FN ៖ នៅក្នុង ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៩ទៀត សរុបទុនវិនិយោគចំនួន ១១៤.៥លានដុល្លារអាមេរិក។
គម្រោងវិនិយោគទាំង៩នោះរួមមាន៖
១៖ ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (អាលុយមីញ៉ូម និងដែក) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង និងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ៣៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១២នាក់។
២៖ ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨នាក់។
៣៖ ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៩នាក់។
៤៖ ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង។
៥៖ ក្រុមហ៊ុន RONG XING PAPER INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៧កន្លែង។
៦៖ ក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣១កន្លែង។
៧៖ ក្រុមហ៊ុន RAY POWER SUPPLY CO., LTD គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០កន្លែង។
៨៖ ក្រុមហ៊ុន CAM-ICARE CO., LTD. គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
៩៖ ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ១០.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦៣កន្លែង។