ក្រសួងអប់រំអនុញ្ញាតឲ្យសាលារដ្ឋគ្រប់កម្រិត នៅក្នុងទីរួមខេត្តចំនួន៤ បើកដំណើការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ខណៈរាជធានី-ខេត្តផ្សេងទៀត នឹងសម្រេចជាបន្តបន្ទាប់
FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) គ្រប់កម្រិត នៅទីរួមខេត្តចំនួន៤ អាចបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញាតទៅ ខណៈរាជធានី-ខេត្តផ្សេងៗទៀត នឹងអនុញ្ញាតជាបន្តបន្ទាប់នាពេលក្រោយ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។ ទីរួមខេត្តទាំង៤នោះរួមមាន ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ដែលមានកម្រិតហានិភ័យទាប ចំពោះជំងឺកូវីដ១៩។ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិត នៅតាមទីរួមខេត្តចំនួន៤ ដែលមានកម្រិតហានិភ័យទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា…