ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) ប្រធានអង្គប្រជុំ,
ព្រះចៅស៊ុលតង់, ឯកឧត្តម ថ្នាក់ដឹកនំានៃបណ្តាប្រទេសអាស៊ាន,
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាបឋម ខ្ញុំសូមអបអរសាទរចំពោះឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) ក្នុងតួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៧ ជាប្រវត្តិសាស្ត្រ និងសូមអរគុណដោយស្មោះចំពោះរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។
ខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមជាមួយថ្នាក់ដឹកនំានៃបណ្តាប្រទេសអាស៊ានដទៃទៀត សំដែងនូវសមានចិត្ត ឈឺឆ្អាល និងការចូលរំលែកទុក្ខពីសំណាក់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាជន និងរដ្ឋាភិបាលបារំាង ចំពោះការបាត់បង់អាយុជីវិត ដែលកើតឡើងពីការវាយប្រហារដ៏ព្រៃផ្សៃ លើប្រជាជនស្លូតត្រង់ ពីក្រុមភេរវករនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ ប្រជាជន និងរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើសាហាវយង់ឃ្នងដែលមិនអាចអត់ឱនបាននេះ។
តទៅនេះ, ខ្ញុំសូមអនុញ្ញាតចូលរួមយោបល់មួយចំនួន លើការអនុវត្តកន្លងមក និងទិសដៅអនាគតរបស់អាស៊ាន ដូចខាងក្រោម៖
ទី១- សហគមន៍អាស៊ាន ២០១៥ និងទិសដៅអនាគត៖
ខ្ញុំមានសេចក្តីរីករាយ ដែលយើងទំាងអស់គ្នាជាបណ្តាថ្នាក់ដឹកនំានៃប្រទេសអាស៊ាន និងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡំាពួរ ឆ្នំា ២០១៥ ស្តីពីការបង្កើតសហគមន៍អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៧ ជាប្រវត្តិសាស្ត្រនេះ។ ក្នុងរយៈពេលប្រហែលមួយខែទៀត អាស៊ានមិនមែនជាវេទិកាប្រមូលផ្តុំប្រទេស ១០ ផ្សេងគ្នាទៀតទេ តែជាសហគមន៍តែមួយគួរជាទីមោទនៈ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ ខ្ញុំសូមចូលរួមសាទរជាមួយថ្នាក់ដឹកនំា និងប្រជាជនអាស៊ានទំាងអស់ ចំពោះសមិទ្ធិផលដ៏ធំធេងនេះ។ ចាប់ពីឆ្នំា ២០១៦ ទៅ, អាស៊ាននឹងក្លាយជាសហគមន៍ដ៏សំខាន់មួយនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលជាលទ្ធផលនៃបំណងប្រាថ្នា, ការប្រឹងប្រែង និងការពូនជ្រុំអស់កម្លំាងកាយចិត្ត ក្នុងរយៈពេលរាប់ទសវត្ស៍រកន្លងមក។
កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីការគំាទ្ររបស់ខ្លួនចំពោះការប្តេជ្ញារបស់អាស៊ាន ក្នុងការប្រកានខ្ជាប់នូវមជ្ឈភាព ឬតួនាទីស្នូលរបស់ខ្លួន នៅក្នុងនិម្មាបនកម្មតំបន់ និងពិភពលោក ដែលមានការប្រែប្រួលឥតឈប់ឈរ និងចំពោះកិច្ចខិតខំកាន់តែខ្លំាងក្លាឡើង ក្នុងដំណើរការសមាហរណកម្មអាស៊ាន។ ក្នុងស្មារតីនេះ កម្ពុជាគំាទ្រពេញទំហឹងនូវ សេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡំាពួរស្តីពីអាស៊ាន ២០១៥៖ ការរីកចម្រើនទៅមុខទំាងអស់គ្នា និងសូមស្នើឲ្យក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច ក៏ដូចជាសហគមន៍ផ្សេងៗទៀតរបស់អាស៊ាន ព្រមទំាងអគ្គលេខាធិការដ្ឋានអាស៊ាន រៀបចំនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពឲ្យបានឆាប់រហ័ស ដើម្បីជំរុញអនុវត្តនូវចក្ខុវិស័យតាមសសរស្តម្ភនីមួយៗ។
ជាមួយគ្នានេះ ខ្ញុំមានសេចក្តីពេញចិត្តចំពោះការអនុវត្តប្រកបដោយផ្លែផ្កានូវផែនទីចង្អុលផ្លូវសហគន៍អាស៊ាន, ផែនការការងារទី២ និងក្របខណ្ឌយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ព្រមទំាងផែនការមេស្តីការតភ្ជាប់អាស៊ាន។ ប៉ុន្តែ, យើងត្រូវទទួលស្គាល់ថា អាស៊ាននៅមានបញ្ហាប្រឈមចម្បងៗជាច្រើនទៀត ដែលទាមទារនូវការប្រឹងប្រែងរួមគ្នាទ្វេដង ឲ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកថ្មី និងសមាជិកចាស់, ទាញយកចំណេញឲ្យអស់លទ្ធភាពពីសមាហរណកម្មអាស៊ាន និងសម្រេចឲ្យបាននូវចក្ខុវិស័យ «អាស៊ានឆ្នំា ២០២៥៖ ការរីកចម្រើនទៅមុខទំាងអស់គ្នា»។
