គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៥ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ស្លាប់ពលរដ្ឋ៥៤នាក់ និង២២៦នាក់របួសធ្ងន់ស្រាល!
FN ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន៥៤នាក់បានស្លាប់ ខណៈ២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃនេះ។ របាយការណ៍ដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ កើតឡើងចំនួន១២១លើក ខូចខាតម៉ូតូ១៤៤គ្រឿង រថយន្តតូច៤៤គ្រឿង រថយន្តធំ៨គ្រឿង និងយានផ្សេងៗ៥គ្រឿង ហើយមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្បឿនលឿន បើកបរស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេក។ ចំណែកខេត្តដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តបាត់ដំបង១២លើក ស្លាប់១២នាក់ របួស១៧នាក់, ខេត្តកំពង់ធំ ៩លើក ស្លាប់៧នាក់ របួស២៦នាក់, ភ្នំពេញ ៧លើកស្លាប់៥នាក់ របួស១០នាក់, ស្វាយរៀង១០លើក ស្លាប់៤នាក់ របួស២៣នាក់, ក្រចេះ៩លើក ស្លាប់៣នាក់ របួស១៣នាក់, ខេត្តព្រះវិហារ៧លើក ស្លាប់៣នាក់…