ក្រសួងការងារ ចេញសេចក្ដីប្រកាសព័ត៌មានការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ឆ្នាំ២០២០
FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ ដែលបានកើនឡើងដល់១៩០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិក ជាតំណាងភាគីកម្មករនិយោជិត ចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ និងបានប្រជុំផ្ទៃក្នុងចំនួន ៨លើក កិច្ចប្រជុំទ្វេភាគីចំនួន៦លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៦លើក។ ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយភាគីតំណាងកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ១៩៥ដុល្លារអាមេរិក, ភាគីតំណាងនិយោជករក្សាតួលេខ ១៨៦ដុល្លារអាមេរិក និងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រកំណត់យកតួលេខ ១៨៧ដុល្លារអាមេរិក។ យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ *តួលេខចំនួន…