ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ
FN ៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៨ ខែមេសានេះ បានស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ស្នើរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ធ្វើឡើងក្នុងឱកាសដែល លោកស្រីអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួងមានទំហំ ២១ម៉ែត្រគុណ៣២ម៉ែត្រ កម្ពស់៩ជាន់ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។ លោកស្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដសហការគ្នាពង្រឹងបន្ថែមទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការដោះស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់ ។ លោកស្រីបានបន្តទៀតថា ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនង…