នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តមសមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
នៅក្នុងជំនួបពិភាក្សានេះ ក៏បានជជែកទៅលើ ការផ្លាស់ប្ដូរទស្សនៈ ជាពិសេសនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា។ ឯកឧត្តមតំណាងសភានៃប្រទេសកេនយ៉ា បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងកិត្យានុភាពកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងទៅ ក្នុងការស្វែងរកសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសទទួលបាននូវសុខសន្តិភាពដល់សព្វថ្ងៃនេះ៕
...
Read More
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនឹងឯកឧត្តម ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ គឺបានជជែកទៅលើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕
...
Read More
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អែនឌ្រូ អាសៀម៉ា អាមួកូ (Andrew Asiamah Amoako) អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានអរគុណចំពោះឯកឧត្តម ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលទទួលរៀបចំនូវសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ក្នុងជំនួបពិភាក្សានោះក៏បានផ្ដោតសំខាន់ទៅលើ ការពង្រីករវាងតំបន់ ជាមួយនឹងតំបន់អាហ្វ្រិក ហើយនៅក្នុងក្របខណ្ឌទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា គឺកំពុងតែស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។
...
Read More
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ គឺភាគីទាំងពីរបានជជែកពិភាក្សាទៅលើការផ្លាស់ប្ដូរបន្ថែមទៀតលើការបង្កើតនូវទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។
សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភានៃនេប៉ាល់ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេសនៅកើតមានវិបត្តិកូវីដ១៩កន្លងទៅ ដែលកម្ពុជាបានចូលរួមជួយដល់នេប៉ាល់ ហើយនិងនៅក្នុងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិជាដើម ក៏កម្ពុជាតែងតែជួយដល់នេប៉ាល់ជានិច្ច។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលផង ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងជាបន្តបន្ទាប់ ជាពិសេសតាមរយៈសន្និសីទប្រធានសភានៃអន្តរសភានេះ នឹងរួមចំណែកដ៏សំខាន់ផងដែរនាពេលខាងមុខ៕
...
Read More
នៅរសៀលថ្ងៃ ព្រហស្បតិ៍ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ គឺបានជជែកពិភាក្សាគ្នាច្រើនទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្បិតថាបច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅមិនទាន់មានទំនាក់ទំនងគ្នាច្រើនជាមួយគ្នាប៉ុន្មាននោះទេ
ក៏ប៉ុន្តែនៅពេលនេះ ជាឱកាសនៃការចាប់ផ្ដើមទំនាក់ទំនងរវាងប្រទេសទាំងពីររ ទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនដែលអាចធ្វើទៅបាន។
ក្នុងនោះស្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពីរ ការបង្កើតឱ្យមានក្រុមមិត្តភាពរវាងសមាជិកសភារវាងប្រទេសទាំងពីររ។ ជាមួយគ្នានោះ សម្ដេចតេជោ និងលោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន ក៏បានជជែកអំពីរទំនាក់ទំនង ក៏ដូចជាធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលប្រទេសទាំងពីររ បង្កើតនូវទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ដើម្បីមានឱកាសធ្វើកិច្ចការងារផ្សេងៗជាច្រើនទៀតនាពេលខាងមុខ៕
...
Read More
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលប្រារព្ធឡើងនៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ អំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា។
ឯកឧត្តមក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ សន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោក។ ដោយឡែកចំពោះក្របខណ្ឌទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងឥណ្ឌូនេស៊ី ក៏មានការពង្រឹងបន្ថែមទៀតផងដែរ។ ហើយអ្វីដែលជាការកត់សម្គាល់នោះ ភាគីទាំងពីរក៏បានជជែកទៅលើទំនាក់ទំនងនៃការបង្កើតវេទិកាព្រឹទ្ធសភារបស់អាស៊ាន តែកន្លងមកក៏ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផងដែរ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ និងអរគុណចំពោះការវាយតម្លៃ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា។
ឯកឧត្តមក៏បានកោតសរសើរចំពោះការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា និងជូនពរឱ្យសន្និសីទទទួលបាននូវភាពជោគជ័យ៕
...
Read More
នៅអគារពន្ធដារជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត ចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជា ហើយកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តម អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី នឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗជាច្រើនទៀត៕
...
