ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរបំពេញការងារនៅខេត្តកំពង់ចាមនាព្រឹកនេះ ត្រជាក់ផង រងារផង។ ត្រជាក់ ព្រោះអាកាសធាតុ កក់ក្តៅព្រោះបានមកដល់ស្រុកកំណើតរបស់ឪពុក ក៏ដូចជាស្រុកកំណើតរបស់សម្តេច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបញ្ចប់ការវាស់វែងដីធ្លីនៅខេត្តកំពង់ចាម គឺជាសមិទ្ធផលមួយកើតចេញពីសុខសន្តិភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលេចពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅស្ទឹងត្រង់ និងតភ្ជាប់ទៅតំបន់ផ្សេងៗ រួមមានស្ពាន និងផ្លូវ រួមទាំងស្ពានឆ្លងទន្លេនៅខេត្តក្រចេះ។ សម្តេចមហាបវរធិបតីបញ្ជាក់ថា បន្តិចម្តងៗ កិច្ចអភិវឌ្ឍន៍នៅកម្ពុជាដើរទៅមុខជានិច្ច។ ធ្វើយ៉ាងណាកុំឱ្យដើរត្រឡប់ទៅក្រោយវិញ។ សម្តេចមហាបវរធិបតី ហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា

FN ៖ ម្លប់សុខសន្តិភាពដែលកម្ពុជារកបានយ៉ាងលំបាក ហើយថែទាំយ៉ាងយកចិត្តទុកដាក់កំពុងផ្តល់ផ្លែផ្កានូវការរីកចម្រើនជាបន្តបន្ទាប់​សម្រាប់ជាតិកម្ពុជា។ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដែលបាន​អញ្ជើញ​ចូលរួមពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»

FN ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។ ខាងក្រោមជាខ្លឹមសារសំខាន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្ត និងរីករាយ ចំពោះស្នាដៃបច្ចេកវិទ្យារបស់កូនខ្មែរ បញ្ជារ៉ូបូតផលិតតែក្រូចឆ្មា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ សម្រាប់សម្តេចមហាបវរធិបតី ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ជាឱកាសមួយសម្រាប់ការភ្ជាប់ពាណិជ្ជកម្មរបស់អ្នករកស៊ី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ…