បន្តផ្អាកដំណើរការសាលារដ្ឋ និងឯកជននៅភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវនៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍២០កុម្ភៈ

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្រសួងអប់រំបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។ ជាមួយគ្នានេះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ នៅទីតាំងដែលបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពេលធ្វើសន្និសីទព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Astra Zeneca រួចរាល់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បង្ហើបថា លទ្ធភាពក្នុងការទទួលបានជំនួយវ៉ាក់សាំងចិន អាចនឹងលើសពី១លានដូស ខណៈ៤០ម៉ឺនដូសបន្ថែម នឹងមកដល់មុនចូលឆ្នាំខ្មែរ * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីមូលហេតុដែលសម្តេចមិនចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុ * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលសម្តេច ចេញទទួលវ៉ាក់សាំងរបស់ចិនដោយផ្ទាល់ ដោយសារតែវ៉ាក់សាំងនោះជាជំនួយដំបូងដែលបានមកដល់កម្ពុជា…