Read More
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានអញ្ជើញទទួលស្វាគមន៍ និងរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ជូនដល់គណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួម «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)» ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាឱកាសនោះ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដែលបានរៀបចំពិធីលៀងសាយភោជន៍ដើម្បីស្វាគមន៍ និងជាកិត្តិយសជូនឯកឧត្តម លោកជំទាវប្រធានសភាអនុប្រធានសភា និងប្រតិភូជាតិ និងអន្តរជាតិទាំងអស់ដែលបានអញ្ជើញ មកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេច។
សម្ដេចបន្តទៀតថា ការចូលរួមរបស់ឯកឧត្តមលោកជំទាវក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពី ជំនឿរបស់យើងចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់តែខ្លាំងឡើង។
សម្តេចសង្ឃឹមយ៉ាងមុតមាំថាស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះនឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសរបស់យើង ហើយទន្ទឹមគ្នានេះ រួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយដែលមានសន្តិភាពស្ថិរភាពយុត្តិធម៌និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។
កិច្ចពិភាក្សាផ្លូវការរបស់យើងបានប្រព្រឹត្តទៅក្នុងសន្និសីទ ប៉ុន្តែរាត្រីនេះ ផ្តល់ឱ្យយើងនូវឱកាសដ៏ល្អមួយដើម្បីបន្តពង្រឹងទំនុកចិត្ត ចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងគ្នាក្នុងបរិយាកាសកាន់តែកក់ក្តៅ និងស្និទ្ធស្នាល។សម្រាប់កម្ពុជា បដិសណ្ឋារកិច្ចមិនគ្រាន់តែជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមិត្តភាពនិងការគោរព។
ដូច្នេះសម្តេចជឿជាក់ថា រាត្រីនេះ នឹងផ្តល់ឱកាសជូនឯកឧត្តម លោកជំទាវ និងលោកលោកស្រីបានស្វែងយល់ និងរីករាយជាមួយបដិសណ្ឋារកិច្ច ម្ហូបអាហារ និងវប្បធម៌ខ្មែរ ហើយអ្វីដែលសំខាន់បំផុតគឺមិត្តភាព ដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជា។ ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសភា និងប្រជាជាតិទាំងអស់។
ពិធីនេះក៏មានការរៀបចំនូវទម្រង់សិល្បៈ របាំ ប្រពៃណីជាតិខ្មែរ និងចម្រៀង ដែលធ្វើឱ្យពិធីកាន់តែមានភាព រីករាយក្រៃលែង សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ៕
...
Read More
នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជជែកការងារជាមួយលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីភូមិគ្រឹះតាខ្មៅ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយដែលបានជួបសន្ទនាសាជាថ្មីជាមួយនឹងលោកជំទាវប្រធានរដ្ឋសភារបស់អាស៊ែបៃហ្សង់។ សម្ដេចតេជោបានអរគុណចំពោះលោកជំទាវដែលបានបញ្ជូននូវសមាជិកសភារបស់អាស៊ែបៃហ្សង់មកចូលរួមនៅក្នុងកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្ដេចក៏បានរំលឹកអំពីប្រវត្តិដែលសម្ដេចធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះលោកជំទាវ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវីដេអូ នៅពេលនេះ។ លោកជំទាវបានលើកឡើងថា លោកជំទាវរីករាយណាស់ដែលបានសន្ទនាជាមួយសម្ដេចតេជោសាជាថ្មី។ នៅក្នុងឱកាសនោះលោកជំទាវក៏បានអបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសិទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះនៅក្នុងឱកាសនោះលោកជំទាវក៏បានជម្រាបសម្ដេចតេជោដោយអញ្ជើញសម្ដេចតេជោទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់នៅពេលខាងមុខ ហើយបន្ថែមពីលើនេះ លោកជំទាវក៏បានស្នើសុំនូវការគាំទ្រពីពីសំណាក់កម្ពុជាតាមស្នើសុំទៅកាន់សម្ដេចតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាព ប្រធាន IPU សហភាពអន្តរសភា ដែលលោកជំទាវគឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានអបអរសាទរជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា ដែលទើបតែបញ្ចប់ទៅថ្មីៗ។
សម្ដេចតេជោក៏បានទទួលយកនូវការអញ្ជើញរបស់លោកជំទាវនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស អាស៊ែបៃហ្សង់នៅពេលខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងពិនិត្យមើលនូវពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចសាជាថ្មី នៅប្រទេសអាស៊ែបៃហ្សង់។ សម្ដេចតេជោក៏បានឆ្លើយតបចំពោះសំណើរបស់លោកជំទាវដែលស្វែងរកការគាំទ្រពីកម្ពុជានៅក្នុងបេក្ខភាពរបស់លោកជំទាវគឺជាប្រធាន IPU ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើសុំរបស់អាស៊ែបៃហ្សង់នៅពេលនេះ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចរបស់លោកជំទាវនៅពេលខាងមុខ៕
...
Read More
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតរបស់អារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តមដែលជាឯកអគ្គរាជទូតថ្មីរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត កាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់នៃដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូរនូវធុរជនរបស់អារ៉ាប៊ីសាអូឌីត មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនេះជាផ្នែកមួយក្នុងការពង្រឹងបន្ថែមទៀតទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត នៅមានសក្ដានុពលច្រើន ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេសគឺការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
សម្ដេចតេជោបានចាត់ទុកការវិនិយោគ ជាចំណុចស្នូល នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតបន្ថែមពីលើនេះ សម្ដេចតេជោបានផ្ដល់នូវទស្សនៈចំនួន៣ សំខាន់ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរីកចម្រើនទី១ សម្ដេចចង់សង្កត់ទៅលើការជំរុញបន្ថែមទៀតទៅលើការផ្លាស់ប្ដូរនៃទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាប់បន្ថែមទៀតដើម្បីបន្ថែមនូវការជឿជាក់គ្នារវាងប្រទេសទាំងពីរ។ ចំណុចទីពី២ គឺទាក់ទងទៅនឹងការវិនិយោគ គឺការផ្លាស់ប្ដូរនូវអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជន ហើយជាពិសេសគឺធុរជន រវាងប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង។ សម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសទៅលើការកែច្នៃដើម្បីនាំផលិតផលរបស់កម្ពុជា ដូចជាកសិកម្មជាដើម ទៅលក់នៅអារ៉ាប៊ីសាអូឌី។ ចំណុចទី៣...Read More
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ សម្ដេចបានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីបានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្តម Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។
សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ សម្ដេចបានស្វាគមន៍បន្ថែមទៀតចំពោះការពិភាក្សារវាងឯកឧត្តមជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូលបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីជាពិសេសគឺតួនាទីរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។ សម្ដេចក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នានេះឯកឧត្តម Andrey RUDENKO ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី ឯកឧត្តម វ្លាឌីមៀ...Read More
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ព្រមទាំងសហការីហើយសម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Minebea នៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានសម្ដែងនូវការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុន Minebea បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះលោកប្រធានក្រុមហ៊ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបនៅក្នុងឱកាសនេះ។ លោកបានរំលឹកថា ជំនួបចុងក្រោយរបស់លោកជាមួយនឹងសម្ដេចតេជោប្រធានព្រឹទ្ធសភាគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ មិនទាន់មានការផ្ទុះឡើង នៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះទេ លោកបានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា និងថៃ វាបានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នោះទេ។
ក្រុមហ៊ុននៅតែបន្តភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា ក្នុងការថែរក្សាអ្នកវិនិយោគ។លោកក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះ លោកបានលើកឡើងថា ក្រុមហ៊ុនមានីបៀបានបើករោងចក្រពីរកន្លែងហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនអ្នកផងដែរ។ លោកបានបញ្ជាក់ទៀតថា នៅក្នុងខេត្តពោធិ៍សាត់ក្រុមហ៊ុនកំពុងតែបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការបារម្ភអ្វីនោះឡើយ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ។
សម្ដេចតេជោបានសម្ដែងនូវការរីករាយចំពោះរបាយការណ៍ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea។ សម្ដេចបានមានប្រសាសន៍ទៀតថា ទោះបីជាប្រទេសកម្ពុជាជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ ឬប្រតិបត្តិការនៃក្រុមហ៊ុននោះឡើយ។ សម្ដេចរីករាយពេលដែលឃើញវឌ្ឍនភាពនៃក្រុមហ៊ុនមានការរីកចម្រើន ដែលបង្ហាញពីភាពធុនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឲ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ។
សម្ដេចតេជោពិតជារីករាយនៅពេលដែលក្រុមហ៊ុនចង់ពង្រីកលទ្ធភាព...Read More
ថយក្រោយ