កិច្ចព្រមព្រៀងថ្មី៣ទៀត រវាងកម្ពុជា-រស្ស៊ី ត្រូវបានចុះហត្ថលេខា នៅអំឡុងទស្សនកិច្ច របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន

FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី បានចុះកិច្ចព្រមព្រៀងថ្មីចំនួន៣ទៀត អំឡុងទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។ កិច្ចព្រមព្រៀងចំនួន៣នោះ រួមមាន៖ ១៖ ពិធីសារនៃកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ២៖ អនុស្សារណៈយោគយល់ស្តីពីការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី។ ៣៖ កម្មវិធីសកម្មភាពរួមរវាងក្រសួងទេសចរណ៍កម្ពុជា និងភ្នាក់ងារសហព័ន្ធទេសចរណ៍រុស្ស៊ី សម្រាប់ឆ្នាំ២០១៨-២០២០។ សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីរយៈពេល២ថ្ងៃ នាថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៧។ តាមការគ្រោងទុកមានកិច្ចព្រមព្រៀងចំនួន៥ ដែលត្រូវចុះហត្ថលេខាជាមួយគ្នា៕

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា!

FN ៖ ការប្រតិកម្មរបស់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ជុំវិញការបិទនិងបណ្តេញអង្គការ NDI ចេញកម្ពុជា បានធ្វើឲ្យមានប្រតិកម្មតបតវិញពីសំណាក់មន្រ្តីរដ្ឋាភិបាល និងពីការគំរាមធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិកទៀតផង។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងប្រតិកម្មទៅកាន់ស្ថានទូតអាមេរិកវិញយ៉ាងដូច្នេះថា៖ «បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា អ្នកត្រូវតែគោរពច្បាប់កម្ពុជា! សូមកុំភ្លេចថា កម្ពុជាជារដ្ឋអធិបតេយ្យ! សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបានលុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័ន ផ្សេងឡើយ យោងតាមច្បាប់ NGO កម្ពុជា!»។ ក្រោយប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខ ស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជាមិនបញ្ឈប់នោះ។ ប្រធានក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ ខែមប៊ុនថន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh…

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសថា រដ្ឋាភិបាលកម្ពុជា មិនបានបិទវិទ្យុ RFA និង VOA នោះទេ, វិទ្យុទាំងនេះ នៅតែអាចផ្សាយបាននៅកម្ពុជា

FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។ ពាក់ព័ន្ធនឹងករណីនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើកុំឱ្យសាធារណជន យល់ច្រឡំតទៅទៀត។ ការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា តទៅទៀត។ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ​ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ។ វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ។ គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន»។…