៨០០២០១៨ ជារៀងរាល់ថ្ងៃផងដែរ។
បើតាម គ.ជ.ប ការផ្តល់សេវាព័ត៌មាននេះ គឺមានន័យថា ជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់ខ្លួន៕
...
Read More ទៅមុខថយក្រោយ