ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នាំយកថវិការាជរដ្ឋាភិបាលកម្ពុជា៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលរងគ្រោះដោយបាក់រលំអគារ នៅខេត្តព្រះសីហនុ
FN ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំយកថវិការាជរដ្ឋាភិបាលកម្ពុជា ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលក្នុងម្នាក់ៗទទួលបាន៤០លានរៀល ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ៦នាក់ និងស្រុកដងទង់២នាក់។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារសពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងយកចិត្តទុកដាក់បំផុត ចំពោះករណីបាក់រលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព ដោយឡែកក្នុងខេត្តកំពតសពចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន៤០លានរៀល។ ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយសសាខា…