រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមសម្ពោធសមិទ្ធផលក្នុងវត្តប្រាសាទ ខេត្តកំពង់ចាម ដែលសាងសង់អស់ទឹកប្រាក់ជាង ៦៣ម៉ឺនដុល្លារ
FN ៖ សុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជា បានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បន្តអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វត្តប្រាសាទ ជាវត្តមួយស្ថិតនៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្ពោធ និងបុណ្យឆ្លងសមិទ្ធផលមួយចំនួនធំ ដែលទើបសាងសង់រួចរាល់ក្រោមទឹកប្រាក់កើតចេញពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទប្រមាណ ៦៣៣,៦០០ដុល្លារអាមេរិក។ ពិធីសម្ពោធ និងបុណ្យឆ្លងសមិទ្ធផលទាំងអស់នោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងមន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ។។ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃសុខសន្តិភាព ដែលមានតម្លៃធំធេង និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងវិស័យ សាសនា និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។ «ឥឡូវនេះ វិស័យពុទ្ធចក្រកំពុងស្របគ្នាជាមួយអាណាចក្រ! យើងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ ខ្វែង គ្រឹះស្ថានសាធារណៈ អគារពាណិជ្ជកម្មតូចធំ សាលារៀន និងវត្តអារាមច្រើនជាង ៥០០០ទីតាំង ដែលប្រមូលផ្តុំទៅដោយព្រះវិហារចម្រុះពណ៌ ដែលមានព្រះសង្ឃគង់នៅជាង ៥ម៉ឺនអង្គ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមថា…