លោក ចម ប្រសិទ្ធ ស្នើ JICA ពិនិត្យលទ្ធភាព ការបង្កើតរោងចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀង
FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកADACHI Itsu ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា ដែលបាន បញ្ចប់អណត្តិនៅកម្ពុជារយៈពេល២ ឆ្នាំ និងលោក SUGANO Yuichi ប្រធានតំណាងថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន វាយតម្លៃខ្ពស់ចំពោះលោកប្រធានចាស់ ក្នុងកិច្ចសហការដ៏ល្អជាមួយក្រសួង ក្នុងការអនុវត្តគម្រោងនានា ជាពិសេសលើវិស័យទឹកស្អាត គឺប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជាប់ឈ្មោះដ៏ល្អនៅកម្ពុជា ។ ជាក់ស្តែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួល ពានរង្វាន់លើគុណភាពទឹកស្អាតជាបន្តបន្ទាប់ពីស្ថាប័ន វាយតម្លៃអន្តរជាតិនានា ។ លោកបានបន្តថាវិស័យទឹកស្អាត ក្រោមគម្រោង របស់អង្គការ JICA គឺមានវិសាលភាពគ្របដណ្តប់តាមទីប្រជុំជន និងបណ្តាខេត្តសំខាន់ៗមួចំនួន ដូចជា បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ…