FN ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីសម្ពោធសមិទ្ធផលនៃឈាមអ្នកបន្ដវេន ក្រោមម្លប់សុខសន្ដិភាពនាពេលនេះ មានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ១៥០០នាក់។
ខាងក្រោមជាខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ៖
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងសេចក្តីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ» ដ៏អធិកអធមនាពេលនេះ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស, ពិតជាមានមោទនភាពក្រៃលែង ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និង ការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាតភ្ជាប់កម្ពុជា ជាមួយសកលលោកទាំងមូល
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សបញ្ជាក់អំពីការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ, ជាពិសេស វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលបាននិងកំពុងតភ្ជាប់កម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក កាន់តែធំទូលាយជាងមុន ស្របតាមគោលនយោបាយ «បើកចំហជើងមេឃ» របស់រាជរដ្ឋាភិបាល
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍទិសនិរតីនៃប្រទេសកម្ពុជា, រួមមាន ខេត្ត កណ្តាល តាកែវ កែប និងកំពត, ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ, ទាំងទិដ្ឋភាព យុទ្ធសាស្ត្រ, បច្ចេកទេស និងថវិកា
ក្នុងន័យនេះ, រាជរដ្ឋាភិបាល, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមដឹងគុណ និង សូមចងចាំជានិច្ច នូវគុណូបការៈនេះ, ជាពិសេស សូមតបស្នងសងគុណវិញ ដោយការបន្តរួមគ្នាការពារសន្តិភាព, ថែរក្សាស្ថិរភាពនយោបាយ, ពង្រឹងសន្តិសុខសាធារណៈ និង ពូនជ្រំសមិទ្ធផលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ សំដៅរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់វិបុលភាព និង ក្ដាប់មកវិញនូវមោទនភាពជាតិ ដូចសម័យមហានគរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែង កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ក៏ដូចជា ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាពិសេស ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.) ដែលបានសហការជិតស្និទ្ធ ក្នុងការប្រឹងប្រែងជំរុញ និង ពន្លឿនការសាងសង់, ជាពិសេសការត្រៀមលក្ខណៈ របស់ថ្នាក់ដឹកនាំ, វិស្វករជំនាញ និង មន្ត្រីបច្ចេកទេសទាំងអស់ របស់ស្ថាប័នទាំងបី ពិតជាមានភាពចាំបាច់ និងមិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅដោយរលូន និង ទទួលជោគជ័យតាមផែនការគ្រោងទុក
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវអាកាស គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ចាំបាច់មួយ ដែលបម្រើដល់វិស័យទេសចរណ៍ វិនិយោគ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង, ក៏ដូចជាគោលដៅផ្សេងៗរាប់មិនអស់។ ដូច្នេះ, ខ្ញុំជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមជាកម្លាំងចលករ ក្នុងការទាក់ទាញទេសចរ និង វិនិយោគិនមកកាន់កម្ពុជា កាន់តែច្រើនជាងពេល មុនជំងឺកូវីដ១៩ទៅទៀត, ពីព្រោះសមត្ថភាពទទួលអ្នកដំណើរត្រូវបានពង្រីក ហើយយើងអាចទទួលជើងហោះហើរបានទាំងក្នុងតំបន់ និង ជើងហោះហើរដំណាក់ឆ្ងាយឆ្លងទ្វីបមកកាន់កម្ពុជា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ មានលក្ខណៈពិសេស និងធំជាងគេនាពេលបច្ចុប្បន្ននេះនៅកម្ពុជា តែនៅថ្ងៃខាងមុខអាចមានធំជាងនេះ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃខាងមុខនឹងមានជើងហោះហើរត្រង់ និងឆ្លងទ្វីបជាច្រើនទៀត ដែលយើងរួមគ្នាឲ្យចក្ខុវិស័យក្លាយជារការពិតឆាប់ៗ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ជារបស់កូនខ្មែរ១០០ភាគរយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាប័ត្យករ និងអ្នកសាងសង់ជាកូនខ្មែរស្ទើងទាំងអស់ តែសម្ដេចសង្ឃឹមថា នៅដំណាក់កាលបន្ទាប់គឺកូនខ្មែរទាំងអស់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាគម្រោងទី២ ដែលក្រុមហ៊ុនឯកជនក្នុងស្រុកប្រើប្រាស់ទន់ មិនមែនជាការកម្ចីបរទេសឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ មានការចូលរួមដោយពហុជាតិសាសន៍ ប៉ុន្ដែដឹកនាំ និងគ្រប់គ្រងដោយកម្ពុជា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំហំផ្ទៃដ៏ព្រលាននៅសល់ជាង២ពាន់ហិចតាទៀត តែមិនមែនដីទទេនោះទេ គឺមានចក្ខុវិស័យច្បាស់លាស់អស់ហើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីព្រលានយន្ដហោះនេះ ពីជាបឹង វាលស្រែ ចំការមីននៅសល់ ប៉ុន្ដែបច្ចុប្បន្នជាព្រលានយន្ដហោះ ដែលយើងត្រូវមានមោទនភាព
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋខ្មែររាប់លាននាក់អបអរសាទរ រហូតអ្នកមកលើព្រលានថ្មីឡើងកកស្ទះ ដោយសារតែពលរដ្ឋសប្បាយចិត្ត និងមោទនភាព
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានាធិបតីហ្វីលីពីន ជាភ្ញៀវ VIP ដំបូងគេដែលប្រើប្រាស់ព្រលានយន្ដហោះថ្មី និងបន្ទាប់មកប្រធានាធិបតីកុំមិនវែល
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបជាមួយការលើកឡើងបែបអវិជ្ជមាន ពាក់ព័ន្ធព្រលានយន្ដហោះថ្មី ត្រូវកែលម្អឲ្យរឹងមាំ ហើយបើលើកឡើងមិនពិត ត្រូវឆ្លើយតបតាមបែបត្រឹមត្រូវ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំមន្ដ្រីពាក់ព័ន្ធ និងបុគ្គលិកទាំងអស់នៅក្នុងព្រលានយន្ដហោះថ្មី ត្រូវរួមគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវ ដើម្បីមុខមាត់ប្រទេសជាតិ និងសេវាកម្មកាន់តែឈានខ្ពស់ឡើង
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្ពុជារីកចម្រើនមកទល់ម៉ោងនេះ ក៏នៅជួបបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លែងណាដែលមិនអយុត្តិធម៌សម្រាប់ជាតិ ត្រូវនាំគ្នាចេញមុខបកស្រាយ និងការពារមុខមាត់ជាតិរបស់យើង។ ខ្មែរត្រូវរួមគ្នា ពង្រឹងជាតិលើគ្រប់វិស័យទាំងអស់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាប័នពាក់ព័ន្ធត្រូវធានាគុណភាពផ្ទៃក្នុង ពង្រឹងសមត្ថភាពជាតិ រួមគ្នាគ្រប់វិស័យទាំងរដ្ឋ និងឯកជន ដើម្បីឲ្យទំនិញផលិតផលដើរក្នុងទីផ្សារ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹង និងលើកកម្ពស់សេវាកម្ម ក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ គ្រប់ផ្នែកទាំងអស់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលាន្ដហោះយន្ដចាស់ គ្មានការលក់ដូរឡើយ នៅតែជាអចលនទ្រព្យ និងការគ្រប់គ្រងរបស់រដ្ឋដដែល
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការថែទាំព្រលានយន្ដហោះចាស់ ប្រើថវិកា៣លានដុល្លារក្នុងមួយឆ្នាំ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្មានការលក់ដូរឲ្យឯកជនឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្ដហោះចាស់ ត្រៀមទុកជាកន្លែងចុះចត ក្នុងករណីព្រលានយន្ដហោះថ្មី មានបញ្ហាណាមួយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្ដហោះចាស់ នឹងរៀបទៅជាសួនច្បារសាធារណៈ សម្រាប់ពលរដ្ឋលំហែរកាយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្ដហោះចាស់ ត្រូវបានថែទាំទុកឲ្យល្អ កុំឲ្យប៉ះពាល់ដល់ផ្លូវហោះហើរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្ដហោះចាស់ ជាស្នាព្រះហ័សរបស់ព្រះបរមរតនកោដ្ឋ ដូច្នេះត្រូវថែរក្សាទុកឲ្យបានល្អ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំអ្នកដែលនិយាយថា ព្រលានយន្ដហោះចាស់លក់ សូមបញ្ឈប់ការគិត និងនិយាយ ព្រោះសម្ដេចប្រកាសថាហើយ មិនលក់ដាច់ខាត
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើមឆ្នាំក្រោយ នឹងបើកព្រលានយន្ដហោះចាស់ឲ្យពលរដ្ឋចូលលេងកម្សាន្ដ លំហែរកាយ ខណៈបច្ចុប្បន្នកំពុងរៀបចំដាំដើមឈើ និងបែងចែកឲ្យដាច់កន្លែងណាមិនអនុញ្ញាត។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុនបញ្ជាឲ្យចាប់ខ្លួនមនុស្សម្នាក់ ដែលលួចរត់ឯកសារបន្លំលក់ដីព្រលាន និងបន្លំហត្ថលេខាសម្ដេច និងសម្ដេចតេជោ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការរត់ការដោះដូរដីព្រលានចាស់ ជាមួយវិស័យឯកជននោះឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ នឹងរៀបចំទៅមជ្ឈមណ្ឌលភស្ដុភារកម្ម ដូច្នេះសេវាកម្មគយ ឬនីតិវិធី ត្រូវកាត់បន្ថយ ដោយរកបទពិសោធន៍ប្រទេសមួយចំនួន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលកែសម្រួល និងកាត់បន្ថយនីតិវិធី នៃការប្រើប្រាស់ក្រដាស មកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គនាយកគយ សិក្សាដកពិសោធន៍កាត់បន្ថយនីតិវិធី នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យកាត់បន្ថយតម្លៃ ក្នុងដាក់បន្ទុកដល់អ្នកដំណើរ។
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនឯកជនទាំង កុំដាក់បន្ទុកតម្លៃបន្ថែមនៅព្រលានយន្ដហោះ ដូច្នេះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងក្រសួងសេដ្ឋកិច្ច ត្រូវធ្វើការជាមួយវិស័យឯកជន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្ដហោះដែលជាប់លេខខ្ពស់បំផុត គឺមានអ្នកដំណើរច្រើន និងពួកគាត់សប្បាយចិត្ត
- ពាក់ព័ន្ធបញ្ហាព្រំដែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចនឹងមិនអធិប្បាយច្រើននោះទេ ព្រោះបញ្ហាមិនទាន់ដោះស្រាយបញ្ចប់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់យកអភិក្រមចំនួន២ដើម្បីដោះស្រាយបញ្ហាព្រំដែន ទី១៖ កន្លែងប្រយុទ្ធគ្នា បញ្ហានៅបន្ទាយមានជ័យ យុទ្ធជន១៨នាក់ ត្រូវទប់កុំឲ្យរីករាករាល កាត់បន្ថយការប៉ះពាល់ និងរកវិធីបញ្ចប់ជម្លោះ
- អភិក្រមទី២៖ កន្លែងកើតហេតុ ព្យាយាមដោះស្រាយគ្រប់មធ្យោបាយ ត្រូវកាត់បន្ថយហានិភ័យ និងការបាត់បង់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាជននៅខាងថៃ រអ៊ូរទាំដែលអាជ្ញាធរគេប្រាប់ឲ្យត្រៀមតែវិចបង្វិចរត់
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រមទី១៖ ទប់ស្កាត់កុំឲ្យរីករាលដាល, ទី២៖ ដោះស្រាយបញ្ហា និងទី៣៖ ស្ដារសភាពការណ៍ឡើងវិញ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញ់ ហើយក្នុងអាស៊ានតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបន្សល់ពីជំនាន់អាណានិគមរាប់រយឆ្នាំ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានបំណងរំលោភលើអធិបតេយ្យលើអ្នកណា ហើយក៏មិនឲ្យអ្នកណាមករំលោភនោះដែរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ប្រើប្រាស់យន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទី១៖ រាជរដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀមឡើយ, ទី២៖ រាជរដ្ឋាភិបាល មិនបានទុកពលរដ្ឋ និងកងទ័ពចោលឡើយ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ពីថ្នាក់លើ ដល់មូលដ្ឋាន គឺនៅជាមួយពលរដ្ឋ និងកងទ័ព
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋរងគ្រោះនៅភូមិជោគជ័យ និងព្រៃចាន់ ពលរដ្ឋបន្ដយកចិត្តទុកដាក់ជួយ មិនបោះបង់ពលរដ្ឋចោលឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានបញ្ហា រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលជាអ្នកដោះស្រាយជាមួយគ្នា សូមកុំរុញអ្នកឆ្ងាយទៅបង្កើតបញ្ហា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម មិនអាចបញ្ចប់ដោយសារសង្គ្រាមបានឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា អ្វីដែលមើលឃើញអាចវាស់បាន អ្វីដែលមើលមិនឃើញ មិនអាចវាស់បានឡើយ។ សម្ដេចមានន័យថា ពេលចុះហត្ថលេខានៅម៉ាឡេស៉ី មនុស្សតិចណាស់ដែលជឿថា ទ័ពនឹងឈប់បាញ់នៅថ្ងៃទី២៨ ហើយជឿតិចណាស់ថាអនុវត្តរហូតដល់៣ខែមកនេះ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប្រាប់ប្រជាពលរដ្ឋត្រូវជឿជាក់លើច្បាប់អន្ដរជាតិ ហើយកម្ពុជា មិនចង់យកសង្គ្រាម ដោះស្រាយសង្គ្រាមនោះដែរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាញនូវការចាប់អារម្មណ៍ថា តម្លៃនៃថ្ងៃ៧មករា គឺទប់ស្កាត់កុំឲ្យខ្មែរក្រហមវិលត្រឡប់មកសម្លាប់ពលរដ្ឋខ្មែរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាប់ទាហានខ្មែរ១៨នាក់ គឺសម្ដេចបានទាក់ទងភ្លាមៗទៅនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្រោយថៃចាប់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិតកងទ័ពខ្មែរ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខទុក្ខរបស់ទាហានខ្មែរ១៨នាក់ ត្រូវបានធានាតាមរយៈអង្គការ ICRC
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការបញ្ជាកងទ័ពឲ្យដកថយក្រោយបទឈប់បាញ់នោះឡើយ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប្រយុទ្ធគ្នា មកទល់ម៉ោងនេះ កងទ័ពគ្រប់ជាន់ថ្នាក់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះគ្មានភាពចាំបាច់និយាយរឿង បាត់បង់ ឬទ័ពខ្មែរអន់បែបនេះបែបនោះឡើយ, សង្គ្រាមគ្មានចំណេញទាំងថៃ និងកម្ពុជា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបន្ដទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនៅសមរភូមិមុខ ត្រជាក់ជាងអ្នកនៅក្រោយ ហើយតែងចង់ឲ្យបញ្ហាបញ្ចប់ដោយឆាប់រហ័ស
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្ងាត់តែមិនស្ងៀម គឺគិតគ្រប់មុខព្រួញទាំងអស់ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលបញ្ហាព្រំដែនដោះស្រាយបញ្ចប់រួចរាល់ នឹងរកឱកាសដើម្បីពន្យល់លម្អិតទៅកាន់មហាជន, គោលដៅរបស់រាជរដ្ឋាភិបាលចង់ឈ្នះ នាំមកសន្ដិភាព និងការពារទឹកដីជូនពលរដ្ឋ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលផ្ដល់ការគាំទ្រដល់កងទ័ពជួរមុខ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណភាគីអាមេរិក ចិន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលផ្ដួចផ្ដើមឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន IOT ដែលចូលរួមសង្កេតការណ៍ ទប់ស្កាត់ការផ្ទុះអាវុធឡើងវិញ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលបានផ្សព្វផ្សាយការពិតពីការកម្ពុជា
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអ្នកសារព័ត៌មាន ជៀសវាងការផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យកើនឡើងកម្ដៅ
- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋប្រយ័ត្នប្រយែងក្នុងការជឿព័ត៌មាន ហើយសូមជឿជាក់លើព័ត៌មានរបស់រាជរដ្ឋាភិបាល។