ក្នុងស្មារតីនេះ ខ្ញុំយល់ឃើញថា យើងត្រូវបន្តធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់អាស៊ាន ដែលនៅតែជាកត្តាមួយដ៏ សំខាន់សម្រាប់ធានាបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានមួយ ប្រកបដោយភាពប្រកួតប្រជែង និងរឹងមាំ។ ដូចនេះ យើងគួរតែលើកទឹកចិត្តដល់គ្រប់ភាគីដែលជាប់ពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការរៀបចំផែនការតភ្ជាប់ អាស៊ានឆ្នាំ ២០២៥។ ទន្ទឹមនេះ ដោយការអនុវត្តផែនការតភ្ជាប់នេះ មានភាពប្រទាក់ក្រឡាគ្នារវាងសសរស្តម្ភ ទាំងបី ខ្ញុំស្នើឲ្យមានការចូលរួមរបស់សសរស្តម្ភទាំងបីនៅក្នុងការអនុវត្តផែនការមេនេះ ដោយក្នុងនោះ ប្រទេសជាសមាជិកនីមួយៗ ត្រូវចាត់មន្រ្តីបង្គោលជាតិរបស់ខ្លួន ឲ្យចូលជាតំណាងនូវតាមសសរស្តម្ភនីមួយៗ។ យើងក៏គួរអំពាវនាវ និងលើកទឹកចិត្តឲ្យដៃគូសន្ទនាអាស៊ានទាំងអស់ ចូលរួមអនុវត្តនៅ ក្នុងផែនការមេនេះផងដែរ។
ទោះបីជាមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន លើកទី ២ ក៏ដោយ, ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ជំរុញអនុវត្តសកម្មភាពដែលនៅសេសសល់ ឲ្យបានជាអតិបរិមា និងសូមលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែង តាក់តែង ផែនការសម្រាប់អនុវត្តគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានលើកទី ៣ (២០១៦-២០២៥) ក្នុងទិសដៅជំរុញកាត់បន្ថយឲ្យ កាន់តែឆាប់រហ័សនូវគម្លាតអភិវឌ្ឍន៍ផ្ទៃក្នុងអាស៊ាន។
បន្ថែមលើនេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងបន្តគាំទ្ររាល់គំនិតផ្តួចផ្តើម ដែលបានដាក់ចេញកន្លងមក ដើម្បីជំរុញពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា។ ក្នុងស្មារតីនេះ ខ្ញុំសូមស្នើដល់បណ្តាសមាជិកអាស៊ានទាំងអស់ ជំរុញអនុវត្តដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ អាស៊ានជាមួយដៃគូសន្ទនានានា។ ទន្ទឹមនេះដែរ ខ្ញុំសូមស្នើរដ្ឋមន្រ្តី និងគណៈកម្មការចរចាទាំងអស់ ខិតខំប្រឹងប្រែង បង្ហើយការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ នៅឆ្នាំ ២០១៦ ខាងមុខ ដើម្បីបើកទូលាយនូវទីផ្សារតំបន់ដ៏មហិមាមួយ ដែលមានប្រជាជនសរុបជាង ៣ ប៊ីលាននាក់។
ទី២–បញ្ហាតំបន់ និងអន្តរជាតិ៖
ហេតុការណ៍ដែលបានកើតឡើងនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ កន្លងទៅនេះ បានបញ្ជាក់ជាថ្មីថា អំពើភេរវកម្ម និងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី នៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនេះ យើងសង្កេតឃើញថា ចលនាជ្រុលនិយម និងលទ្ធិជ្រុលនិយមនេះកំពុងតែសាយភាយមកដល់តំបន់ផ្សេងទៀត។ ហេតុការណ៍ទីក្រុងប៉ារីស បានបញ្ជាក់ ពីតម្រូវការនៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការប្រយុទ្ធតទល់នឹង ចលនាជ្រុលនិយម និងលទ្ធិជ្រុលនិយម ក៏ដូចជាលុបបំបាត់ពួកជ្រុលនិយមរដ្ឋអ៊ីស្លាម។ ក្នុងស្មារតីនេះ កម្ពុជាគាំទ្រពេញទំហឹងនូវកិច្ចប្រឹងប្រែងលើកស្ទួយ «ចលនានិយមកណ្តាល» ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់អាស៊ាន។
ទាក់ទងនឹងបញ្ហាសន្តិសុខលំហសមុទ្រ ពិសេសបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាយល់ឃើញថា គ្រប់ប្រទេស ដែលមានការពាក់ព័ន្ធដោយផ្ទាល់ គួរបន្តប្រកាន់ខ្ជាប់ឥតងាករេនូវអភិក្រមនៃការដោះស្រាយបញ្ហា ដោយឈរ លើមូលដ្ឋាននៃកិច្ចសន្ទនា និងការពិភាក្សា ព្រមទាំងដោយផ្អែកលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌ អាស៊ាន-ចិន ជាអាទិ៍ ការជំរុញបន្តអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពី «ការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» (DOC) ព្រមទាំងការខិតខំដើម្បីឈានទៅសម្រច ឲ្យបាននូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ។ ទន្ទឹមនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏គួរខិតខំជំរុញ អនុវត្តផងដែរនូវសម្មភាពរួម តាមអភិក្រមប្រមូលផលដើមរដូវ (Early Harvest) ដើម្បីកសាងជំនឿ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។
សូមអរគុណ!