វិសោធនកម្មច្បាប់បក្សនយោបាយ ជាឆាកល្ខោនដែលបុរសខ្លាំងតេជោ សែន រៀបចំជួយ លោក កឹម សុខា កម្ចាយលោក សម រង្ស៊ី ចេញពីបក្ស
FN ៖បើគ្មានអ្វីប្រែប្រួលទេ នោះសេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២ នៅក្នុងឆ្នាំ២០១៧នេះ ដែលរារាំងមិនឲ្យទណ្ឌិត ឬ អ្នកទោសទៅជាប់ពាក់ព័ន្ធ និងធ្វើសកម្មភាពជាមួយគណបក្សនយោបាយនោះ នឹងត្រូវសមាជិករដ្ឋសភាលើកដៃអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃចន្ទ ទី១០ ខែកក្កដា សប្តាហ៍ក្រោយនេះហើយ។ គេនៅចាំបានថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានធ្វើវិសោធនកម្មរួចម្តងមកហើយ ព្រមទាំងត្រូវបានចូលជាធរ មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមានការចុះហត្ថលេខាពីប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ ការធ្វើវិសោធនកម្មលើកទី១នេះ បានធ្វើឲ្យលោក សម រង្ស៊ី ដែលក្លាយជាទណ្ឌិតតាមអំណាចតុលាការកំពូល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយកំពុងរត់គេចខ្លួននៅប្រទេសបារាំងនោះ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែជាសមាជិកធម្មតា នៅក្នុងគណបក្សប្រឆាំងមួយនេះ ក៏មិនសេសសល់ដែរ។ វិសោធនកម្មលើកទី១នេះ បើទោះបីលោក សម រង្ស៊ី ត្រូវបាត់បង់តំណែងពីបក្សយ៉ាងណាក្តី តែក៏ហាក់នៅមានក្តីអនុគ្រោះខ្លះដែរ សម្រាប់ អ្នកនយោបាយពូកែ រត់រូបនេះ ព្រោះលោកនៅមានឱកាសបង្ហាញមុខកាន់ដៃជាមួយលោក កឹម សុខា នៅលើស្លាកគណបក្ស ហើយរាល់ពេលមានពិធីប្រជុំ ឬ វេទិកាជួបជាមួយ ប្រជាពលរដ្ឋម្តងៗ លោកតែងតែបង្ហាញវត្តមានជាប់ជានិច្ចតាមវីដេអូខុនវើរិន។…