កម្ពុជា-ឡាវ បើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ-បង្រ្កាបបទល្មើស
FN ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលេជាតិ និងលោក KHMHOUNG SENGPHASEUTH អគ្គនាយករង នៃអគ្គនាយកដ្ឋានតម្រួត។ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានជម្រាបជូន លោក KHMHOUNG SENGPHASEUTH និងគណៈប្រតិភូថា នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដូច្នេះហើយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បាននិងកំពុងត្រៀមលក្ខណៈ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃការបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមការគ្រោងទុក និងប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ដោយឡែកពាក់ព័ន្ធនឹងបទល្មើសវិញ កន្លងមកកម្ពុជាតែងតែបានសហការល្អ ជាមួយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិក្នុងការផ្តល់ព័ត៌មាន និងបទពិសោធន៍ ។…