រដ្ឋមន្ត្រី វង សូត ចែកកង់ជំនួយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុនចំនួន ៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកលោកស្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កង់ចំនួន ៤០០គ្រឿង គឺជាអំណោយរបស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក, តំណាងរដ្ឋបាលរាជរាជធានីភ្នំពេញ, អភិបាលខណ្ឌព្រែកព្នៅ, តំណាងអង្គការកុកឺសៃ, លោកនាយកសាលា, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមផងដែរ។ ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបិតា នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ក្រោមកិច្ចសហការជាមួយអង្គការកុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រមកពីតាមបណ្តារសាលាបឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ជួយកុមារា កុមារី សិស្សានុសិស្ស…

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១២ ខែវិច្ឆិកា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ។ តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង»។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕

ក្រសួងប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាព្រះរាជពិធីបុណ្យអុំទូក

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ខាងមុខនេះ ជំនួសឱ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ។ ក្រសួងការងារក៏បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាមិនអាចបញ្ឈប់សកម្មភាព របស់ខ្លួនបាន ក្នុងឱកាសឈប់សម្រាកបុណ្យនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា។ កម្មករនិយោជិតដែលធ្វើការ ក្នុងថ្ងៃឈប់នាព្រះរាជពិធីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា៕