ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការតាមដានត្រួតពិនិត្យជាប់ជាប្រចាំជាការចាំបាច់ណាស់ ដើម្បីឱ្យការអនុវត្តន៍ផែនការសកម្មភាពនានា ដែលដាក់ចេញទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណ និងកោតសរសើរលោក អ៉ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដឹកនាំក្រសួងឱ្យសម្រេចបានលទ្ធផលការងារល្អប្រសើរជាច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និង សកលលោក ប្រកបដោយភាពទន់ភ្លន់,…

ប្រជាពលរដ្ឋ២៧គ្រួសារ ត្រូវបានដោះដូរដីចេញពីអនុស្ថានីយ៍អូរសោម ឱ្យទៅកាន់ទីតាំងដី ស.ជ.ណ ថ្មី

FN ៖ លោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដែលត្រូវដោះដូរដី ចេញពីអនុស្ថានីយ៍អូរសោម ឱ្យទៅកាន់ទីតាំងដី ស.ជ.ណ ថ្មី។ក្នុងជំនួបនេះត្រូវបានធ្វើឡើង នៅទីតាំងដី ស.ជ.ណ ថ្មី ដែលស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (រ៉បនឹងផ្លូវជាតិលេខ១០) ដោយបានការចូលរួមពីលោក អេង គន្ធា អគ្គនាយរងអគ្គីសនីកម្ពុជា តំណាងលោក កែវ រតន: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា។លោក ចេង ឡៃ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរាបជូនថា គោលបំណងរបស់ក្រុមការងារ ដែលចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យមើលថា តើបងប្អូនបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ទទួលបានដីដែលអាជ្ញាធរមានសមត្ថកិច្ច បានធ្វើការដោះដូរ ពីទីតាំងចាស់មកទីតាំងថ្មី តាមស្មារតី ស.ជ.ណ…

ប្រមូលពន្ធលើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីក្រុមហ៊ុនអន្តរជាតិ

FN ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានប្រមូលចំណូលពន្ធ លើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនអន្តរជាតិ បានចំនួនជាង៣០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ បានបញ្ជាក់ថា «ក្នុងខែតុលា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ២២.២២ ប៊ីលានរៀល (ប្រមាណ ៥.៤៩លានដុល្លារ) និងសម្រាប់ខែមេសា-តុលា ឆ្នាំ២០២២ រយៈពេល១០ខែ ឆ្នាំ២០២២ សរុបចំនួន ១២៩.៨០ ប៊ីលានរៀល (ប្រមាណ ៣២.០៥លានដុល្លារ)»។សូមជម្រាបថា បន្ទាប់ពីត្រូវបានពន្យារពេលជាបន្តបន្ទាប់ ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងមានក្រុមហ៊ុនអនិវាសនជនធំៗចំនួន៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែម ហើយបានប្រកាសបង់ពន្ធ ដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធជាវិជ្ជមាន គួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនធំៗទាំងនោះមានដូចជា…