រដ្ឋបាលរាជធានីភ្នំពេញ និងសាលាខេត្តព្រះសីហនុ ចេញមកទាត់ចោលទាំងស្រុងចំពោះព័ត៌មានបំពុលថា អាជ្ញាធរនឹងបិទទីក្រុង

FN ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News ច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតម្ដងទៀតថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩ (Covid-19)។ ការចេញមកប្រកាសជាថ្មី របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនេះ ក្រោយពីមានការចែកចាយសម្លេងតាម Messenger Facebook និងតាមបណ្ដាញសង្គមមួយចំនួនទៀត នៅរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរ ក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើឲ្យមានការសំរុកទិញទំនិញ មកស្តុកបម្រុងទុកដែលនាំឲ្យជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់ មេត្តាកុំជឿ និងកុំបន្តចែកចាយ នាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើស…