សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ ! បន្ទាប់ពីកម្ពុជាឈ្នះអាហ្វហ្គានីស្ថាន

FN ៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចក្រោយពីបញ្ចប់ការប្រកួត។ លោក ខៀវ សាម៉េត បានបញ្ជាក់បន្ថែមថា៖ សម្តេចបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ម្នាក់ៗ១០០០ដុល្លារជារៀងរហូត ប្រសិនបើប្រកួតឈ្នះគ្រប់ការប្រកួត៕