ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងធនធានទឹក និងឧតុនិយម
FN ៖ នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងធនធានទឹក និងឧតុនិយម៖ សូមអបអរសាទរ និង កោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និង ឧតុនិយម និង ស្ថាប័ន ក្រោមឱវាទ ដែលបានប្ដេជ្ញាចិត្តខ្ពស់ និង ខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការគ្រប់គ្រង, ការអភិរក្ស និង ការអភិវឌ្ឍធនធានទឹក និង ឧតុនិយម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផល និង វឌ្ឍនភាព ក្នុងវិស័យធនធានទឹក និង ឧតុនិយម នឹងមិនអាចកើតមាន…