កម្ពុជានាំចេញអង្ករបានជិត៤៣ម៉ឺនតោន កើន៣៨% នៅរយៈពេល៧ខែ ឆ្នាំ២០២០
FN ៖ នៅរយៈពេល៧ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករសម្រេចបាន ៤២៦,០៧៣តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨.៣៣% បើធៀបទៅនឹងរយៈពេល៧ខែដើមឆ្នាំ២០១៩ ដែលមានចំនួន ៣០៨,០១៣ តោន។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែកក្កដានេះ។ ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ២០២០ ការនាំចេញអង្ករបាន ចំនួន ២៨៤១៣ តោន កើនឡើងចំនួន ១៩៣៨ តោន ស្មើនឹង ៧.៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩២០៨តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨.៤១ តោន។ លោក វេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ…