ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសប្រមាណ ១៥០០នាក់

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់។ ពិធីសំណេះសំណាល​ជា​មួយអាចារ្យ-អាចារិនី ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទ​ទាំង៥១​ប្រទេស នៃទ្វីបទាំង៥ ដែលជាសមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុងសប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅលើសកលលោកនាថ្ងៃនេះផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ គឺជាទស្សនៈវិស័យនយោបាយរបស់បក្សប្រជាជនកម្ពុជា តាំងពីពេលចាប់ផ្តើមតស៊ូរំដោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៧០ នៅពេលផ្នែកអាណាចក្រជួបវិបត្តិសង្គ្រាម ផ្នែកពុទ្ធចក្រ ក៏ជួបនឹងវិបត្តិដូចគ្នាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកមិនស្គាល់ព្រះសង្ឃ ឬទីអារាមនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន…